Fitch Solutions Macro Research បាននិយាយដូច្នេះថា “យើងរំពឹងថា វិស័យនេះនឹងកើនឡើង ៩.៥% ពោលគឺធ្លាក់ចុះពីការព្យាករពីមុនរបស់យើងដែលមានចំនួន១៣,៨%។ កំណើននៅតែត្រូវបានគេរំពឹងថា នឹងទទួលបានផលល្អដោយសារមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅតែបន្ត ក៏ដូចជាគម្រោងដែលផ្តល់មូលនិធិរួមគ្នាដោយបរទេស ដែលត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំនេះ។ លើសពីនេះទៀត កំណើនឆ្នាំ២០២១ ត្រូវបានកែលម្អបន្ថែមពី ១២,៨ភាគរយ ទៅ ១៤,០ភាគរយ។”
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០នេះ ថា កម្ពុជាបានរកឃើញជនជាតិអង់គ្លេសចំនួន ៣នាក់ ដែលឆ្លងវីរុសកូវីដ១៩នេះ នៅលើទូកទេសចរណ៍មួយដែលចតនៅលើទន្លេមេគង្គ ក្នុងខេត្តកំពង់ចាម ដែលធ្វើឱ្យចំនួនករណីនេះកើនឡើងសរុបដល់ ៥នាក់ហើយ។
មុននេះ កម្ពុជាបានប្រកាសថា មានការឆ្លងវីរុសកូវីដ ១៩ ចំនួនពីរករណីរួចហើយ លើជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប និងចិនម្នាក់ទៀត នៅខេត្តព្រះសីហនុ។ ជនជាតិចិននោះបានជាសះស្បើយ ហើយបានត្រឡប់ទៅផ្ទះវិញហើយ។
Fitch Solutions Macro Research បានអះអាងថា គម្រោងដែលអាចពន្យារពេល រួមមាន ការពង្រីកអាកាសយានដ្ឋានមួយ ដែលការស្ថាបនាដំបូងត្រូវបានគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២០នេះ ប៉ុន្តែ ឥឡូវនេះ វាអាចត្រូវបានលើកទៅឆ្នាំ២០២១វិញ ហើយដូច្នេះ វាមិនទំនងថា គម្រោងនេះនឹងត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២នោះទេ។
គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួន ៦ផ្សេងទៀត ក៏មានហានិភ័យខ្ពស់ផងដែរ ក្នុងការពន្យារពេល នេះបើយោងតាម Fitch Solutions Macro Research ។
គម្រោងទាំងនោះ រួមមាន មន្ទីរពេទ្យអន្តរជាតិ ផ្សារទំនើប និងរមណីយដ្ឋាន ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក នេះបើយោងតាម Fitch Solutions Macro Research ។
Fitch Solutions Macro Research បាននិយាយដូច្នេះថា “យើងកត់សម្គាល់ថា គម្រោងទាំងនេះអាចនៅតែត្រូវបានអនុវត្តនៅឆ្នាំ២០២០ ប្រសិនបើស្ថានភាព Covid-19 មានភាពប្រសើរឡើងវិញជាសាកល៕”