ការវិនិយោគ

លោក ពូទីន កំពុងបញ្ចុះបញ្ចូលឱ្យមានការវិនិយោគពីចិន និងឥណ្ឌា ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់បស្ចិមលោក


នៅក្នុងវេទិកាប្រចាំឆ្នាំមួយដែលគេហៅថា«ដេវ៉ូសរបស់រុស្ស៊ី»ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចុះបញ្ចូលឱ្យមានការវិនិយោគពីប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសនៅតំបន់ Global South ផ្សេងទៀត ក្នុងគោលបំណងធ្វើឱ្យប្រទេសនេះកាន់តែមានភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់បស្ចិមលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ការវិនិយោគ
ដោយ

បើតាមអ្នករៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថា តំណាងក្រុមហ៊ុន និងរដ្ឋាភិបាលសរុបជិត១៨ម៉ឺននាក់មកពីតំបន់ និងប្រទេសសរុបចំនួន១៣៦ បានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិក្រុងសេនភីធឺស្ប៊ើក (St. Petersburg) ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ សប្ដាហ៍មុន។ ប្រធានបទនៃវេទិកាសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ គឺស្ដីពី«មូលដ្ឋានគ្រឹះនៃពិភពលោកពហុប៉ូល»។ លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា រុស្ស៊ីនៅតែជាតួអង្គដ៏សំខាន់មួយនៅក្នុងពាណិជ្ជកម្មពិភពលោក ទោះបីជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ។

លោក ពូទីន បាននិយាយថា បណ្តាប្រទេសជាមិត្តរបស់រុស្ស៊ីមានចំនួនជាងបីភាគបួននៃទំហំពាណិជ្ជកម្មរបស់រុស្ស៊ី ហើយលោកក៏បានអំពាវនាវឱ្យមានការអភិវឌ្ឍនៅក្នុងទីផ្សារមូលធនរបស់រុស្ស៊ីរួមទាំងការលើកទឹកចិត្តឱ្យក្រុមហ៊ុននានាធ្វើពាណិជ្ជកម្មភាគហ៊ុនជាសាធារណៈជាមួយនឹងរុស្ស៊ីផងដែរ។

វេទិកាសេដ្ឋកិច្ចក្រុងសេនភីធឺស្ប៊ើកនេះបានផ្តល់វេទិកាសម្រាប់ការពិភាក្សាអំពីការវិនិយោគក្នុងប្រទេសរុស្ស៊ី។ ហើយចំពេលមានសម្ពាធពីបស្ចិមលោកកាន់តែខ្លាំងឡើងនោះ រុស្ស៊ីសង្ឃឹមថា នឹងប្រើវេទិកានេះដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងចិន និងឥណ្ឌា ព្រមទាំងដៃគូពាណិជ្ជកម្ម និងសន្តិសុខដទៃទៀតនៅតំបន់ពិភពលោកខាងត្បូងផងដែរ។

លោក ពូទីន បានចាត់ទុកឯករាជ្យភាពផ្នែកបច្ចេកវិទ្យា គឺជាកត្តាសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរុស្ស៊ី។ ដូច្នេះរុស្ស៊ីនឹងបញ្ចុះបញ្ចូលឱ្យមានការវិនិយោគកាន់តែច្រើនពីប្រទេសចិន ឥណ្ឌា និងកន្លែងផ្សេងទៀត ដើម្បីបង្កើនផលិតកម្មបច្ចេកវិទ្យាទំនើបនៅក្នុងស្រុក៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ពលរេដ្ឋមីយ៉ាន់ម៉ា សម្រុកទៅទិញខុនដូនៅថៃ ខណៈអាជ្ញាធរកំពុងចាត់វិធានការទប់ស្កាត់ការផ្ទេរប្រាក់ចេញក្រៅប្រទេស

មីយ៉ាន់ម៉ា ដែលជាប្រជាជាតិក្រីក្រមួយនៅក្នុងតំបន់ និងកំពុងហ៊ុំព័ទ្ធដោយសង្គ្រាមស៊ីវិលតែមានពលរដ្ឋដែលមានទ្រព្យ និងធនធានរាប់សិបនាក់បាននាំគ្នា…

អ្នកជំនាញជឿថា អាម៉េរិកនឹងមិនកាត់បន្ថយអត្រាការប្រាក់នៅសប្តាហ៍ក្រោយនោះទេ

ការកាត់បន្ថយការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក គឺជាអ្វីដែលពលរដ្ឋអាម៉េរិក និងអ្នកសេដ្ឋកិច្ចនានាកំពុងរង់ចាំអ៊ុតក្នុងកិច្ចប្រជុំគោលនយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ