រុស្ស៊ី-អាមេរិក-អ៊ុយក្រែន

រុស្ស៊ីព្រមានអាមេរិក «ពីការឆ្លងបន្ទាត់ក្រហម» បើនៅតែបន្តផ្តល់មីស៊ីលររយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន


ក្រសួងការបរទេសរុស្ស៊ីបានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ កញ្ញាថា ប្រសិនបើសហរដ្ឋអាមេរិកហ៊ានសម្រេចចិត្តផ្គត់ផ្គង់ឲ្យទីក្រុងកៀវ (Kyiv) នូវមីស៊ីលរយៈចម្ងាយឆ្ងាយនោះបានសេក្ដីថា ទីក្រុងវ៉ាស៊ីនតោននឹងឆ្លងកាត់ «បន្ទាត់ក្រហម»ហើយ ហើយនឹងក្លាយជា ភាគីនៃជម្លោះទល់មុខ ជាមួយទីក្រុងម៉ូស្គូជាក់ជាមិនខាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ទីក្រុងម៉ស្គូព្រមានអាមេរិក «ពីការឆ្លងបន្ទាត់ក្រហម» ក្នុងការជួយអ៊ុយក្រែន
ដោយ

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្សី លោកស្រី Maria Zakharova បាននិយាយច្បាស់ៗថា រុស្ស៊ីមាន «​សិទ្ធិ​ការពារ​ទឹកដីទាំងមូល​របស់ខ្លួន»។ ដោយការអះអាងថា គឺធ្វើឡើង​ឆ្លើយតបទៅនឹង ទីក្រុងវ៉ាស៊ីនតោន ដែលបានផ្គត់ផ្គង់​ ដោយបើកចំហដល់អ៊ុយក្រែននូវប្រព័ន្ធ​គ្រាប់រ៉ុក្កែត​កម្រិតខ្ពស់ (GMLRS) ដែលបាញ់ចេញពីគ្រាប់រ៉ុក្កែត (HIMARS) ហើយអាចវាយប្រហារគោលដៅ​បានចម្ងាយរហូតដល់ទៅ៨០គីឡូម៉ែត្រ។

លោកស្រី Zakharova បានសង្កត់ធ្ងន់ថា​ «ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែបន្តសម្រេចចិត្តផ្គត់ផ្គង់មីស៊ីល​រយៈចម្ងាយឆ្ងាយ​ទាំងនេះដល់យោធាអ៊ុយក្រែន នោះអាមេរិកនឹងដើរឆ្លងកាត់ខ្សែបន្ទាត់ក្រហម ហើយនឹងក្លាយ​ជាភាគី​នៃជម្លោះទល់មុខ​ជាមួយសហព័ន្ធរុស្សី»។

ទោះយ៉ាងណា មន្ត្រី​អាមេរិកកាលពីពេលកន្លងទៅ បានចេញ​មុខមក​​និយាយ​ថា អ៊ុយក្រែន​បាន​សន្យា​ថា ​នឹង​មិន​ប្រើ​គ្រាប់​រ៉ុក្កែតរយៈចម្ងាយឆ្ងាយ​​របស់​​អាមេរិក​ ដើម្បី​វាយប្រហារទឹកដី​រុស្ស៊ីឲ្យហួសពីតំបន់​ជម្លោះនោះទេ​។

គួររលឹកបន្តិចថា កាំជ្រួច HIMARS ក៏​អាច​ប្រើ​ដើម្បី​បាញ់ជាមួយ​​កាំជ្រួច​​យុទ្ធសាស្ត្ររយៈ​ចម្ងាយ​​ឆ្ងាយ (ATACMS) ដែល​អាច​បាញ់​បាន​ចម្ងាយ​ដល់​ទៅ ៣០០ គីឡូម៉ែត្រ។

អ៊ុយក្រែនបានស្នើសុំ និងទទួលសព្វាវុធក្នុងបរិមាណច្រើនពី​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ដើម្បីជាជន្ទល់ដ៏រឹងមាំក្នុងការទប់ទល់នឹងកងកម្លាំង​ប្រដាប់​អាវុធរុស្ស៊ី ដែលត្រូវបានបញ្ជូនចូលប្រទេសខ្លួនគិតតាំង​ពីខែកុម្ភៈនោះ។

ទោះបីជាយ៉ាងណា​ ទីក្រុងមូស្គូនិយាយថា គោលដៅនៃការបញ្ចូនកងទ័ពចូលវាយប្រហារ​​ប្រទេសអ៊ុយក្រែន ឬអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» នោះ គឺដើម្បីផ្តួលរលំ«របបណាស៊ីបែបថ្មី» នៃរដ្ឋាភិបាលទីក្រុងកៀវ និងការពារផលប្រយោជន៍សន្តិសុខជាតិ ចំពោះការពង្រីក​ខ្លួននៃអង្គការណាតូមកទល់នឹងព្រំប្រទល់ប្រទេស​ខ្លួនតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ រដ្ឋាភិបាលលោក ហ្សេលេនស្គី និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច បានច្រានចោលការអះអាងទាំងអស់នេះថា ជាលេសគ្មានមូលដ្ឋាន​សម្រាប់ការធ្វើសង្គ្រាមឈ្លានពានប្រទេស​តូចតាម​បែបចក្រពត្តិនិយម និងជាមហិច្ឆតា​ផ្ទាល់​របស់លោក ពូទីន តែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ធនាគារពិភពលោកព្រមានវិបត្តិសេដ្ឋកិច្ចសកលអាចកើតឡើងនៅឆ្នាំ២០២៣, តើបណ្ដាលមកពីកត្តាអ្វី?

ព័ត៌មាន
ធនាគារពិភពលោក World Bank កាលពីពេលថ្មីៗនេះបានបញ្ចេញរបាយការណ៍ថ្មីមួយ ព្រមានថាសេដ្ឋកិច្ចសកលអាចនឹងជួបវិបត្តិនៅឆ្នាំក្រោយនេះ។ ពិភពលោកអាចនឹ…

រុស្ស៊ីនិយាយថា បំពង់បង្ហូរឧស្ម័នទៅប្រទេសចិន នឹងជំនួសឱ្យបំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៅអឺរ៉ុប

ព័ត៌មាន
រដ្ឋមន្ត្រីថាមពលរុស្ស៊ីគឺលោក Alexander Novak បាននិយាយកាលពីថ្ងៃទី ១៥ ខែកញ្ញាថា បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសចិននឹងជំនួសឱ្យបំព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ