ការលក់រថយន្តនៅអាមេរិក

ការលក់រថយន្ត GMអាមេរិក នាំមុខក្រុមហ៊ុនជប៉ុន Toyota ប៉ុន្តែអ្នកវិភាគ និងវិនិយោគិន នៅតែបារម្ភពីអនាគតទីផ្សាររថយន្ត


ការលក់រថយន្តរបស់ក្រុមហ៊ុនអាមេរិក General Motors ហៅកាត់ថា GM នៅឆ្នាំ២០២២នេះ មានភាពល្អប្រសើរឡើងវិញ ដោយមានកំណើនច្រើនជាងឆ្នាំមុន អ្វីដែលពិសេសនោះ គឺបានវ៉ាដាច់ការលក់រថយន្តរបស់ក្រុមហ៊ុនជប៉ុន Toyota ក្នុងទីផ្សារសហរដ្ឋអាមេរិកផងដែរ។
ការលក់រថយន្ត GMអាមេរិក នាំមុខក្រុមហ៊ុនជប៉ុន Toyota ប៉ុន្តែអ្នកវិភាគ និងវិនិយោគិន នៅតែបារម្ភពីអនាគតទីផ្សាររថយន្ត
ដោយ

ទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគទីផ្សារ និងវិនិយោគ នៅតែបារម្ភអំពីអនាគតទីផ្សារថយន្ដពិភពលោកជារួម ដ្បិតថា ស្ថានភាពសេដ្ឋកិច្ចកំពុងមានភាពរង្គោះរង្គើកាន់តែខ្លាំងដោយសារតែការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់នៅអាមេរិក ចំពេលមានវិបត្តិអតិផរណា និងតម្លៃថាមពលហក់ឡើងខ្ពស់ ក្រោយពីមានសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែនបានផ្ទុះឡើងមក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន The Economic Times។

យោងតាមទិន្នន័យចេញផ្សាយដោយក្រុមហ៊ុន GM កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បង្ហាញថា ក្រុមហ៊ុននេះ បានលក់រថយន្តចំនួនជាង ៥៥ម៉ឺនគ្រឿង ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២២។ ចំនួននេះ គឺខ្ពស់ជាងឆ្នាំមុនរហូតដល់ទៅ ២៤% ខណៈការលក់របស់ក្រុមហ៊ុន Toyota បានចំនួនតែជាង ៥២ម៉ឺនគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះជាង ៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យខាងលើនេះ បង្ហាញថា ការលក់របស់ក្រុមហ៊ុនអាមេរិក GM គឺបានច្រើនជាង Toyota រហូតដល់ ៨ម៉ឺនគ្រឿង ឬអាចនិយាយបានថា ជាការវ៉ាដាច់វិញហើយ បន្ទាប់ពី Toyota បានផ្តួល GM កាលពីឆ្នាំ២០២១ ចេញពីតំណែងជាលើកដំបូងក្នុងរយៈពេល ៩០ឆ្នាំនៃការលក់រថយន្តបានច្រើនបំផុតនៅអាមេរិក។ មូលហេតុចម្បងនាពេលនោះ គឺដោយសារតែ GM ខ្វះខាតបន្ទះឈីប ដែលបង្អាក់ដល់ការផលិតរថយន្តរបស់ខ្លួន។

ជាមួយនឹងភាពវិជ្ជមាននៅឆ្នាំ២០២២នេះ ក្រុមហ៊ុន GM បានអះអាងបន្ថែមថា ខ្លួននឹងជំរុញផលិតកម្មរថយន្តបន្ថែមទៀត ពិសេសម៉ូដែលរថយន្តអគ្គិសនី Chevrolet Bolt ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។

នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន GM បានលក់រថយន្តរបស់ខ្លួនចំនួនជាង ២លាន២សែនគ្រឿង នាំមុខការលក់ដោយ Chevrolet និង GMC ប៉ុន្ដែមានអត្រាធ្លាក់ចុះ ១៣% ធៀបនឹងឆ្នាំ២០២០។ ចំនួនការលក់នេះនេះ គឺមានតិចជាង Toyota ដែលលក់បាន ២លាន៣សែនគ្រឿង កើនឡើង ១០,៤% ប្រៀបធៀបនឹងឆ្នាំ២០២០។

ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគ បានបង្ហាញការបារម្ភពីអនាគតទីផ្សាររថយន្តអាមេរិកថា នឹងមានការលក់កាន់តែធ្លាក់ចុះ នៅត្រីមាសទី៤ខាងមុខ ដោយសារតែការកើនឡើងនូវអត្រាការប្រាក់ ដែលត្រូវបានដំឡើងដោយធនាគារកណ្តាលអាមេរិក ចំពេលអតិផរណានៅប្រទេសដែលមានសេដ្ឋកិច្ចជាងគេបង្អស់ក្នុងពិភពលោកមួយនេះ កំពុងហក់ឡើងខ្ពស់មិនធ្លាប់មាន៕




អត្ថបទបន្ទាប់


អាមេរិក នឹងដាក់ចេញវិធានការបន្ថែមទៀតលើការនាំចេញបច្ចេកវិទ្យាទៅប្រទេសចិន ដើម្បីកុំឱ្យធ្លាក់ដល់ដៃយោធាចិន

ព័ត៌មាន
សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងប្រកាសវិធានការថ្មីក្នុងសប្តាហ៍នេះ នូវការរឹតត្បិតការនាំចេញផលិតផលបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនចិន ដើម្បីបង្ក…

និយ័តករបរធនបាលកិច្ចចុះអនុស្សរណៈយោគយល់នឹង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើការជំរុញការយល់ដឹងនិងការចូលរួមក្នុងវិស័យបរធនបាលកិច្ចកម្ពុជា

ព័ត៌មាន
ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ