ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារដែលមានការវិវត្តន៍លឿនបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបន្ទាប់ពីទទួលបានអាជ្ញាបណ្ណពីធនាគារជាតិកាលពីខែមីនា ឆ្នាំ២០២០ ។ បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម ។
ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់ ២៥ខេត្ត/ក្រុង-រាជធានី តាមរយៈសាខាទាំង ៤៥ របស់ខ្លួន ។
លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន ក្រៅស្រុក និងក្នុងស្រុក ដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុត ដើម្បីទាក់ទាញការវិនិយោគយូរអង្វែងពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចនិងស្ថិរភាពនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។
លោកស្រី ជា វណ្ណចាន់បូផា ជាប្រធានសាខា៧មករា ។ លោកស្រីមានបទពិសោធន៍ជាង ១៧ឆ្នាំ នៅលើការងា ជាពិសេសលើវិស័យធនាគារពាណិជ្ជ ក្នុងការដឹកនាំប្រតិបត្តិការសាខា សេវាកម្មធនាគារឈានមុខ ការវាយតម្លៃឥណទានគ្រប់ប្រភេទ និងការបណ្តុះបណ្តាលធនធានមនុស្ស ផងដែរ ។ លោកស្រីបានមានប្រសាសន៍ថា សាខា ៧ មករា ត្រៀមខ្លួនជាស្រេចដើម្បីបម្រើសធារណជន ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ច្រើនសម្បូរបែប ។
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា កាលខែមីនា ឆ្នាំ២០២០ ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង ២៥ខេត្ត/រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង ១,៥០០នាក់ ៕