ល្បែងពាណិជ្ជកម្ម

តើមានកត្តាអ្វីធ្វើឱ្យការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មសម្រេចបានលើសផែនការ នៅឆមាសទី១ឆ្នាំនេះ?


ថ្នាក់ដឹកនាំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្ម នៅកម្ពុជា ហាក់បង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤នេះ។ ជាក់ស្តែងនៅឆមាសទី១ឆ្នាំនេះ ការប្រមូលចំណូលក្នុងវិស័យនេះសម្រេចបានជាង២៤លានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណជាង៥៦% នៃច្បាប់ថវិកាដែលបានកំណត់ និងមានការកើនឡើងប្រមាណជិត២០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ល្បែងពាណិជ្ជកម្ម
ដោយ

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងឆមាសទី១ឆ្នាំនេះ សម្រេចបានជាង២៤លានដុល្លារ ស្មើនឹងជាង៥៦% នៃច្បាប់ថវិកាកំណត់នៅឆ្នាំនេះ ដែលតម្រូវឱ្យប្រមូលចំណូលឱ្យបានជាង៤៣លានដុល្លារ។ បើធៀបនឹងការប្រមូលចំណូលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួននេះមានការកើនឡើងរហូតដល់ជិត២០០% ឯណោះ។

តាមរយៈលទ្ធផលដែលទទួលបាននៅឆមាសទី១នេះ បានជំរុញឱ្យថ្នាក់ដឹកនាំរូបនេះ ជឿជាក់ថា ការប្រមូលចំណូលនៅឆ្នាំនេះទំនងជាអាចសម្រេចបានគ្រប់តាមផែនការដែលកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងថវិកាឆ្នាំ២០២៤។

​បើតាមឯកឧត្តម រស់ ភីរុណ កត្តាដែលធ្វើឱ្យការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មកម្ពុជា មានការកើនឡើងនៅឆមាសទី១នេះ គឺដោយសារការកើនឡើងនូវចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានចូលមកលេងកម្សាន្តនៅតាមកាស៊ីណូនានា មានការកើនឡើង។ គួបផ្សំតាមរយៈការខិតខំពង្រឹងការគ្រប់គ្រងរបស់វិស័យនេះ តាមរយៈច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

​សូមជម្រាបថា យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ នៅឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៣,១លាននាក់ មានការកើនឡើងប្រមាណជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែមានការធ្លាក់ចុះប្រមាណ៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មុនពេលមានវិបិត្តិកូវីដ-១៩៕

None



អត្ថបទបន្ទាប់


កម្ពុជា គ្មានផែនការនាំចូលអំបិលនោះទេ នៅឆ្នាំនេះ ខណៈបច្ចុប្បន្នផលិតអំបិលបានជាង១៣ម៉ឺនតោន

អាកាសធាតុក្តៅនៅដើមឆ្នាំនេះ បានផ្តល់ភាពអំណោយផលល្អដល់ដំណើរការផលិតអំបិលរបស់ប្រជាកសិករនៅខេត្តកំពត និងកែប។ តួយ៉ាងគិតត្រឹមរយៈពេល៥ខែឆ្នាំ២០…

វៀតណាម កំពុងរកវិធី ដើម្បីបង្កើនការនាំចូលធ្យូងថ្មពីឡាវ ឱ្យបាន២០លានតោនក្នុង១ឆ្នាំៗ

ប្រទេសវៀតណាមនៅពេលនេះកំពុងស្វះស្វែងរកវិធីដោះស្រាយការលំបាក និងបញ្ហាប្រឈមនានា ដើម្បីសម្រេចផែនការបង្កើនការនាំចូលរ៉ែធ្យូងថ្មពីប្រទេសឡាវ ឱ្យបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ