អ្នកចិញ្ចឹមត្រី

ការចិញ្ចឹមចិត្តចង់នាំចេញសាច់ត្រីទីឡាព្យាទៅជប៉ុនរបស់កសិដ្ឋានដ៏ធំមួយនៅឆ្នាំនេះទំនងជាមិនអាចកើតឡើងនោះទេ តើមកពីមូលហេតុអ្វី?


កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យាដ៏ធំមួយនៅកម្ពុជា Cambodia Fresh Farm ដែលចិញ្ចឹមចិត្តចង់នាំចេញសាច់ត្រីទីឡាព្យាទៅកាន់ទីផ្សារជប៉ុនជាយូរមកហើយនោះ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធរោងចក្រកែច្នៃឡើងវិញ ដើម្បីឱ្យឆ្លើយតបនឹងការតម្រូវរបស់ទីផ្សារជប៉ុន។ ប្រធានផ្នែកទីផ្សារប្រចាំកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យានេះមានជំនឿយ៉ាងមុតមាំថា សាច់ត្រីទីឡាព្យារបស់កម្ពុជានឹងអាចហក់ចូលទីផ្សារជប៉ុន ក្រោយកសិដ្ឋានខ្លួនរៀបចំរោងចក្រកែច្នៃថ្មីរួចរាល់នៅអំឡុងឆ្នាំ២០២៥ ខាងមុខនេះ។
អ្នកចិញ្ចឹមត្រី
ដោយ

កាលពីពេលកន្លងទៅអ្នកគ្រប់គ្រងកសិដ្ឋាននេះបានបង្ហាញក្តីរំពឹងថា សាច់ត្រីទីឡាព្យារបស់កសិដ្ឋានខ្លួន ដែលកំពុងចរាចរលក់នៅតាមផ្សារទំនើបធំៗនៅកម្ពុជា នឹងអាចនាំចេញទៅទីផ្សារជប៉ុន នៅឆ្នាំ២០២៤នេះ តែក្តីរំពឹងនេះទំនងជាមិនទាន់អាចទៅរួចនោះទេ។

​​ក្តីរំពឹងអាចនាំចេញសាច់ត្រីទីឡាព្យាទៅកាន់ទីផ្សារជប៉ុននៅឆ្នាំនេះរបស់កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា ដែលអាចហូបឆៅបានដ៏ធំមួយនៅកម្ពុជា Cambodia Fresh Farm ទំនងជាមិនទាន់អាចទៅរួចនោះទេ។ មិនទាន់អាចទៅរួចក៏ដោយសារហេដ្ឋារចនាសម្ព័ន្ធរោងចក្រកែច្នៃរបស់កសិដ្ឋាននេះមិនទាន់អាចឆ្លើយតបនឹងស្តង់ដាតម្រូវរបស់ក្រុមហ៊ុនជប៉ុន។ ទោះជាយ៉ាងណាក្តីសង្ឃឹមក្នុងការនាំយកសាច់ត្រីទីឡាព្យាដែលចិញ្ចឹមនៅកម្ពុជា ទៅកាន់ទីផ្សារជប៉ុនរបស់កសិដ្ឋាននេះ នៅតែស្ថិតក្នុងភាគរយខ្ពស់ ដែលអាចកើតមានឡើង។

ជាក់ស្តែងបើតាមការអះអាងរបស់លោក ញៀន ចំរើន ប្រធានទីផ្សាររបស់ Cambodia Fresh Farm បច្ចុប្បន្នកសិដ្ឋាននេះកំពុងសាងសង់រោងចក្រ និងរៀបចំខ្សែច្រវាក់កែច្នៃសាច់ត្រីទីឡាព្យាឡើងវិញ ដើម្បីឱ្យឆ្លើយតបនឹងស្តង់ដាតម្រូវរបស់ទីផ្សារជប៉ុន។ ការសាងសង់រោងចក្រ និងការរៀបចំខ្សែច្រវាក់កែច្នៃថ្មីនេះអាចចំណាយពេលចន្លោះពី៨ខែទៅ១ឆ្នាំ ដូច្នេះក្តីរំពឹងអាចនាំចេញសាច់ត្រីទីឡាព្យាទៅជប៉ុននៅឆ្នាំនេះនឹងមិនអាចកើតឡើងនោះទេ។ ក្រៅពីទីផ្សារជប៉ុន កសិដ្ឋាននេះក៏មានមហិច្ឆតាចង់នាំចេញសាច់ត្រីទីឡាព្យាទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។

ប្រធានទីផ្សាររូបនេះមានជំនឿយ៉ាងមុតមាំថា ក្រោមការជួយសម្របសម្រួល និងផ្នែកបច្ចេកទេសរបស់អង្គការ យូនីដូ (UNIDO) កសិដ្ឋានខ្លួននឹងអាចនាំចេញសាច់ត្រីទីឡាព្យាទៅកាន់ទីផ្សារជប៉ុន ក្រោយរោងចក្រកែច្នៃថ្មីសាងសង់រួចរាល់។

​ពាក់ព័ន្ធសមត្ថភាពផ្គត់ផ្គង់របស់កសិដ្ឋាននេះ លោក ញៀន ចំរើន បានវាយតម្លៃថា តាមរយៈសមត្ថភាពផលិតនាបច្ចុប្បន្ន កសិដ្ឋានខ្លួនទំនងជាមិនអាចផលិតឆ្លើយតបនឹងតម្រូវការបញ្ជាទិញនោះទេ ប្រសិនបើជប៉ុនបើកឱ្យនាំចូលទៅកាន់ទីផ្សារខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ ប្រធានទីផ្សាររូបនេះ អះអាងថា កសិដ្ឋានខ្លួននឹងព្យាយាមធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់របស់ខ្លួនអាចឆ្លើយតបនឹងការបញ្ជាទិញរបស់ទីផ្សារជប៉ុន តាមរយៈការប្រមូលទិញត្រីទីឡាព្យាពីកសិដ្ឋាននានា ដែលមានស្តង់ដាចិញ្ចឹមខ្ពស់។

គួរបញ្ជាក់ថា បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm មានស្រះចិញ្ចឹមត្រីចំនួន២១ស្រះលើទំហំផ្ទៃដី៤ហិកតាកន្លះ ហើយបានផ្គត់ផ្គង់សាច់ត្រីទីឡាព្យាកែច្នៃរួចទៅកាន់ផ្សារទំនើប និងកន្លែងលក់សាច់ត្រីធំៗបានជាង២តោនក្នុងមួយឆ្នាំ។ តែយ៉ាងណា កសិដ្ឋាននេះ មិនបានបញ្ជាក់ពីទំហំប្រាក់ចំណូល ដែលខ្លួនអាចទទួលបានក្នុង១ឆ្នាំៗនោះទេ គ្រាន់តែបញ្ជាក់ថា សាច់ត្រីទីឡាព្យាដែលខ្លួនផ្គត់ផ្គង់ឱ្យទីផ្សារទាំងនោះមានតម្លៃចាប់ពី១៣ដុល្លារក្នុង១គីឡូក្រាម៕

None



អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណាចំពោះការវាយតម្លៃ ដែលថា ភ្នំពេញជាទីក្រុងមានការចំណាយខ្ពស់លើការរស់នៅទី២នៅតំបន់អាស៊ាន?

យោងតាមការវាយតម្លៃការរស់នៅប្រចាំឆ្នាំ២០២៤ របស់ស្ថាប័នស្រាវជ្រាវ Mercer បង្ហាញថា ទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងតំបន់អាស៊ាន …

ចិន គ្រោងបង្កើតមូលនិធិជួយសង្គ្រោះគ្រឹះស្ថានហិរញ្ញវត្ថុដែលជួបការលំបាក ដើម្បីបញ្ចៀសវិបត្តិហិរញ្ញវត្ថុ

រដ្ឋាភិបាលចិន គ្រោងបង្កើតមូលនិធិជួយសង្គ្រោះ (Rescue Fund) ដើម្បីជួយស្រោចស្រង់បណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុដែលកំពុងជួបការលំបាកកុំឱ្យដួលរលំ សំដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ