ទីភ្នាក់ងារថាមពល

តើមានកត្តាអ្វីជំរុញឱ្យទីភ្នាក់ងារថាមពលអន្តរជាតិ នឹងបើកការិយាល័យនៅអាស៊ានជាលើកដំបូង?


ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) នឹងបើកការិយាល័យថ្នាក់តំបន់របស់ខ្លួននៅប្រទេសសិង្ហបុរី ដែលនឹងធ្វើការជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងក្រៅពីតំបន់នេះដើម្បីបង្កើនសន្តិសុខថាមពល និងពន្លឿនការផ្លាស់ប្តូរថាមពលស្អាត។ វានឹងក្លាយជាមជ្ឈមណ្ឌលសហប្រតិបត្តិការថ្នាក់តំបន់របស់ទីភ្នាក់ងារ IEA លើកដំបូងនៅក្រៅទីស្នាក់ធំរបស់ខ្លួននៅទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ទីភ្នាក់ងារថាមពល
ដោយ

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) របស់សិង្ហបុរី អាជ្ញាធរទីផ្សារថាមពល (EMA) និងទីភ្នាក់ងារ IEA បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈថា ការិយាល័យនេះគ្រោងនឹងចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ។

ការបង្កើតការិយាល័យនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសម្រាប់ខួបលើកទី៥០ឆ្នាំរបស់ទីភ្នាក់ងារ IEA នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃអង្គារ ហើយការិយាល័យនេះ នឹងបម្រើជាមជ្ឈមណ្ឌលសម្រាប់សកម្មភាព និងការចូលរួមរបស់ទីភ្នាក់ងារ IEA នៅក្នុងតំបន់ និងក្រៅពីតំបន់នេះ ដើម្បីផ្តល់ការណែនាំពីគោលនយោបាយ ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាល។

សេចក្ដីថ្លែងការណ៍រួមនេះបាននិយាយថា មជ្ឈមណ្ឌលនេះនឹងផ្តោតលើការបង្កើនការដាក់ពង្រាយថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាថាមពលស្អាតផ្សេងទៀត ការបង្កើនពាណិជ្ជកម្មថាមពលឆ្លងដែន និងការកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើថាមពលស្អាត។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសិង្ហបុរីលោក តាន់ ស៊ី ឡេង ជឿជាក់ថា ការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការថ្នាក់តំបន់នេះ នឹងធ្វើឱ្យសិង្ហបុរីពង្រីកភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយនឹងទីភ្នាក់ងារមួយនេះ ហើយវានឹងក្លាយជាអង្គការអន្តរជាតិ ដែលផ្តោតលើថាមពលដំបូងគេនៅសិង្ហបុរី និងជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រសម្រាប់ទីភ្នាក់ងារ IEA នៅអាស៊ីប៉ាស៊ីហ្វិក។

ទីភ្នាក់ងារ IEA គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលផ្តល់ការវិភាគ ទិន្នន័យ អនុសាសន៍គោលនយោបាយ និងដំណោះស្រាយ ដើម្បីជួយប្រទេសនានាក្នុងការផ្លាស់ប្តូរទៅរកថាមពលប្រកបដោយនិរន្តរភាព ហើយសិង្ហបុរីបានចូលជាសមាជិកទីភ្នាក់ងារនេះក្នុងឆ្នាំ២០១៦៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការរឹតបន្តឹងការផ្តល់ប្រាក់កម្ចីរបស់ធនាគារនៅថៃ កំពុងធ្វើឱ្យរាំងស្ទះដល់ទីផ្សារលក់ខុនដូ

ព័ត៌មាន
ក្រុមហ៊ុនផ្នែកប្រឹក្សាយោបល់ពីវិស័យអចលនទ្រព្យមួយនៅប្រទេសថៃ បាននិយាយថា វិស័យឧស្សាហកម្ម និងសណ្ឋាគារនៅប្រទេសថៃ នឹងបន្តកើនឡើងនៅឆ្នាំនេះ។ ចំណែក…

សម្តេច ហ៊ុន ម៉ាណែត៖ ការកសាងធនធានមនុស្សជាការបង្កើនភាពក្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ