អឺរ៉ុបព្រមានរុស្ស៊ី កុំឱ្យឈ្លានពានអ៊ុយក្រែន

មេដឹកនាំសហភាពអឺរ៉ុបព្រមានថា រុស្ស៊ីអាចនឹងបាត់បង់ការទទួលបានទីផ្សារហិរញ្ញវត្ថ និងការនាំចេញទំនិញសំខាន់ បើសិនជាហ៊ានឈ្លានពានអ៊ុយក្រែន


ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានបញ្ជាក់ច្បាស់ៗថា ទណ្ឌកម្មដែលក្រុងម៉ូស្គូនឹងត្រូវប្រឈមផ្នែកសេដ្ឋកិច្ចដ៏ធំ ប្រសិនបើខ្លួនឈ្លានពានអ៊ុយក្រែននោះ គឺរុស្ស៊ីនឹងត្រូវកាត់ផ្តាច់ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងមិនត្រូវបានអនុញ្ញាតឲ្យទទួលបាននូវមុខទំនិញសំខាន់ៗដែលផលិតពីលោកខាងលិចនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
អឺរ៉ុបព្រមានរុស្ស៊ី កុំឱ្យឈ្លានពានអ៊ុយក្រែន
ដោយ

រហូត​មក​ដល់​ពេល​នេះ មេដឹកនាំ​លោក​ខាងលិច​មិន​ទាន់​បាន​លម្អិត​ព័ត៌មាន​នៃ​ការ​ឆ្លើយ​តប ដែល​ពួក​គេ​នឹង​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្សី ប្រសិនបើ​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នោះ​ទេ គ្រាន់តែ​កន្លង​មក​គេ​ដឹង​ថា លោក​ខាងលិច​អាច​នឹង​ឆ្លើយ​តប​ជា​ផ្នែក​យោធា និង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​នឹង​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ប៉ុន្ដែ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី អួរ​ស៊ូ​ឡា វ៉ុ​ន​ឌែ​រ ឡេ​យែ​ន កាលពី​ថ្ងៃអាទិត្យ បាន​បង្ហើប​ឲ្យ​ដឹង​ខ្លះ​ៗ​ថា ជា​គោលការណ៍​ប្រទេស​រុ​ស្ស៊ី​នឹង​ត្រូវ​បាន​កាត់​ចេញពី​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ហើយ​ទណ្ឌកម្ម​នឹង​ត្រូវ​ដាក់​លើ​ទំនិញ​ដែល​រុ​ស្ស៊ី​ត្រូវការ​ចាំបាច់​ពី​អឺរ៉ុប ដើម្បី​ធ្វើ​ទំនើប​កម្ម និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​រុ​ស្ស៊ី ខណៈ​លោក​ខាងលិច​ជា​កន្លែង​ផលិត​ផលិតផល​សំខាន់​ៗ​ទាំងនោះ​លេចធ្លោ​ជាងគេ​នៅ​ទូ​ទាំង​សកល​។ ដូចនេះ​រុ​ស្សី ប្រសិនបើ​ទំនិញ​ទាំងនោះ ត្រូវ​បាន​បិទ​ខ្ទប់​មិន​ឲ្យ​នាំ​ចេញ​ទៅ​រុ​ស្ស៊ី នោះ​រុ​ស្ស៊ី​នឹង​មិន​មាន​ទីផ្សារ​នាំ​ចូល​ជំនួស​នោះ​ឡើយ​។

ទោះ​យ៉ាងណា មេដឹកនាំ​អឺរ៉ុប​រូប​នេះ បាន​សង្កត់ធ្ងន់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​លុះត្រាតែ​រុ​ស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​តែ​ប៉ុណ្ណោះ​។

ទន្ទឹម​នឹង​នេះ ដូចដែល​បានដឹង​ហើយ​ថា ការ​ពឹងផ្អែក​របស់​រុ​ស្ស៊ី គឺ​លើ​ការ​នាំ​ចេញ​ឥន្ធនៈ​ហ្វូ​ស៊ី​ល ខណៈ​ឥន្ធនៈ​នេះ រុ​ស្សី​បង្កើត​បាន​ពីរ​ភាគ​បី​នៃ​ការ​នាំ​ចេញ​របស់​ខ្លួន ហើយ​ពាក់កណ្តាល​នៃ​ថវិកា​របស់​រុ​ស្ស៊ី​បាន​មក​ពី​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ​។ ដូចនេះ​ការ​ពឹងផ្អែក​ខ្លាំង​របស់​រុ​ស្ស៊ី​លើ​ការ​នាំ​ចេញ​ប្រេងឥន្ធនៈ​នេះ អាច​ចាត់​ទុក​ថា​ភាព​ទន់ខ្សោយ​របស់​រុ​ស្សី ហើយ​ក្នុង​ករណី​រុ​ស្សី​ត្រូវការ​ធ្វើ​ទំនើប​កម្ម វា​ច្បាស់​ណាស់​ថា នឹង​មិន​អាច​ទៅ​រួច ប្រសិនបើ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​លោក​ខាងលិច​ត្រូវ​បាន​ធ្វើ​ឡើង​មែន​នោះ​។

គួរ​ជម្រាប​ថា រុ​ស្ស៊ី​បាន​បញ្ជូនទាហាន​ប្រហែល ១៥​ម៉ឺន​នាក់ ទៅ​តំបន់​ជុំវិញ​ព្រំដែន​ភាគ​ខាងជើង និង​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ ជុំវិញ​វិបត្តិ​រុ​ស្សី​-​អ៊ុយ​ក្រែ​ន​ជា​ថ្មី​ម្ដងទៀត​នេះ គឺ​រុ​ស្សី​ធ្វើ​ឡើង​ដើម្បី​ទាមទារ​ការ​ធានា​បាន​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ ខណៈ​ដែល​រុ​ស្សី​បារម្ភ​ថា​ប្រសិនបើ​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​ណា​តូ នោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​រយៈពេល​វែង​របស់​រុ​ស្ស៊ី​៕ 

អត្ថបទ ស៊ើ​ង និមល់ 

None



អត្ថបទបន្ទាប់


យោធាមីយ៉ាន់ម៉ារិះគន់ការស្នើរបស់សមាជិកអាស៊ាន ដែលចង់ឲ្យប្រេសិតពិសេសជួបជាមួយក្រុមលោកស្រីស៊ូជី

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរិះគន់ការអំពាវនាវររបស់ប្រេសិតពិសេសអាស៊ានក្នុងការចូលជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនវឌ្ឍនភាពក្នុងការ…

អូស្ត្រាលី បើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ ក្រោយបិទទ្វារប្រទេសជិត២ឆ្នាំ

ប្រទេសអូស្ត្រាលីកាលពីថ្ងៃចន្ទបានបើកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញ សម្រាប់ទទួលអ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងរួច បន្ទាប់ពីបានបិទជិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ