ក្រុមហ៊ុន​បច្ចេកវិទ្យា

Samsung នឹងបញ្ឍប់ផលិតកម្មរោងចក្រទូរទស្សន៍តែមួយគត់របស់ខ្លួននៅក្នុងប្រទេសចិន នៅត្រឹមខែវិច្ឆិកាខាងមុខនេះហើយ!


ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានសម្រេចចិត្តនឹងបញ្ឈប់ផលិតកម្មរោងចក្រទូរទស្សន៍តែមួយគត់របស់ខ្លួននៅក្នុងប្រទេសចិន នៅត្រឹមចុងខែវិច្ឆិកាខាងមុខនេះហើយ។ នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ បានបញ្ជាក់នៅថ្ងៃចន្ទទី ០៧ ខែកញ្ញានេះ។
Samsung នឹងបញ្ឍប់ផលិតកម្មរោងចក្រទូរទស្សន៍តែមួយគត់របស់ខ្លួននៅក្នុងប្រទេសចិន នៅត្រឹមខែវិច្ឆិកាខាងមុខនេះហើយ! (រូបភាព៖ Reuters)
ដោយ

តាមការរាយការណ៍​ពីរ Reuters បាន​ឲ្យដឹងថា រោងចក្រ​ផលិតទូរទស្សន៍របស់​ក្រុមហ៊ុន Samsung នេះ គឺនៅក្នុង​ក្រុង​ Tianjin ហើយវា​ក៏ជា​រោងចក្រ​ផលិត​ទូរទស្សន៍​ Samsung តែមួយគត់​ដែលមាន​មូលដ្ឋាន​នៅក្នុងប្រទេសចិន។ ការសម្រេចចិត្តនេះ គឺផ្នែកមួយនេះ កិច្ចខិតខំ​ប្រឹងប្រែងក្នុងការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ផលិតកម្ម​របស់ខ្លួន។

រោងចក្រនេះ មាន​កម្មករ​បម្រើការ ៣០០នាក់ នេះបើតាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​កូរ៉េ​ Yonhap។

Samsung បាន​បដិសេធ​ក្នុងការ​ផ្ដល់​បទសម្ភាសន៍​ទាក់ទង​នឹង​ចំនួន​កម្មករ​ធ្វើការងារនេះ ជាមួយ​នឹង​សារព័ត៌មាន Reuters ប៉ុន្ដែ​ ក្រុមហ៊ុន​បាន​បង្ហើបថា មាន​កម្មករ​ និង​សម្ភារ​ខ្លះ ត្រូវបាន​រំពឹងថា នឹង​ត្រូវបាន​រក្សាទុក។ 

ការរើចេញ​រោងចក្រ​ផលិត​ទូរទស្សន៍​ Samsung នៅពេល​ចុងក្រោយនេះ ក៏​បាន​បន្សល់ទុក​ក្រុមហ៊ុន​ អេឡិចត្រូនិក Samsung មួយចំនួន​នៅក្នុង​ប្រទេសចិនដែរ ដូចជា រោងចក្រ​ផលិត​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ នៅក្នុង​ទីក្រុង Suzhou និង​រោងចក្រ​ផលិត​បន្ទះឈីប នៅក្នុងទីក្រុង Suzhou និង Xian។

តាមការអះអាង​របស់ក្រុមហ៊ុន Samsung នៅក្នុង​ខែ មីនា ក្រុមហ៊ុន​បានសម្រេចចិត្ត​បញ្ចប់​ផលិតកម្ម​ទូរទស្សន៍​(LCD) ទាំងអស់​របស់ខ្លួន​នៅកូរ៉េ និងចិន​នៅចុងឆ្នាំនេះ។

នៅក្នុងខែ​សីហា Samsung បានបញ្ជាក់ថា នឹងបញ្ឈប់​ប្រតិបត្តិការ​រោងចក្រ​កុំព្យូទ័រ​ចុងក្រោយ​របស់ខ្លួន​នៅក្នុង​ប្រទេសចិន៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាឈ្នះពានរង្វាន់ម្ដង៩ពី PropertyGuru Awards

ក្រុមហ៊ុនអចលនទ្រព្យ នៅកម្ពុជាដ៏ធំមួយ ដែលបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក លើគម្រោងអគារខុនដូ ការិយាល័យ និងផ្សារទំនើបនោះ បានឈ្នះព…

វៀតណាមនាំចេញទៅអឺរ៉ុប ២២៧ លានដុល្លារ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម ចូលជាធរមានបាន១ខែ

ត្រឹមតែរយៈពេល១ខែ ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាមបានចូលធរមាន យ៉ាងហោចណាស់មានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញជាង៧.២០០ វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ