អត្ថបទក្រុមហ៊ុន

ការទូទាត់ប្រាក់ឆ្លងដែនតាម QR រវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ដល់ជាង ៧៧ម៉ឺនដុល្លារ


ក្រោយពីបានដាក់ឲ្យដំណើរការអស់រយៈពេលជាង ៣ឆ្នាំ ការទូទាត់ប្រាក់ឆ្លងដែនតាម QR រវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ២៧លានបាត ឬស្មើនឹងប្រមាណ ៧៧ម៉ឺនដុល្លារអាមេរិក។ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជកម្មក្នុងស្រុកដំបូងគេ ដែលបានអនុវត្តមធ្យោបាយទូទាត់ឆ្លងដែនតាមកូដ QR នៅប្រទេសថៃនោះ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការពង្រីកការទូទាត់ឆ្លងដែននេះ ទៅកាន់ប្រទេសផ្សេងៗ បន្ថែមទៀតនៅក្នុងតំបន់អាស៊ាន។
ការទូទាត់ប្រាក់ឆ្លងដែនតាម QR រវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ដល់ជាង ៧៧ម៉ឺនដុល្លារ
ដោយ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ថា ចាប់តាំងពីធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានអនុញ្ញាត ដោយធនាគារជាតិនៃកម្ពុជា សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន ជាមួយប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មក ប្រតិបត្តិការទូទាត់ឆ្លងដែន រវាង ប្រទេសទាំងពីរមានការកើនឡើងគួរឲ្យកត់សម្គាល់។ ការកើនឡើងនេះ ដោយសារអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល ស្កេន QR ទូទាត់ថ្លៃទំនិញ និងសេវាកម្មនានា នៅក្នុងប្រទេសថៃ បានរហូតដល់ទៅ ៥២លានរៀល ក្នុងមួយថ្ងៃ ។ បើគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ចំនួន ប្រតិបត្តិការទូទាត់ មានដល់ទៅជាង ៩ពាន់ដង និងមានទំហំទឹកប្រាក់សរុប ប្រមាណ ២៧លានបាត ឬស្មើនឹងប្រមាណ ៧៧ម៉ឺនដុល្លារអាមេរិក។

បន្ថែមលើនោះ លោកបណ្ឌិត អ៊ិន ចាន់នី ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ថា ក្រោយពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ ក៏ដូចជា មានការបើកប្រទេសទាំងពីរពេញលេញឡើងវិញ ប្រតិការនៃការទូទាត់ឆ្លងដែនតាមកូដ QR អាចនឹងមានកំណើនរហូត ៣ដង ធៀបនឹងអំឡុងនៃការអនុវត្តប្រតិបត្តិការពេញលេញនារយៈពេល ៣ឆ្នាំមកនេះ។

យ៉ាងណាមិញ ចំពោះការអនុវត្តការទូទាត់ប្រាក់ឆ្លងដែនតាម QR នាពេលបច្ចុប្បន្ន ត្រូវបានលោកបណ្ឌិត អ៊ិន ចាន់នី អះអាងថា បានគ្របដណ្ដប់ប្រមាណ ៩៥%ហើយ នៅទូទាំងប្រទេសថៃ ខណៈជាជំហ៊ានបន្ទាប់ នឹងផ្ដោតសំខាន់ទៅលើកម្មករ ពលករខ្មែរ នៅក្នុងប្រទេសថៃ រួមទាំងជំរុញការប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ផងដែរ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជាពិសេសប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃ តែម្ដង។ លើសពីនោះ លោកបណ្ឌិត អ៊ិន ចាន់នី បន្ថែមថា បន្ទាប់ពីធនាគារជាតិនៃកម្ពុជា ជ្រើសរើសធនាគារអេស៊ីលីដា បានអនុវត្តជោគជ័យនៅប្រទេសថៃ និងការសាកល្បងនៅវៀតណាមទទួលបានជោគជ័យ ធនាគារជាតិនៃកម្ពុជា ក៏បានជ្រើសរើសធនាគារអេស៊ីលីដា ដើម្បីអនុវត្តជាមួយប្រទេសឡាវ បន្តទៀតផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការទូទាត់ប្រតិបត្តិការទូទាត់ឆ្លងដែនតាម QR រវាងប្រទេសកម្ពុជា និងថៃ គឺមិនគិតកម្រៃសេវានោះទេ។ ដើម្បីធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ ស្កេននៅប្រទេសថៃ បាន KHQR ត្រូវមានគណនីជាប្រាក់រៀល ដើម្បីអាចស្កេន ThaiQR ដែលមានស្លាកសញ្ញា ThaiQR Promptpay ដើម្បីទូទាត់ថ្លៃសេវាកម្ម និងទំនិញផ្សេងៗ ដោយស្កេននៅតាមហាងលក់ទំនិញ និងផ្សារទំនើបនៅប្រទេសថៃ។ ចំពោះ ThaiQR អាចស្កេន KHQR របស់ធនាគារនីមួយៗ ដែលជាសមាជិកបាគង ដើម្បីទូទាត់សេវាកម្ម និងទំនិញផ្សេងៗ តាមបណ្តាហាងលក់ទំនិញនៅប្រទេសកម្ពុជា៕




អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌីស្តីពីការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល

ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានចុះកិច្ចព្រមព្…

ថ្នាក់ដឹកនាំក្រសួងសាធារណការអះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េអាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េពីផ្សារចាស់ទៅជ្រោយចង្វារបន្តទៅអរិយក្សត្រកំពុងស្ថិតក្នុងនីតិវិធីដោះស្រាយផលប៉ះពាល់ និងស្វែងរកក្រុមហ៊ុនប្រឹក្សាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ