ធនាគាររុស្ស៊ីប្ដូរមកប្រើប្រព័ន្ធកាត UnionPayរបស់ចិន

ធនាគាររុស្ស៊ីប្ដូរមកប្រើប្រព័ន្ធកាត UnionPayរបស់ចិន ក្រោយ Visa និង MasterCard បិទប្រតិបត្តិការនៅរុស្ស៊ី


ធនាគាររុស្ស៊ីជាច្រើន បានបញ្ជាក់នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះថា ឆាប់ៗនេះ ពួកគេបានចាប់ផ្ដើមដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការកាត UnionPay របស់ចិន ជាមួយនឹងបណ្ដាញ Mir ដែលគ្រប់គ្រងដោយរុស្ស៊ីផ្ទាល់ បន្ទាប់ពីក្រុមហ៊ុន Visa និង MasterCard របស់អាមេរិក នឹងផ្អាកប្រតិបត្តិការរបស់ខ្លួននៅរុស្ស៊ី ដោយសារតែរុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។
ធនាគាររុស្ស៊ីប្ដូរមកប្រើប្រព័ន្ធកាត UnionPayរបស់ចិន
ដោយ

ក្រុមហ៊ុន​អា​មេ​រិ​ក​ទាំង​ពីរ​នេះ ក៏​បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើការ​ជាមួយនឹង​អតិថិជន និង​ដៃគូ​របស់​ខ្លួន ដើម្បី​លុប​ចោល​ប្រតិបត្តិការ​ទាំងអស់​នៅ​រុ​ស្ស៊ី​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ជា​ច្រើន​។

ប្រព័ន្ធ​ធនាគារ​របស់​រុ​ស្ស៊ី ត្រូវ​បាន​រង​ទណ្ឌកម្ម​ជា​បន្ដបន្ទាប់​នៅ​ក្រោយ​ពេល​រុ​ស្ស៊ី​បាន​ធ្វើការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ តួយ៉ាង ទណ្ឌកម្ម​ថ្មី​ចុង​ក្រោយ​នេះ គឺ​ក្រុមហ៊ុន Visa និង MasterCard របស់​អា​មេ​រិ​កបាន​ប្រកាស​នឹង​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​ទាំងអស់​នៅ​រុ​ស្ស៊ី ដែល​កំពុង​ធ្វើ​ឲ្យ​ធនាគារ​រុ​ស្ស៊ី​កំពុង​ខ្នះខ្នែង​រក​ដំណោះស្រាយ​បន្ទាន់​សម្រាប់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​។ តួយ៉ាង នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ ធនាគារ​ធំ​ៗ​របស់​រុ​ស្ស៊ី​ដូច​ជា Sberbank, Alfa Bank និង Tinkoff បាន​ប្រកាស​ថា ពួក​គេ​នឹង​ប្ដូរ​មក​ប្រើ​ប្រព័ន្ធ​ទូទាត់ កាត UnionPay របស់​ចិន​ជំនួស​ឲ្យ​ការ​ប្រើប្រាស់ VISA និង MasterCard របស់​អា​មេ​រិ​ក​។

ក្រុមហ៊ុន Visa បាន​បញ្ជាក់​ថា នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ប្រតិបត្តិការ​ទាំងអស់ ដែល​ជាប់​ទាក់ទង​នឹង​រុ​ស្ស៊ី នឹង​មិន​ដំណើរ​ទៀត​នោះ​ទេ​។

ការ​ផ្អាក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ គឺ​វា​អាច​នឹង​បង្ក​ការ​រំខាន​បន្ថែម​ទៀត សម្រាប់​ពលរដ្ឋ​រុ​ស្ស៊ី ដែល​កំពុង​តែ​ទទួល​រង​នូវ​អតិផរណា​កើនឡើង ក៏​ដូច​ជា​ផលវិបាក​នៃ​សេដ្ឋកិច្ច និង​ការ​ធ្លាក់​ចុះ​ទំនិញ​នាំ​ចេញ​នាំ​ចូល​ជាដើម​។

ក្រៅ​តែ​ពី​ក្រុមហ៊ុន VISA និង Mastercard ក៏​មាន​ដែរ​ក្រុមហ៊ុន Paypal ដែល​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ និង​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​មួយ​ដែរ​នោះ ក៏​បាន​ប្រកាស​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​រុ​ស្ស៊ី​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ ធនាគារ Sberbank ដែល​ជា​ធនាគារ​ផ្ដល់​កម្ចី​ដ៏​ធំ​បំផុត​របស់​រុ​ស្ស៊ី បាន​អះអាង​ថា ការ​បិទ​ប្រតិបត្តិការ​របស់ VISA និង Mastercard នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​នៅ​រុ​ស្ស៊ី​នោះ​ទេ​។ អ្នក​ប្រើប្រាស់​រុ​ស្ស៊ី នៅ​តែ​អាច​ដក​លុយ ផ្ទេរ​ប្រាក់ និង​ទូទាត់​ថ្លៃ​ទំនិញ​តាម​ហាង​ទាំង​នៅ​លើ Online និង Offline ពីព្រោះ​ថា ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី គឺ​ធ្វើ​ឡើង​តា​រយៈ​ប្រព័ន្ធ​ទូទាត់​កាត​របស់​ជាតិ​នៅ​ក្នុងស្រុក ដែល​មិន​ពឹងផ្អែក​លើ​ប្រព័ន្ធ​ទូទាត់​បរទេស​ឡើយ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​សារព័ត៌​មា​រុ​ស្ស៊ី Tass​។

សូម​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាងលិច ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទៅ​លើ​រុ​ស្ស៊ី បាន​បង្ក​នូវ​ទ្រព្យ​កម្ម​ធនាគារកណ្ដាល​របស់​រុ​ស្ស៊ី​ប្រហែល ៦៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​រារាំង​ធនាគារ​ជា​ច្រើន​របស់​រុ​ស្ស៊ី ពី​ប្រព័ន្ធ​ទូទាត់​សកល SWIFT ដែល​ធ្វើ​ឲ្យ​ការ​ទូទាត់​ប្រាក់​ពិសេស ក្នុង​សម្រាប់​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​របស់​រុ​ស្ស៊ី​ជួប​បញ្ហា​យ៉ាង​ខ្លាំង​ផ​ដែរ​៕

None



អត្ថបទបន្ទាប់


ចិនប្រកាសជាថ្មីថា នឹងប្តេជ្ញាបង្រួបបង្រួមតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែប្រឆាំងដាច់ខាតចំពោះការលូកដៃពីបរទេស

មន្ត្រីកំពូលរបស់រដ្ឋាភិលចិន បានចេញមុខបញ្ជាក់ជាថ្មី ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលកំពុងឡើងកម្ដៅថា ប្រទេសចិននឹងប្តេជ្ញាជំរុញការរួបរួមគ្នាជាមួយ…

ក្រុមហ៊ុនគណនេយ្យធំៗចំនួនពីរ - KPMG និង PwC - នឹងចាកចេញពីប្រទេសរុស្ស៊ី

ក្រុមហ៊ុនគណនេយ្យ​ ២ ក្នុងចំណោម​ក្រុមហ៊ុន​គណនេយ្យ​ដែលមានឈ្មោះ​ល្បីល្បាញបំផុត​ទាំង​ ៤ នៅលើ​ពិភព​លោក គឺ ក្រុមហ៊ុន KPMG និង Pricewaterhou…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ