អត្ថបទក្រុមហ៊ុន

និយ័តករបរធនបាលកិច្ចចុះអនុស្សរណៈយោគយល់នឹង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើការជំរុញការយល់ដឹងនិងការចូលរួមក្នុងវិស័យបរធនបាលកិច្ចកម្ពុជា


ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) ស្ដីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា”
និយ័តករបរធនបាលកិច្ចចុះអនុស្សរណៈយោគយល់នឹង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើការជំរុញការយល់ដឹងនិងការចូលរួមក្នុងវិស័យបរធនបាលកិច្ចកម្ពុជា

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងលោក ប៊ុន សុន្ទរង្គ នាយករង នៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) នៅទីស្ដីការអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ក្នុងក្របខណ្ឌនៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ន.ប.ធ. បានចាប់ដៃគូយុទ្ធសាស្រ្តជាមួយនឹង IFA ដែលជាគ្រឹះស្ថានអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ កិច្ចសហប្រតិបត្តិការនេះក៏នឹងផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹង និងដកស្រង់យកបទពិសោធន៍ការងារផ្ទាល់ជាមួយនិយ័តករបរធនបាលកិច្ច ក៏ដូចជានឹងផ្ដល់ឱកាសអាទិភាពដល់មន្រ្តីនៃ ន.ប.ធ. ដែលមានបំណងបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែម ជាពិសេសពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុផងដែរ។

កម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពី តំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ., ថ្នាក់ដឹកនាំជាន់ខ្ពស់ សាស្រ្តាចារ្យ និងនិស្សិត នៃ IFA។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។

សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាចំណងគតិយុត្ត ដែលក្នុងនោះ បរធនបាលទាយក (ម្ចាស់ទ្រព្យ) ប្រគល់ទ្រព្យរបស់ខ្លួនឱ្យបរធនបាល (អ្នកជំនាញវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណ) ឱ្យធ្វើការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព ឬថែរក្សាទុកជំនួស ដើម្បីជាប្រយោជន៍ដល់បរធនបាលទាយកវិញ ឬដល់ភាគីផ្សេងទៀត។




អត្ថបទបន្ទាប់


ការលក់រថយន្ត GMអាមេរិក នាំមុខក្រុមហ៊ុនជប៉ុន Toyota ប៉ុន្តែអ្នកវិភាគ និងវិនិយោគិន នៅតែបារម្ភពីអនាគតទីផ្សាររថយន្ត

ការលក់រថយន្តរបស់ក្រុមហ៊ុនអាមេរិក General Motors ហៅកាត់ថា GM នៅឆ្នាំ២០២២នេះ មានភាពល្អប្រសើរឡើងវិញ ដោយមានកំណើនច្រើនជាងឆ្នាំមុន អ្វីដែល…

ប្រធានIMF៖ វិបត្តិសេដ្ឋកិច្ចសកលអាចបញ្ជៀសបាន ប្រសិនបើអនុវត្តគោលនយោបាយសារពើពន្ធបានត្រឹមត្រូវ

ប្រមុខថ្នាក់ដឹកនាំអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF និយាយថា វិបត្តិសេដ្ឋកិច្ចសកលអាចត្រូវគេបញ្ជៀសបាន ប្រសិនបើគោលនយោបាយសារពើពន្ធរបស់រដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ