ការនាំចេញស្រូវសម្រេច

ការនាំចេញស្រូវសម្រេចបានទឹកប្រាក់ លើសពីការនាំចេញអង្ករជិត២ដង នៅ១០ខែឆ្នាំ២០២១


ទឹកប្រាក់នាំចេញអង្ករ និងស្រូវរបស់កម្ពុជាបូកបញ្ចូលគ្នានៅ១០ខែឆ្នាំ២០២១នេះ សម្រេចបានដល់ទៅ ជិត៩៦០លានដុល្លារអាមេរិក ដោយក្នុងនោះ ទឹកប្រាក់ដែលបានមកពីការនាំចេញស្រូវ មានដល់ប្រមាណ ៦៣៣លានដុល្លារ ពោលគឺមានលើសការនាំចេញអង្ករដល់ទៅជិត២ដងឯណោះ។
កកស្ទះស្រូវនាំចេញទៅវៀតណាមនាពេលកន្លងទៅ

ប៉ុន្ដែ បើ​មើលទៅ​លើ​បរិមាណ​នាំ​ចេញ​វិញ ឃើញ​ថា ការ​នាំ​ចេញ​ស្រូវ​បាន​ជាង ២​លាន​៦​សែន​តោន កើន​ជាង ៨៦% ខណៈ​ដែល​ការ​នាំ​ចេញ​អង្ករ​វិញ​មាន​ជាង ៤៦​ម៉ឺន​តោន ថយ​ចុះ​ជា​១៤% ខណៈ​ដែល​ប្រទេស​ចិន នៅ​តែ​ជាទី​ផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ហើយ​វៀតណាម គឺជា​ទីផ្សារ​នាំ​ចេញ​ស្រូវ​។ នេះ​បើ​តាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ពី​ក្រសួងកសិកម្ម​កម្ពុជា​។

នៅ​រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​អង្ករ​ជាង ៤៦​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ គិត​ជា​ទឹកប្រាក់​ប្រមាណ ៣២៣​លាន​ដុល្លារ ខណៈ​ប្រទេស​ចិន គឺជា​ទីផ្សារ​ធំ​ជាងគេ ខណៈ​ដែល​ការ​នាំ​ចេញ​ស្រូវ​វិញ មាន​ជាង​២​លាន​៦​សែន​តោន ជាមួយនឹង​ទឹកប្រាក់​នាំ​ចេញ​ជាង ៦៣៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដូច្នេះ បើ​យើង​ប្រៀបធៀប​នឹង​ទឹកប្រាក់​នាំ​ចេញ​អង្ករ និង​ទឹកប្រាក់​នាំ​ចេញ​ស្រូវ​នៅ​១០​ខែ​ឆ្នាំ​នេះ បង្ហាញ​ថា ទឹកប្រាក់​នាំ​ចេញ​ស្រូវ​គឺ​មាន​លើស​ទឹកប្រាក់​នាំ​ចេញ​អង្ករ​ដល់​ទៅ​ជិត​២​ដង​ឯណោះ​។

ទីផ្សារ​ចម្បង​មាន​៥ ដែល​គ្រប​បណ្ដ​ប់ ៧៩% លើ​បរិមាណ​អង្ករ​នាំ​ចេញ​សរុប​កម្ពុជា រួម​មាន ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ ជាង​៤៩%,​ប្រទេស​បារាំង​១១%,​ប្រទេស​ហ្គា​ប៊ុ​ង ជិត​៨%,​ម៉ា​ឡេ​ស៊ី ជាង​៦% និង​ប្រទេស​ហូ​ឡង់ ជិត​៤%​។ 

តើ​មាន​កត្តា​អ្វីខ្លះ ដែល​ធ្វើ​ឱ្យ​ប្រទេស​ចិន ជាទី​ផ្សារ​ធំ​ជាងគេ ក្នុង​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា?

បើ​តាម​ការ​អះអាង​របស់ លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា បាន​គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ប្រទេស​ចិន គឺជា​អ្នក​នាំ​ចូល​ធំ​មួយ​ក្នុង​ពិភពលោក គួប​ផ្សំ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​កម្ពុជា​-​ចិន បាន​ជួយ​ជំរុញ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​កាន់តែ​ច្រើន​ទៅ​កាន់​ប្រទេស​ចិន​។ លោក លន់ យ៉េ​ង បាន​បញ្ជាក់​បន្ថែម​ថា កត្តា​ដែល​ជំរុញ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ចិន​កាន់តែ​ច្រើន ព្រោះតែ កម្ពុជា​-​ចិន ក៏​មានការ​ចុះ​អនុ​ស្សណៈ​នៃ​ការ​នាំ​ចេញ​អង្ករ ពី​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន គួប​ផ្សំ​នឹង​អង្ករ​កម្ពុជា មានគុណ​ភាពល្អ​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ការ​នាំ​ចេញ​អង្ករ កម្ពុជា ក៏​បាន​ជួប​បញ្ហា​ខ្លះ​ៗ ដែរ អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​នា​ឆ្នាំ​នេះ បាន​ថយ​ចុះ​ប្រមាណ​១៤% បើ​ធ្រៀ​ប​នឹង​រយៈពេល ១០​ខែ កាលពី​ឆ្នាំ​២០២០​។ លោក លន់ យ៉េ​ង បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ ឆ្នាំ​នេះ​ថយ​ចុះ ព្រោះ​កម្ពុជា ខ្វះ​ទូ​កុងតឺន័រ និង​តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់ ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា បើសិន​មិន​មាន​បញ្ហា​ទាំងនេះ​ទេ ការ​នាំ​ចេញ​អង្ករ​កម្ពុជា នឹង​កើន​ទ្វេ​ដង​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រយៈពេល ១០​ខែ ឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​ចំណូល​ជាង ៤​ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ខណៈ​ដែល​វិស័យ​កសិកម្ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថភ្លើងលើអាកាសតម្លៃជិត ១ពាន់លានដុល្លាររបស់វៀតណាមចាប់ផ្ដើមប្រតិបត្តិការលក្ខណៈពាណិជ្ជកម្មហើយ ក្រោយសង់អស់១០ឆ្នាំ

ព័ត៌មាន
ខ្សែរថភ្លើងលើអាកាស ឬហៅគេច្រើនហៅថា Metro របស់វៀតណាមដែលស្ថិតនៅក្នុងទីក្រុងហានូយ ត្រូវបានដាក់ឲ្យប្រើប្រាស់ប្រតិបត្តិការជាលក្ខណៈពាណិជ្ជកម្មហើ...

តម្លៃជ្រូករស់ក្នុងស្រុកចាប់ផ្ដើមប្រសើរឡើងវិញបន្តិច ក្រោយការនាំចូលជ្រូកពីខាងក្រៅបានថយចុះ

ព័ត៌មាន
តម្លៃជ្រូករស់នៅកម្ពុជា កំពុងចាប់ផ្ដើមប្រសើរឡើងវិញបន្តិច បើប្រៀបនឹងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលកន្លងមក។ ជាក់ស្ដែង បច្ចុប្បន្ន ជ្រូករស់ក្នុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ