ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាការវិនិយោគទុនរួមគ្នា រវាងវិនិយោគិនដ៏ធំមួយ ឈ្មោះ SBI Holdings មកពីប្រទេសជប៉ុន និងអ្នកឧកញ៉ា លី ហួរ នៃក្រុមហ៊ុន លី ហួរ គ្រុប ។
ក្រោយទទួលបានអាជ្ញាបណ្ណប្រតិបត្តិការជាធនាគារពាណិជ្ជ កាលពីឆ្នាំ២០២០, ធនាគារ អេស ប៊ី អាយ លី ហួរ បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស ទៅកាន់គ្រប់រាជធានីខេត្តនៃប្រទេសកម្ពុជា ក្នុងនោះរួមទាំងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នេះផងដែរ ។លោក មឿន សំអុល គឺជាប្រធានសាខាក្រុងស្ទឹងសែន
នៃធនាគារ អេស ប៊ី អាយ លី ហួរ ។
លោកឲ្យដឹងថា នៅខេត្តកំពង់ធំនេះ
ក្រៅពីផ្ដល់សេវាកម្មធនាគារនិងហិរញ្ញវត្ថុដែលមានភាពប្រកួតប្រជែងខ្ពស់
ដល់ប្រជាជនទូទៅ អេស ប៊ី អាយ លី ហួរ
ក៏ផ្ដោតលើការជួយគាំទ្រដល់អាជីវកម្មធុនតូចនិងមធ្យម តាមរយៈឥណទានអាជីវកម្ម
ដ៏សម្បូរបែប ផងដែរ ។
វត្តមានរបស់ធនាគារ អេស ប៊ី អាយ លី ហួរ នៅក្នុងក្រុងស្ទឹងសែននេះ បានបន្ថែមជម្រើសសេវាកម្មធនាគារនិងហិរញ្ញវត្ថុ ដល់ប្រជាជននៅក្នុងខេត្តកំពង់ធំ ជាពិសេស អាជីវកម្មតូច និងមធ្យម ។
លោក ស្រ៊ុន សុធារ៉ា ម្ចាស់ដេប៉ូលក់ដុំនិងរាយជីកសិកម្ម ឈ្មោះ ពិភពកសិកម្ម នៅក្នុងក្រុងស្ទឹងសែន បានទទួលឥណទានអាជីវកម្ម ពីធនាគារ អេស ប៊ី អាយ លី ហួរ ។
សំឡេង លោក ស្រ៊ុន សុធារ៉ា៖ «ពាក់ព័ន្ធនឹងការធៀបធនាគារផ្សេងៗ សេវាកម្មធនាគារ អេស ប៊ី អាយ រហ័សជាងគេ សេវាលឿន ហើយអាត្រាការប្រាក់ទាប ទំហំប្រាក់កម្ចីធំ»។បើតាមលោក មឿន សំអុល ប្រធានសាខាក្រុងស្ទឹងសែន នៃធនាគារ អេស ប៊ី អាយ លី ហួរ បានឲ្យដឹងថា ចាប់តាំងពីបើកបម្រើសេវាកម្មនៅខេត្តកំពង់ធំនេះ ធនាគារបានទទួលចំណាប់អារម្មណ៍វិជ្ជមានជាច្រើនពីសំណាក់អតិថិជន ។
លោក មឿន សំអុល៖ «សម្រាប់ចំណាប់អារម្មណ៍របស់អតិថិជន យើងទទួបានជាច្រើនទាក់ទងនឹងការសរសើរចំពោះសេវាកម្មយើងលឿន ផ្ដល់កម្ចី ដែលមានភាពងាយស្រួល ដល់ពួកគាត់។ ការសម្រួលដល់ការសងត្រឡប់របស់អតិថិជន ដោយពួកគាត់មិនចាំបាច់មកដល់ទីស្នាក់ការរបស់លីហូរទេ អ៊ីចឹងងាយស្រួលទាំងការបើក និងការដកប្រាក់។ ឯលក្ខខណ្ឌកម្ចី គឺទៀតសោតងាយៗ ផ្ដល់ការងាយស្រួល»។គិតត្រឹមខែកញ្ញា ឆ្នាំ២០២១នេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានពង្រីកសាខាទៅកាន់គ្រប់រាជធានីខេត្តទាំង ២៥ ទូទាំងប្រទេស ដោយបានផ្ដល់ការងារធ្វើដល់បុគ្គលិកជាច្រើនពាន់នាក់ ។
នៅខេត្តកំពង់ធំវិញ ធនាគារ អេស ប៊ី អាយ លី ហួរ រំពឹងថា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត តាមរយៈការផ្ដល់សេវាធនាគារទំនើបនិងប្រកបដោយភាពប្រកួតប្រជែងរបស់ខ្លួន ៕