ប្រេងឆៅឡើងថ្លៃកាន់តែខ្ពស់

ប្រេងឆៅឡើងថ្លៃកាន់តែខ្ពស់ ចំពេលវិស័យថាមពលសកលកំពុងប្រឈមបញ្ហាខ្វះខ្វាតកាន់តែធ្ងន់ធ្ងរ


តម្លៃប្រងឆៅបានហក់ឡើងកាន់តែខ្ពស់នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីបានឡើងថ្លៃមកអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដោយសារតែវិបត្តិខ្វះខាតថាមពលអគ្គិសនីជាសកល ដែលកំពុងជះឥទ្ធិពលដល់ប្រទេសសេដ្ឋកិច្ចធំៗក្នុងពិភពលោក ហើយបញ្ហានេះ នៅមិនទាន់មានសញ្ញាណាមួយបង្ហាញថា នឹងថមថយចុះនៅឡើយទេ ចំពេលដែលការផ្គត់ផ្គង់ក៏មានការរាំងស្ទះពីប្រទេសអ្នកផលិតធំៗផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
កម្មករដើរពិនិត្យមើលធុងដាក់ប្រេងឆៅ

តម្លៃ​ប្រេង​ឆៅ​នៅ​អង់គ្លេស បាន​កើនឡើង​១​ដុល្លារ​២០​សេន​បន្ថែម​ទៀត​ដែល​នាំ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ក្នុង​មួយ​ធុង​បារ៉ែល​ថ្លៃ​ដល់​ទៅ​ជាង​៨៣​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ស​ប្ដា​ហ៍​នេះ ខណៈ​ដែល​កាលពី​ស​ប្ដា​ហ៍​មុន​នេះ តម្លៃ​ប្រេង​ឆៅ​ក៏​បាន​ហក់​ឡើង​ដល់​ទៅ​ជិត​៤% រួច​ហើយ​ដែរ​។ សម្រាប់​ទីផ្សារ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក​វិញ ក៏​បាន​កើនឡើង​ជាង ១​ដុល្លារ​៥០​សេន ផង​ដែរ ដែល​រុញច្រាន​តម្លៃ​ប្រេង​ឆៅ​អា​មេ​រិ​ក​កើនឡើង​ដល់​ទៅ​ជាង ៨០​ដុល្លារ​៨៦​សេន​ទៅ​ហើយ ក្នុង​១​ធុង​ប៉ា​រ៉េ​ល ពោល​គឺ​សម្រាប់​ទីផ្សារ​អា​មេ​រិ​ក​តម្លៃ​នេះ គឺជា​តម្លៃ​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​គិត​តាំងពី​ឆ្នាំ​២០១៤​មក​។

តម្លៃ​ប្រេង​ឆៅ​បន្ដ​កើន​ឡើងជា​បន្ដបន្ទាប់ នៅ​គ្រា​ដែល​ចំនួន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ក៏​មានការ​កើនឡើង ហើយ​ប្រទេស​ជា​ច្រើន​បាន​ដក​ចេញពី​វិធានការ​បិទ​ខ្ទប់ ដែល​ប្រកា​រទាំង​អស់នេះ​ហើយ បាន​គាំទ្រ​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ស្ទុះ​កម្រើក​ឡើង​វិញ ហើយ​វា​ក៏​ជា​ហេតុផល​មួយ ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អង់គ្លេស​កើនឡើង​មក​អស់​រយៈពេល ៥​ស​ប្ដា​ហ៍​មក​ហើយ ខណៈ​នៅ​អា​មេ​រិ​ក​វិញ កើនឡើង​៧​ស​ប្ដា​ហ៍​មក​ហើយ​ដែរ​។

ចំណុច​សំខាន់​មួយទៀត ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​ឡើងថ្លៃ គឺ​ដោយសារ​តែ តម្លៃ​ធ្យូងថ្ម និង​ហ្គា​ស​ក៏​បាន​កើនឡើង​ខ្លាំង​ដែរ នៅ​ពេល​ដែល​សេដ្ឋកិច្ច​មានការ​ស្ទុះ​ងើបឡើង​វិញ ដែល​វា​បាន​ធ្វើ​ឲ្យ​ប្រេង​កាន់តែ​មាន​ភាព​ទាក់ទាញ​សម្រាប់​ប្រើប្រាស់​ដើម្បី​ផលិត​ជា​ថាមពល​អគ្គិសនី​។

ទាក់ទង​នឹង​បញ្ហា​អគ្គិសនី​នេះ​ដែរ នៅ​ប្រទេស​ឥណ្ឌា មាន​រដ្ឋ​ខ្លះ​កំពុង​ដាច់​ភ្លើងអគ្គិសនី​ប្រើប្រាស់ និង មាន​គម្រោង​កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី ដោយសារ​តែ​ខ្វះខាត​ធ្យូងថ្ម សម្រាប់​បម្រើ​ដល់​ការ​ផលិត​ថាមពល ខណៈ​ដែល​នៅ​ប្រទេស​ចិន​ឯណោះ​វិញ ក៏​បាន​បញ្ជា​ឲ្យ​មានការ​បង្កើន​ការ​ផលិត​ធ្យូងថ្ម​កាន់តែ​ច្រើន​ផង​ដែរ នៅ​គ្រា​ដែល​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ ហើយ​ចិន​ក៏​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​ដែរ​។ ការ​ប្រឈម​នឹង​ហានិភ័យ​នៃ​វិបត្តិ​ថាមពល​សកលលោក ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​តែ​កើនឡើង​កាន់​ត​ខ្លាំង​ឡើង ពិសេស​បញ្ហា​កាន់តែ​លំបាក​នៅ​អំឡុង​រដូវរងារ​នា​ពេល​ខាង​មុខ​នេះ ដែល​ប្រទេស​តំបន់​ត្រជាក់​មាន​តម្រូវការ​ថាមពល​សម្រាប់​ប្រើប្រាស់​ម៉ាស៊ីន​កម្ដៅ​កាន់តែ​ច្រើន​ឡើង​។

បញ្ហា​ប្រេង​ឡើងថ្លៃ និង​កង្វះខាត​ថាមពល​អគ្គិសនី​នេះ ក៏​កំពុង​ជះ​ឥទ្ធិពល​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​វិនិយោគ​នៅ​លើ​ផ្សារភាគហ៊ុន​ផង​ដែរ ដោយសារ​តែ​វិនិយោគិន​មានការ​បារម្ភ​អំពី​ការ​កើនឡើង​នៃ អតិផរណា​៕

None



អត្ថបទបន្ទាប់


កាសែត The Guardian ទទួលស្គាល់កំហុសឆ្គង និងបានកែសម្រួលនូវខ្លឹមសារអត្ថបទ ដែលបានចុះផ្សាយពាក់ព័ន្ធនឹងសម្ដេចតេជោ ហ៊ុន សែនទទួលបានសញ្ជាតិស៊ីប

កាសែតល្បីមួយរបស់អង់គ្លេស The Guardian បានសរសេរសារអ៊ីម៉ែលឆ្លើយតបមកកាន់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កម្ពុជ…

ចិនថ្កោលទោសការលើកឡើងរបស់មេដឹកនាំកោះតៃវ៉ាន់ថា «នឹងមិនឱនក្បាលដាក់ចិនឡើយ»

មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេននៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានចេញមកប្រកាសក្តែងៗប្រាប់ទៅពិភពលោក និងជាពិសេសប្រាប់ទៅកាន់ក្រុងប៉េកាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ