វិស័យសេដ្ឋកិច្ច

ឡាវ និងវៀតណាមចាប់ផ្តើមគម្រោងកែច្នៃរ៉ែប៉ូតាសសម្រាប់ផលិតជីតម្លៃ៤៩២លានដុល្លារឡើងវិញ ក្រោយគាំងជិត១ទសវត្សរ៍


គម្រោងវិនិយោគរុករក និងកែច្នៃរ៉ែប៉ូតាសទំហំ៤៩២លានដុល្លារអាម៉េរិករបស់ឡាវ បានរស់ឡើងវិញ ក្រោយរាំងស្ទះអស់ជិត១ទសវត្សរ៍ ហើយត្រូវបានរំពឹងថានឹងចាប់ផ្តើមផលិតជាផ្លូវការនៅឆ្នាំ២០២៨។
រ៉ែប៉ូតាស
ដោយ
អំពី Vietnam loas

ក្រុមហ៊ុនរដ្ឋវៀតណាម Vinachem បានប្រកាសពីការស្តារ និងចាប់ផ្តើមគម្រោងអាជីវកម្មកែច្នៃរ៉ែប៉ូតាស នៅខេត្តខាំមួន ប្រទេសឡាវឡើងវិញ ដែលវានឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការលើកកម្ពស់តម្លៃបន្ថែមនៃធនធានធម្មជាតិរបស់ឡាវ តាមរយៈការកែច្នៃនៅក្នុងស្រុកផ្ទាល់ជំនួសឱ្យការនាំចេញរ៉ែឆៅ។ លើសពីនេះ វានឹងជួយពង្រឹងសន្តិសុខនៃការផលិតជីកសិកម្ម និងកាត់បន្ថយហានិភ័យពីការប្រែប្រួលតម្លៃជីនៅលើទីផ្សារអន្តរជាតិ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express គម្រោងខ្នាតយក្សនេះបានជាប់គាំងអស់រយៈពេល៩ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ខណៈការសាងសង់ទើបតែសម្រេចបាន៥៧%ប៉ុណ្ណោះ ដោយសារជម្លោះហិរញ្ញវត្ថុរវាងក្រុមហ៊ុន Vinachem និងក្រុមហ៊ុនម៉ៅការ។ ទោះជាយ៉ាងណាក្រុមហ៊ុនរដ្ឋវៀតណាមរំពឹងថា នៅពេលរោងចក្រនេះបើកដំណើរការពេញលេញ វានឹងបង្កើតឱកាសការងារផ្ទាល់ជាង៦០០កន្លែង ជួយផ្តល់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មជីកសិកម្មរបស់វៀតណាម ក៏ដូចជាជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងចាក់បញ្ចូលចំណូលក្នុងថវិកាជាតិរបស់ឡាវ។

ទិន្នន័យបានបង្ហាញថា ជារៀងរាល់ឆ្នាំ វៀតណាមត្រូវនាំចូលជីប៉ូតាសជិត១លានតោន ដែលក្នុងនោះប្រមាណ៣៥ម៉ឺនតោនត្រូវនាំចូលពីប្រទេសឡាវ។ ដូច្នេះការរស់ឡើងវិញនៃគម្រោងនេះ នឹងក្លាយជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏សំខាន់ និងមានស្ថិរភាពខ្ពស់សម្រាប់វៀតណាម។ គួរបញ្ជាក់ថា គម្រោងអាជីវកម្មរ៉ែប៉ូតាសនេះអភិវឌ្ឍន៍លើផ្ទៃដីទំហំ១,០០០ហិកតា ដែលត្រូវបានប៉ាន់ប្រមាណថា មានប្រភពធនធានរ៉ែប៉ូតាស្យូមរហូតដល់ទៅប្រមាណ៣២លានតោន៕




អត្ថបទបន្ទាប់


ចិនបញ្ជាក់ជំហរជាថ្មីគាំទ្រពេញទំហឹងឱ្យម៉ាឡេស៊ីក្លាយជាសមាជិកពេញសិទ្ធិ នៃប្លុក BRICS

ម៉ាឡេស៊ីកំពុងបង្កើនល្បឿនដណ្តើមយកអាសនៈជាសមាជិកពេញសិទ្ធិនៃប្លុក BRICS ហើយចិនបានបញ្ជាក់ជំហរគាំទ្រជាថ្មីចំពោះមហិច្ឆតានយោបាយ និងសេដ្ឋកិច្ចរប…

ក្រុមហ៊ុន Tesla បញ្ចេញរថយន្តស្ព័រជំនាន់ថ្មី ដែលអាចហោះបានធ្វើឱ្យកក្រើកពិភពលោក

ស្ងាត់ៗកំពូលមហាសេដ្ឋី Elon Musk បានបញ្ចេញរថយន្តស្ព័រអគ្គិសនី Tesla Roadster ជំនាន់ថ្មី ដែលមិនត្រឹមតែមានល្បឿនលឿនខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ