ការផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋពីរាជរដ្ឋាភិបាល

ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលអាចនឹងបន្ថែមថវិកាលើស ៣៥០លានដុល្លារ សម្រាប់ជួយពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩


អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ក្រសួងត្រៀមនឹងបញ្ចេញថវិកាប្រមាណពី៣០០លាន ទៅ៣៥០លានដុល្លារ ឬលើសពីនេះ ដើម្បីជួយដល់ការដោះស្រាយបញ្ហាដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ខណៈដែលក្រសួងផែនការបានរកឃើញថា គិតត្រឹមថ្ងៃទី១មិថុនា មានពលរដ្ឋជាង ២,៣លាននាក់ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភនេះ។
ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលអាចនឹងបន្ថែមថវិកាលើស ៣៥០លាន សម្រាប់ជួយពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩(រូបភាព ហេង ភារម្យ)

ឯកឧត្តម មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ថវិកា​ដែល​រាជរដ្ឋាភិបាល​ត្រៀម​សម្រាប់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ គឺ​មិន​មានការ​ប្រែប្រួល​នោះ​ទេ ដោយ​ការ​ត្រៀម​ថវិកាបម្រុង​នឹង​មាន​បង្កើន​ថែម​ទៀត​។

ឯកឧត្តម​បា​បញ្ជាក់​ថា « រាជរដ្ឋាភិបាល​ក៏​មាន​គោលការណ៍ មិនមែន​គ្រាន់តែ​បើក​ថវិកា​ជូន​ប្រជាជន​ដែល​ក្រីក្រ​ទេ គឺ​យើង​គិត​ទូលាយ​ជាង​ហ្នឹង​។ គិត​ទូលាយ​ត្រង់​ថា បើ​ភាសា​សាមញ្ញ​គេ​ថា មិន​ជូន​ត្រី​ទៅ​គាត់​ទេ តែ​ជូន​ដងសន្ទូច និង​ប្រាប់​ពី​របៀប​ស្ទូច​ទៅ​គាត់ អ​ញ្ចឹ​ង​ដងសន្ទូច​ហ្នឹង វា​តាម​រយៈ​ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ ដែល​ថ្ងៃនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី លោក​ចុះ​មក​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ធារាសាស្ត្រ​ប្រឡាយ​អី ដើម្បី​ឲ្យ​ប្រជាជន​ដែល​គាត់​បាត់បង់​ការ​ប្រកប​កិច្ចការ​អាជីវកម្ម កាល​មុន​កូ​វី​ដ​ហ្នឹង ឥឡូវ​យើង​ឲ្យ​ឱកាស​ទៅ​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ​ទៀត ដែល​រាជរដ្ឋាភិបាល​នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​គាត់ ជា​ពិសេស​ឥឡូវនេះ យើង​លើក​ស្ទួយ​វិស័យ​កសិកម្ម ដើម្បី​ឲ្យ​ប្រជាន​នៅ​តាម​ជនបទ ដែល​គាត់​បាត់បង់​ការងារ ហើយ​ក៏​មាន​កម្មករ​បាត់​ការងារ មាន​អ្នក​បាត់បង់​អាជីវកម្ម​ជាដើម ដោយសារ​តែ​បញ្ហា​កូ​វី​ដ​នេះ​»​។

ចំពោះ​ទិន្នន័យ​ចំនួន​ប្រជាជន​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-១៩​វិញ ត្រូវ​បាន​ឯកឧត្តម ស្រី ដា អ្នកនាំពាក្យ​ក្រសួងផែនការ​បញ្ជាក់​ថា មិន​ទាន់​បញ្ចប់​១០០%​ទេ ។ ឯកឧត្តម​បញ្ជាក់​ថា​¬¬«​ចំពោះ​តួលេខ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ រក​ឃើញ​គ្រួសារ​ក្រីក្រ​ទូ​ទាំង​ប្រទេស សរុប​ចំនួន ៥៦៧.៥០៥ គ្រួសារ ដែល​មាន​ប្រជាជន​ក្រីក្រ​សរុប​ចំនួន​ប្រមាណ ២,៣​លាន​នាក់ »​។

ឯកឧត្តម គូសបញ្ជាក់​ថា តួលេខ​នេះ គឺ​គិត​ត្រឹម​ថ្ងៃ​បញ្ចប់​ការ​អនុវត្ត​និ​តិ​វិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទី​ជនបទ ហើយ​តួលេខ​នេះ មិន​ទាន់​គិត​ពី​ការ​អនុវត្ត​និ​តិ​វិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទីប្រជុំជន ដែល​គ្រោង​បញ្ចប់​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២០​នេះ នៅឡើយ​ទេ​។

បើ​តាម​ក្រសួង​សេដ្ឋកិច្ច ប្រាក់​ដែល​ត្រៀម​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ស្ថិត នៅ​ក្នុង​បញ្ចប់​ថវិកា​រួម​របស់​កម្មករ កម្មការិនី ដែល​រដ្ឋាភិបាល​បម្រុង​ប្រើប្រាស់​ចន្លោះ​ពី​៨០០ ទៅ​២.០០០​លាន​ដុល្លារ​។

សូម​ជម្រាប​ជូន​ថា ដំណើរការ​ឧបត្ថម្ភ​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ធ្វើ​ឡើងជា​បី​ដំណាក់កាល​ដោយ​មានការ​ចូលរួម​ពី​ក្រសួង​ចំនួន​បី​រួម​មាន​៖ ក្រសួង​សេដ្ឋកិច្ច ជា​អ្នក​ឧបត្ថម្ភ​ប្រាក់ ខណៈ​ក្រសួងផែនការ​ជា​អ្នក​ផ្ដល់​តួលេខ ហើយ​បន្ទាប់​មក​ក្រសួង​សង្គមកិច្ច​ជា​អ្នក​ផ្ដល់​ប្រាក់​ដោយ​ផ្ទាល់​ទៅ គ្រួសារ​ក្រីក្រ ឬ​ជួប​ការ​លំបាក អំឡុង​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​បណ្ណ​ក្រីក្រ​។ ចំពោះ​អ្នក មិន​ទាន់​មាន​បណ្ណ​ក្រីក្រ គឺ​អាស្រ័យ​លើ​ការ​វាយតម្លៃ​របស់​មន្ត្រី​ថ្នាក់​ឃុំ​-​សង្កាត់ ហើយ​សម្រេច​ថា ក្រីក្រ​មែន ឬ​យ៉ាងណា ហើយ​គួរ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដែរ ឬ​មិន​គួរ​៕ 

None



អត្ថបទបន្ទាប់


កម្ពុជា​និង​ឥណ្ឌា​នឹង​ដឹក​ជញ្ជូន​ជនជាតិ​ខ្លួន​ចេញ​ពី​ប្រទេស​រៀងៗ​ខ្លួន​ដែល​បាន​ជាប់កុន​ដោយសារកូវីដ១៩

ប្រទេស​កម្ពុជា​និង​ឥណ្ឌា​នឹង​ដឹក​ជញ្ជូន​ជនជាតិ​ខ្លួន​ចេញ​ពី​ប្រទេស​រៀងៗ​ខ្លួន ដែល​បាន​ជាប់​គាំង​ដោយសារ​តែ​វីរុស​រាតត្បាត​កូវីដ១៩។ នេ…

អាកាសចរណ៍​វៀតណាម គ្រោងហោះហើរ​មក​កម្ពុជានិងឡាវឡើងវិញ ពីថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០២០

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បាន​ចេញ​ប្រកាស​ថា ខ្លួន​អាច​នឹង​បើក​ជើង​ហោះហើរ​អន្តរជាតិ​ឡើង​វិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ