ក្រុមហ៊ុន​លំដាប់​ពិភពលោក​​ជួបបញ្ហាក្ស័យធន

មហាសេដ្ឋីលោក Richard Branson យកកោះផ្ទាល់ខ្លួនមួយធ្វើជាទ្រព្យបញ្ចាំ ដើម្បីយកទុនសង្គ្រោះក្រុមហ៊ុនពីការក្ស័យធន


លោក Richard Branson ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកវិនិយោគមួយដ៏ជោគជ័យ និងជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារផងនោះ នឹងផ្ដល់យកកោះផ្ទាល់ខ្លួនរបស់លោក នៅក្នុងទឹកដីនៃកោះ British Virgin Islands មកធ្វើជាទ្រព្យបញ្ចាំដើម្បីយកទុនមកសង្គ្រោះក្រុមហ៊ុន Virgin Atlantic របស់លោកឲ្យរួចផុតពីវិបត្តិក្ស័យធន ដែលបណ្ដាលមកពីបញ្ហាចម្បងគឺ Covid-19។ នេះបើយោងតាមសារព័ត៌មាន Business Insider។
មហាសេដ្ឋីលោក Richard Branson យកកោះផ្ទាល់ខ្លួនមួយ ធ្វើជាទ្រព្យបញ្ចាំ ដើម្បីយកទុនសង្គ្រោះក្រុមហ៊ុនពីការក្ស័យធន (រូបភាព៖insider.com)
ដោយ

មហាសេដ្ឋី​ប្រាក់ពាន់លាន​ដុល្លាររូបនេះ បាន​យកកោះ ឈ្មោះ Necker ដែលជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់លោក ដើម្បី​ធ្វើជាទ្រព្យ​ដាក់បញ្ចាំ​ដើម្បី​ទទួលបាន​ប្រាក់​ទៅជួយសង្គ្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​របស់លោក គឺក្រុមហ៊ុន Virgin Atlantic ពី​វិបត្តិក្ស័យធន។

នៅក្នុង​លិខិតចំហ​មួយ ជូនទៅកាន់​ក្រុមបុគ្គលិក​របស់​ក្រុមហ៊ុន Virgin Group កាលពីដើមសប្ដាហ៍នេះ លោក Branson បានសរសេរថា ក្រុមហ៊ុន​ Virgin Group មានប្រតិបត្តិការ​នៅក្នុង​ឧស្សាហកម្ម​ជាច្រើន ដែល​រងផល​ប៉ះពាល់​ខ្លាំង​ព្រោះតែ​មេរោគ​កូរ៉ូណា ឬ កូវីដ-១៩ រួមមាន ក្រុមហ៊ុន​អាកាសចរណ៍, កន្លែងកម្សាន្ដ, សណ្ឋាគារ និង​​នាវា​ទេសចរណ៍ជាដើម ដែលមាន​បុគ្គលិក​សរុបទាំងអស់​ជាង ៧ម៉ឺននាក់ នៅក្នុងប្រទេស​ចំនួន​៣៥ ប្រទេស។

លោក Branson សរសេរ​ក្នុងលិខិត​យ៉ាងដូច្នេះថា «​ដូចជា​ទ្រព្យសម្បត្តិ​ផ្សេងទៀត​របស់​ក្រុមហ៊ុន Virgin ក្រុមការងារ​របស់យើង នឹង​បង្កើន​សាច់ប្រាក់​ថែមទៀត តាមរយៈ​ដី​កោះ តាមលទ្ធភាពធ្វើទៅបាន ដើម្បី​សង្គ្រោះ រក្សាការងារ​ឲ្យបាន​ច្រើន​នៅក្នុងក្រុមហ៊ុន​តាមដែលអាច​ធ្វើទៅបាន »។

ក្រុមហ៊ុន​Virgin Group មានប្រាក់ចំណូល​​ប្រចាំឆ្នាំ​ទូទាំងសកលលោក​ ជាង ២១ ពាន់លាន​ដុល្លារ​។ ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ដែលមាន​លុយរាប់ពាន់លាន​ដុល្លារ លោក Branson បានគ្រប់គ្រង​លើក្រុមហ៊ុន​ប្រមាណ ៥០០ ក្រុមហ៊ុន ហើយ​លោកក៏ត្រូវបានគេស្គាល់​ ដោយសារតែ​ចរិតលក្ខណៈ និងអាកប្បកិរិយា​ប្លែកៗរបស់គាត់។ លោក​ត្រូវបានគេដឹងថា បានបង្កើត​ទ្រព្យសម្បត្តិ​ជាង ៤,៤ ពាន់លាន​ដុល្លារអាមេរិក ដែល​ភាគច្រើន​គឺមានផ្សាភ្ជាប់​ជាមួយ​នឹង​ក្រុមហ៊ុន The Virgin Group។

លោក Richard Branson បាន​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​របស់គាត់​នៅអាយុត្រឹម ១៥ឆ្នាំប៉ុណ្ណោះ នៅក្នុងឆ្នាំ១៩៧២។ លោក​គឺជា​ស្ថាបនិក​ក្រុមហ៊ុន Virgin Records ហើយ​បាន​បង្កើត​សម្ព័ន្ធ​ក្រុមហ៊ុន​ Virgin Group។ តាមរយៈ​ក្រុមហ៊ុននេះ លោកបាន​បង្កើតទ្រព្យសម្បត្តិ​របស់លោកប្រមាណជាង ៤,៤ ពាន់លាន​ដុល្លារអាមេរិក។

ក្រុមហ៊ុន Virgin Media, Virgin Australia, និង Virgin Atlantic គឺជា​ផ្នែកមួយ​នៃក្រុមហ៊ុន​ធំបំផុត​ស្ថិតក្រោម Virgin Group៕

None



អត្ថបទបន្ទាប់


ក្រសួងការងារការងារ៖ កម្មករជាង ២.៥០០នាក់ត្រូវបានពិនិត្យសុខភាព ក្នុងនោះមាន៩០នាក់ ត្រូវបានយកសំណាកទៅពិសោធបន្ត

ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ត្រឹមម៉ោង១១ព្រឹកនេះ ប្រតិបត្តិការនៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្ររបស់ក្រសួងការងារ គឺបានចំនួនជាង ២.៥០០នាក…

មហាយក្សចិន! ដាំក្បាលចុះសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន

ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ប្រទេសចិន បានធ្លាក់ចុះកំណើនសេដ្ឋកិច្ចប្រមាណ ៦,៨% នៅត្រីមាសទី ១ ឆ្នាំ ២០២០ ។ ការធ្លាក់ចុះនេះ ជាប្រវត្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ