បិទកាស៊ីណូទូទាំងប្រទេសជាបណ្តោះអាសន្ន

កាស៊ីណូទូទាំងប្រទេសនឹងត្រូវបិទទ្វារបណ្តោះអាសន្ននៅថ្ងៃទី០១ ខែមេសានេះ


នៅព្រឹកថ្ងៃទី៣០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងសារទៅកាន់ជនរួមជាតិថា កាស៊ីណូទូទាំងប្រទេសនឹងត្រូវបិទទ្វារចាប់ពីថ្ងៃទី០១ ខែមសា ឆ្នាំ២០២០ តទៅ ដើម្បីបញ្ជៀសការឆ្លងរាតត្បាតនៃមេរោគកូវីដ១៩។
កាស៊ីណូទូទាំងប្រទេសនឹងត្រូវបិទទ្វារបណ្តោះអាសន្ននៅថ្ងៃទី០១ ខែមេសានេះ
ដោយ

សម្តេច​បាន​បន្ថែម​ថា «​ការ​បិទ​កាស៊ីណូ ដោយ​ត្រូវ​រង​ចាំ​រហូត​ដល់​ថ្ងៃ​ទី​០១ ខែមេសា ព្រោះតែ​ត្រូវការ​ទុក​ពេលវេលា​ឲ្យ​ថៅកែ​កា​ណូ​ស៊ី​ទាំងអស់​ទូទាត់​ប្រាក់បៀវត្ស​រ៍​ជូន​បុគ្គលិក​របស់​ខ្លួន និង​ទុក​ពេលវេលា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ពិភាក្សា​លើ​ពន្ធ​ផ្សេង​ៗ​ជាមួយ​ម្ចាស់​កាស៊ីណូ​»​។

សូម​ជម្រាប​ថា រហូត​ម៉ោង ៩:២០​នាទី​ព្រឹក ថ្ងៃ​ទី ៣០ មីនា ២០២០ ក្រសួងសុខាភិបាល​រក​ឃើញ​អ្នកជំងឺ COVID-19 ៤​នាក់​ទៀត​ហើយ សរុប​ទាំងអស់​ការ​ឆ្លង​ទូ​ទាំង​ប្រទេស​មាន​ចំនួន ១០៧ ករណី និង បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ០២​នាក់​ទៀត សរុប ២៣​នាក់ និង​គ្មាន​ករណី​ស្លាប់​នៅឡើយ​ទេ ។ 

យ៉ាងណាមិញ​ក្រសួង​អះអាង​ថា ពុំ​ទាន់​រក​ឃើញ​ភ័ស្តុតាង​បញ្ជាក់​ថា​មានការ​ឆ្លង​ក្នុង​សហគមន៍​នៅឡើយ​យ​ទេ តែ​លទ្ធភាព​នៃ​ការ​ឆ្លង​នឹង​អាច​កើត​មាន​ឡើង​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើរតួនាទីកាន់តែសំខាន់នាអំឡុងពេលផ្ទុះរាតត្បាតកូវីដ១៩!

ព័ត៌មាន
អំឡុងពេលមានការផ្ទុះរីករាលដាលនៃមេរោគ Covid-19 នៅទូទាំងពិពភលោក រួមទាំងកម្ពុជាផងដែរនោះ គេសង្កេតឃើញថា ការខ្វាយខ្វល់ពីបញ្ហាសុខភាពពីសំណា…

គិតត្រឹមថ្ងៃទី ៣០ មីនានេះ អត្រាអ្នកជាសះស្បើយពី Covid-19 នៅកម្ពុជាមានជាង២១% ក្នុងចំណោមអ្នកបាន​ឆ្លងសរុប១០៧ នាក់

ព័ត៌មាន
បន្ទាប់ពីបានរកឃើញនូវករណីឆ្លង covid -19 ចំនួន ០៤ ករណីថ្មីបន្ថែមទៀត នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០នេះ ករណី Covid-19 ដែលកម្ពុជាបានរកឃើញម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ