ចំណេះដឹងហិរញ្ញវត្ថុ

លោក ង៉ែត ជូ៖ ការទិញរបស់បង់រំលស់ ជំរុញឲ្យមនុស្សមានទម្លាប់មើលងាយលុយ


«ការទិញរបស់របរប្រើប្រាស់ដោយការបង់រំលស់ បានធ្វើឲ្យមនុស្សមើលងាយលុយ ឬ មើលស្រាលលុយ ព្រោះ មនុស្សអាងតែបង់រំលស់ ឬ ខ្ចីគេ»។ នេះជាការលើកឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចលេចធ្លោមួយរូបនៅកម្ពុជា ដែលបានផ្តល់បទសម្ភាសខ្លីដល់សារព័ត៌មាន អេឡិចត្រូនិកខេមបូណូមីស។
លោក ង៉ែត ជូ ថា ការទិញរបស់បង់រំលស់ ជំរុញឲ្យមនុស្សមានទម្លាប់មើលងាយលុយ(រូបភាព៖ រ៉ឹម ភារី)
ដោយ

លោកពន្យល់យ៉ាងដូច្នេះថា៖ «ការទិញរបស់របរបង់រំលស់ បានធ្វើមនុស្សបាត់បង់ភាពអំណត់ និង ការតស៊ូក្នុងការសន្សំប្រាក់ដើម្បីទិញអ្វីមួយ។ កាលណាយើងបាត់បង់ភាពអំណត់ និងវិន័យហិរញ្ញវត្ថុ ធ្វើឲ្យចិត្តរបស់យើងចេះតែរាយមាយ ចេះតែបង់រំលស់បានៗៗ បង់រំលស់ម៉ូតូចប់ បង់រំលស់ទូរស័ព្ទចប់ បង់រំលស់ ឡានចប់ បង់រំលស់ផ្ទះ ឬបង់រំលស់ក្នុងពេលតែមួយ គឺយើងអត់មានសល់អីទេ។ ជាទូទៅ យើងចំណាយលើការខាតបង់របស់របរខូចរេចរឹល របស់ធ្លាក់ថ្លៃ និងត្រូវបង់ការប្រាក់ឲ្យគេទៀត»។ 

បើតាមអ្នកជំនាញរូបនេះ ការទិញរបស់បង់រំលស់ ដែលភាគច្រើនមីក្រូហិរញ្ញវត្ថុរបស់បរទេសជាអ្នកឲ្យខ្ចី កាន់តែធ្វើឲ្យកម្ពុជាខាតសេដ្ឋកិច្ចយ៉ាងច្រើនបន្ថែមទៀតផង។ 

លោក ង៉ែត ជូ លើកទឹកចិត្តឲ្យពលរដ្ឋសន្សំលុយទិញរបស់ ជាជាងទិញរបស់បង់រំលស់ ឬខ្ចីគេទិញ ព្រោះ ការសន្សំធ្វើឲ្យពលរដ្ឋមានគោលបំណង បានអប់រំផ្លូវចិត្តល្អប្រសើរ និងទិញសម្ភារណាមួយប្រកដោយការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែលុយដែលរកបានពីការសន្សំប្រើរយៈពេលវេលាយូរ និងលំបាក។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (រូបភាព៖ ហេង ភារម្យ)

លោកបន្ថែមថា មនុស្សត្រូវការជម្រកសមរម្យ ដែលការទិញផ្ទះក្លាយជាភាពចាំបាច់ ប៉ុន្តែ ពលរដ្ឋត្រូវគិតឲ្យបានម៉ត់ចត់ ដោយពិភាក្សាជាមួយគ្រួសារជាមុនសិន ថា តើសមត្ថភាពរកលុយរបស់ខ្លួន ស័ក្ដិសមរស់នៅជម្រកបែបណា? បើសិនមានប្រាក់ខែតិចតួចត្រឹម១ពាន់ដុល្លារ ហើយទិញផ្ទះបង់រំលស់តម្លៃ១០ម៉ឺនដុល្លារ គឺធ្វើបាបខ្លួនឯង១០ ទៅ ២០ឆ្នាំឯណោះ ដែលនេះមិនចាំបាច់នោះទេ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំលើកទឹកចិត្តឲ្យសន្សំប្រាក់ សុខចិត្តរស់នៅជម្រកមួយសមរម្យ។  មួយទៀត ខ្ញុំចង់ពលរដ្ឋសន្សំទុនរកស៊ី ព្រោះ ពេលរកស៊ីជោគជ័យ យើងចង់ទិញផ្ទះតម្លៃប៉ុន្មាន ក៏គ្មានបញ្ហាដែរ។ តែបើទិញដីរំលស់ វាឡើងថ្លៃបានច្រើន ព្រោះ វាជាធនធានមានកំណត់ និងជាធនធានកម្រ។ ឧទាហរណ៍ ក្រុងភ្នំពេញ មានដីតែប៉ុន្មានម៉ឺនម៉ែត្រការ៉េទេ វាមានតែប៉ុណ្ណឹង ប៉ុន្តែ ចំនួនប្រជាជនចេះតែកើន។ ដូច្នេះ ទើបជាយក្រុងកាន់តែ រីក ដោយសារមនុស្សចេះតែសម្រុកមករកការងារ និងសិក្សារៀនសូត្រនៅទីក្រុង ដែលជំរុញឲ្យដីជាយក្រុងឡើងថ្លៃ»៕   

None



អត្ថបទបន្ទាប់


ជប៉ុន​បោះទុន​ជិត​៤០​លាន​ដុល្លារ ហក់​ចូល​ក្នុង​វិស័យ​ធានា​រ៉ាប់រង​កម្ពុជា

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ធំ​មួយ​របស់​ជប៉ុន គ្រោង​នឹង​ពង្រីក​ខ្លួន​ចូល​ក្នុង​ទីផ្សារ​នៃ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ខណៈ​ដ…

ឧកញ៉ា លី យ៉ុងផាត់ បោះ​ទុន​ជាង​១០​លាន​ដុល្លារ សង់​រោងការ​លំដាប់​ប្រណីត

អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មហា​សេដ្ឋី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប បាន​ក្ដោប​ក្ដាប់​មុខ​ជំនួញ​ពហុវិស័យ​នៅ​កម្ពុជា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ