អភិវឌ្ឍវិស័យអចលនទ្រព្យ

តើលោក សន សៀប មានការប្តេជ្ញា និងដាក់ចេញផែនការអ្វីខ្លះ ក្រោយជាប់ឆ្នោតបន្តដឹកនាំសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុ?


លោក សន សៀប ត្រូវបានសមាជិកបោះឆ្នោតគាំទ្រឱ្យបន្តធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)សម្រាប់អាណត្តិទី៩។ ក្រោយទទួលបានការទុកចិត្តពីសមាជិកឱ្យបន្តដឹកនាំសមាគម ថ្នាក់ដឹកនាំរូបនេះ ប្តេជ្ញានឹងខិតខំបំពេញការងារធ្វើយ៉ាងណាឱ្យសមាគម និងវិស័យអចលនទ្រព្យកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ តើលោក សន សៀប មានការប្តេជ្ញា និងដាក់ចេញផែនការអ្វីខ្លះ ក្រោយជាប់ឆ្នោតបន្តដឹកនាំសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុ?
អភិវឌ្ឍវិស័យអចលនទ្រព្យ
ដោយ

លោក សន សៀប បន្តធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាសម្រាប់អាណត្តិទី៩ឆ្នាំ២០២៥-២០២៦ បន្ទាប់ពី លោក បានឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាអភិបាល ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សាភិបាលសមាគមនៅក្នុងមហាសន្និបាតលើកទី១៤ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយទទួលបានការទុកពីសមាជិក លោក សន សៀប បានប្តេជ្ញានឹងដឹកនាំសមាគម និងជំរុញវិស័យអចលនទ្រព្យឱ្យកាន់តែល្អប្រសើរបន្ថែមទៀត តាមរយៈការដាក់ចេញនូវយុទ្ធសាស្ដ្រចំនួន៣ ដែលជាធាតុផ្សំចាំបាច់សម្រាប់ពង្រឹងវិស័យអចលនទ្រព្យកម្ពុជាដែលកំពុងត្រូវការ។ យុទ្ធសាស្ដ្រទាំងនោះរួមមាន ការពង្រឹងការគោរពច្បាប់, ការពង្រឹងការការពារអ្នកគោរពច្បាប់ និងក្រមវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណតម្លៃរបស់វិស័យអចលនទ្រព្យកម្ពុជាឱ្យកាន់តែរ៉ឹងមាំ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការរកទទួលទាននៅក្នុងវិស័យនេះ។ ជាមួយគ្នានេះការកសាងសមត្ថភាពបន្ថែម និងការកំណត់ស្តង់ដារបស់ភ្នាក់ងារ និងអ្នកវាយតម្លៃអចលនវត្ថុ ក៏ជាកត្តាចាំបាច់សម្រាប់ពង្រឹងវិស័យនេះផងដែរ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន និងអ្នកវិនិយោគ។

ទន្ទឹមនឹងនេះ លោក សន សៀប បានវាយតម្លៃថា វិស័យអចលនទ្រព្យកម្ពុជានៅតែមិនទាន់អាចងើបប្រសើរឡើងវិញនោះទេ ពោលគឺវិស័យនេះបានដើរស្របគ្នាជាមួយនឹងការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងពិភពលោក។ បើតាមថ្នាក់ដឹកនាំរូបនេះ ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាឆ្នាំនេះ គឺមានកំណើនឡើងវិញបន្តិច បើធៀបនឹងឆ្នាំមុន ប៉ុន្តែតម្លៃអចលនទ្រព្យនៅក្នុងឆ្នាំនេះ ហាក់ទាបជាងឆ្នាំមុន។ តែយ៉ាងណាតាមរយៈកំណើននៃចន្តរទិញលក់នេះ វាបានសបញ្ជាក់ពីសញ្ញាណវិជ្ជមានរបស់វិស័យអចលនទ្រព្យកម្ពុជា។

បើតាមលោក សន សៀប រយៈពេល២ឆ្នាំនៃការដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក្នុងអាណត្តិទី៨ វិស័យអចលនទ្រព្យកម្ពុជាបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចសកល ប៉ុន្តែទោះជាបែបនេះក្តី ថ្នាក់ដឹកនាំ និងសមាជិកសមាគមទាំងអស់បានរួមគ្នា ដើម្បីប្រឹងប្រែងជម្នះនឹងបញ្ហាប្រឈមទាំងនោះ និងបានសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំក្នុងការលើកកម្ពស់វិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាឱ្យកាន់តែប្រសើរផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និង រូបភាព សេង វិន




អត្ថបទបន្ទាប់


ក្រុមហ៊ុនជប៉ុន SoftBank គ្រោងជះលុយរាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញយកភាគហ៊ុនបន្ថែមទៀតក្នុងក្រុមហ៊ុន OpenAI

ក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាជប៉ុន SoftBank គ្រោងជះលុយរហូតដល់ទៅរាប់ពាន់លានដុល្លារអាម៉េរិក ដើម្បីទិញយកភាគហ៊ុនបន្ថែមទៀតក្នុងក្រុមហ៊ុន Op…

អាជ្ញាធរឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម តែត្រូវពន្យារពេលអនុវត្តរហូតដល់ ដើម ឆ្នាំ២០២៥

និយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បាន ឯកភាពក្នុងការបញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋមនៅក្នុងទីផ្សារបន្តទៀត ដោយឈរលើគោលការណ៍ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ