Advertisement
Advertisement
សេដ្ឋកិច្ចប្រទេសថៃ

ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចថៃឆ្នាំ២០២០នេះ នឹងធ្លាក់ចុះ ៥%


ការព្យាករថ្មីចុងក្រោយមួយ របស់ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសថៃ អាចនឹងធ្លាក់ចុះ ៥% នៅក្នុងឆ្នាំ ២០២០នេះ ទាបជាងការព្យាករកាលពីដើមឆ្នាំ ដែលរំពឹងថា សេដ្ឋកិច្ចថៃមានកំណើន ២,៧%។ យ៉ាងណាក៏ដោយ ការទម្លាក់ព្យាករណ៍នេះ គឺដោយសារតែ វិបត្តិមេរោគកូវីដ-១៩ បានសាយភាយផលអវិជ្ជមាន ដល់ ខ្សែចង្វាក់ផ្គត់ផ្គង់ គួបផ្សំនឹងវិធានការបិទប្រទេសជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post ។
ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចថៃឆ្នាំ២០២០នេះ នឹងធ្លាក់ចុះ ៥%(រូបភាព Siam Scope)
ដោយ
Advertisement

បើ​តាម ធនាគារពិភពលោក បង្ហាញ​ថា ការ​បិទ​រោងចក្រ និង​ការ​កាត់​ផ្តាច់​ខ្សែ​ចង្វាក់​ផលិតកម្ម បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់ ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ថៃ​។

លើស​នេះ វិធានការ​រឹត​បន្តឹង​ខាងក្នុង​ប្រទេស​ថៃ និង​ឥទ្ធិពល​មក​ពី​ក្រៅប្រទេស បាន​ធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះ​នូវ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ តម្រូវការ​ប្រើប្រាស់ ការ​វិនិយោគ ផលិតកម្ម និង​លំហូរ​ពាណិជ្ជកម្ម ដែល​ជា​លទ្ធផល សកម្មភាព​សេដ្ឋកិច្ច ធ្លាក់​ចុះ​យ៉ាង​គំហុក មិន​ធ្លាប់​មាន​តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី មក​ម្ល៉េះ​។

ទោះ​យ៉ាងណា ព្យាករណ៍​ថ្មី​របស់​ធនាគារពិភពលោក គឺ​ស្របគ្នា​ទៅ​តាម​ព្យាករណ៍​របស់ ធនាគារកណ្តាល​ថៃ ដែល​រំពឹង​ថា សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ ៥,៣% ក្នុងឆ្នាំនេះ ហើយ​តួលេខ​នេះ ក៏​ប្រហាក់ប្រហែល​ទៅ​នឹង​ការ​ប៉ាន់​ប្រមាណ​របស់ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដែល​វាយតម្លៃ​ថា សេដ្ឋកិច្ច​ថៃ នឹង​ធ្លាក់​ចុះ ៥% ទៅ ៦% ក្នុង​ឆ្នាំ ២០២០​នេះ​។

សូម​ជម្រាប​ថា នៅ​ឆ្នាំ ២០២១​ខាង​មុខ សេដ្ឋកិច្ច​ថៃ រំពឹង​ថា នឹង​មាន​កំណើន ៤,១% មក​វិញ តែ​បញ្ហា​រលក​ទី ២ នៃ​មេរោគ​កូ​វី​ដ​-១៩ នៅ​តែ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​មិន​អាច​ប៉ាន់ស្មាន​បាន​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជ្រូក​ឡើងថ្លៃ ធ្វើ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​វៀតណាម កំពុង​មាន​ប្រាក់​ចំណេញ​កាក់កប​ខ្លាំង

ព័ត៌មាន
មានកសិដ្ឋានចិញ្ចឹមជ្រូកនៅវៀតណាម ជាច្រើន សុទ្ធតែអះអាងថា ពួកគេកំពុងរកស៊ីកាក់កប ដោយមានការចំណេញប្រាក់ច្រើនជាងការរំពឹងទុក ស្របពេលដែល តម្...

ទំហំពាណិជ្ជកម្មរបស់ចិន ធ្លាក់ចុះប្រមាណ ៥% មកនៅត្រឹមជាង ១,៦ទ្រីលានដុល្លារ នៅ៥ខែឆ្នាំនេះ

ព័ត៌មាន
មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក គឺប្រទេសចិន សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិជាង ១,៦ទ្រីលានដុល្លារអាមេរិក នៅក្នុងរយៈពេល ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ