វិស័យ​ដឹកជញ្ជូន

ចំណូល​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កើន​ឡើង​១៦%


ចំណូល​​បាន​មក​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​​ឆ្លងកាត់​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​ជា​សហគ្រាស​រដ្ឋ​ ក្នុង​មួយ​​ឆ្នាំ​២០១៧​ពេញ ​មាន​កំណើន​​ប្រមាណ​១៦% និង​មាន​កំណើន​​កុងតឺន័រ​ឆ្លង​កាត់​ប្រមាណ ១៤% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦។
រូបតំណាង៖ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ រូបភាព៖ ហ្វេសប៊ុកកំពង់ផែ
ដោយ

កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​នេះ ​បាន​ជំរុញ​ឲ្យ​ប្រាក់​ចំណូល​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​មួយ​នេះ មាន​ទឹក​ប្រាក់​ជាង ៥២​លាន​ដុល្លារ​អាមេរិក ​ធៀប​នឹង​ឆ្នាំ​​២០១៦ ​ដែល​មាន​ត្រឹមតែ​ជាង ៤៣​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧ របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន។

បើ​និយាយ​ពី​កុងតឺន័រ​ឆ្លង​កាត់​កំពង់ផែ​នេះ មាន​ចំនួន​ប្រមាណ ៤៥​ម៉ឺន TEUs មាន​កំណើន​ប្រមាណ​១៤% និង​មាន​ទំនិញ​ឆ្លង​កាត់​សរុប​ប្រមាណ​ជាង ៤​លាន ៣​សែន​តោន​ក្នុង​ឆ្នាំ​២០១៧។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​ក្នុង​​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ កាល​ពី​ពេល​ថ្មីៗ​នេះ ថា ទិសដៅ​ឆ្នាំ​២០១៨ សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ គឺ​បន្ត​ជំរុញ​និង​កៀរគរ​វិនិយោគិន​ឲ្យ​មក​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ និង​បន្ត​សាងសង់​ចំណត​កំពង់ផែ​កុងតឺន័រ ប្រវែង ៣៥០​ម៉ែត្រ និង ជម្រៅ ១៤​ម៉ែត្រ និង​បំពាក់​គ្រឿងចក្រ​លើក​ដាក់​កុងតឺន័រ​បន្ថែម​ទៀត។

បើ​តាម​របាយការណ៍​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ពេល​កន្លង​មក បាន​អះអាង​ថា ទាំង​ប្រាក់​ចំណូល និង​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ មាន​កំណើន​ចន្លោះពី ១០ ទៅ​ដល់​ជាង ១៥%​ នៅ​ក្នុង រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលប័ត្រ​កម្ពុជា ខណៈ​ដែល​ទឹក​ប្រាក់​ដែល​បាន​ទទួល​ពី​ការ​លក់​មូលប័ត្រ​ដែល​មាន​ប្រមាណ​ជិត ​៣០​លាន​ដុល្លារ ត្រូវ​​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​កំពង់ផែ​នេះ នឹង​យក​ទៅ​អភិវឌ្ឍ​កំពងផែ​នេះ​បន្ត​ ​ដើម្បី​ជំរុញ​​ផលិតភាព​ ​តម្លៃ​​ប្រកួត​ប្រជែង​​ដល់​​អ្នក​​ប្រើបាស់​ ឲ្យ​ស្រប​តាម​​បទដ្ឋាន​អន្តរជាតិ ដែល​​អាច​​ប្រកួត​ប្រជែង​​ជាមួយ​​ប្រទេស​​ក្នុង​​តំបន់​​បាន៕ 




អត្ថបទបន្ទាប់


កម្ពុជា​នឹង​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បណ្តុះ​ពូជ​ស្រូវ​៣០០​ប្រភេទ ធំ​ដំបូង​គេ​នៅ​កម្ពុជា

ប្រទេស​កម្ពុជា​បាន​និង​កំពុង​សហការ​ជាមួយ​ប្រទេស​ចិន ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បណ្តុះ​ពូជ​​ស្រូវ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ដែល​…

អ្នក​ចំណូល​មធ្យម​និង​ខ្ពស់​កំពុង​ចាប់​ផ្ដើម​ចាយ​លុយ​លើ​ស្រា​ប្រណីត​និង​ម្ហូប​ថ្លៃៗ

បច្ចុប្បន្ន ស្រា​ប្រណីត​និង​ម្ហូប​ថ្លៃៗ​នៅក្នុង​ទីផ្សារ​កម្ពុជា​បាន​និង​កំពុង​មាន​ការ​ពេញ​និយម​គួរ​ឲ្យ​កត់​សម្គាល់​ពី​សំណាក់​ប្រជាជន​ដែល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ