
នៅក្នុងលិខិតលេខ ០៤១ សខល របស់ក្រសួងសុខាភិបាលនោះបានបញ្ជាក់ថា ការបិទនេះ គឺយោងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេច ហ៊ុន សែន ដែលជាវិធានការបន្ទាន់មួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។
នៅយប់ថ្ងៃទី១៧ ខែមីនានេះដែរ ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្ត្រ និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុសដល់កម្ពុជា។

ចំពោះសារធាតុDetection Reagent ដែលចិនផ្តល់អោយនោះវិញ គឺដើម្បីដោះស្រាយបញ្ហាជម្ងឺវីរុសCOVID-19នេះ ដោយសម្រាប់មនុស្ស២០០០នាក់ ហើយនឹងមកដល់រាជធានីភ្នំពេញតាមជើងហោះហើរកម្ពុជានៅយប់នេះ។នេះបើតាមការបង្ហោះនៅលើគេហទំព័រហ្វេសបុករបស់ស្ថានទូតចិន៕