អត្ថបទក្រុមហ៊ុន

iCare Benefits Cambodia ចាប់ដៃគូជាមួយ ហ្វតតេ ឡាយហ្វ៍ ដើម្បីផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃ


ចាប់ពីថ្ងៃនេះតទៅ រាល់អតិថិជនរបស់ iCare Benefits Cambodia ទាំងអស់ដែលប្រើប្រាស់សេវាកម្ម ឬផលិតផលណាមួយរបស់ iCare Benefits នឹងទទួលបានសេវាធានារ៉ាប់រងអាយុជីវិតពី iCare Benefits ដោយឥតគិតថ្លៃ។
iCare Benefits Cambodia ចាប់ដៃគូជាមួយ ហ្វតតេ ឡាយហ្វ៍ ដើម្បីផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឥតគិតថ្លៃ

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅការិយាល័យកណ្តាលរបស់ ហ្វតតេ ឡាយហ្វ៍ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាងក្រុមហ៊ុនធានារ៉ាបរងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ជាមួយនឹងក្រុមហ៊ុន iCare Benefits ក្រោមការអញ្ជើញចូលរួមរបស់លោក អេឡិច លី​ ជាអគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និងលោកស្រី មាស មល្លិកា ជាអគ្គនាយករបស់ក្រុមហ៊ុន iCare Benefits ។

លោកស្រី មាស មល្លិកា បានលើកឡើង​នៅក្នុង​ពុធី​ចុះហត្ថលេខាថា “iCare Benefits តែងតែរិះរកនូ​វ គ្រប់វិធី និងយុទ្ធសាស្ត្រផ្សេងៗដើម្បីផ្តល់​ផលប្រយោជន៍ ឬតម្លៃ (value) បន្ថែមដល់​អតិថិជន​របស់យើង គឺធ្វើ យ៉ាងណាដើម្បីឱ្យពួកគាត់ប្រើប្រាស់​ផលិតផលរបស់់យើងដោយភាពរីករាយនិងជឿទុកចិត្ត” ។ លោកស្រីបាន បន្ត​ទៀត​​ថា “ជាក់ស្តែងនៅថ្ងៃនេះយើងបានចាប់​ដៃគូជាមួយ ហ្វតតេ ឡាយហ្វ៍​ ក្នុងការផ្តល់ជូន សេវា ធានារ៉ាប់រង​អាយុជីវិត​ឥតគិតថ្លៃដល់អតិថិជន​របស់​យើង”។

“តាមរយៈការចុះហត្ថលេខានេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អតិថិជនមានការពេញចិត្ត និងទំនុក​ចិត្ត​​កាន់តែ ខ្លាំងមកលើសេវាកម្មនិងផលិតផលរបស់​ iCare Benefits ពីក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ គឺជាបុត្រសម្ព័ន្ធរបស់ ក្រុម​ហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩មកម្លេះ” នេះជា​ការ​លើកឡើងរបស់លោកស្រី មាស មល្លិកា

ជាមួយគ្នានេះផងដែរ លោក អេឡិច លី​ ជាអគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានចាប់ដៃគូជាមួយ iCare Benefits ដែលជាសហគ្រាសសង្គមផ្នែកបច្ចេកវិទ្យាលក់រាយ​ធំជាងគេ​មួយ ដែល​ផ្គត់​ផ្គង់​​ផលិតផល​អេឡិច​ត្រូនិក​ដល់​​គ្រួសារកម្ពុជាដែលមាន​ជីវភាពមធ្យម និងក្រោមមធ្យម ជាពិសេសបងប្អូនកម្មករ កម្មការនីរោងចក្រ” ។

លោក អេឡិច លី បានបន្តដូចនេះថា “តាមរយៈការចាប់ដៃគូរបស់ក្រុមហ៊ុនទាំងពីរ យើងសង្ឃឹមថា វានឹងជួយលើកកម្ពស់ជីវភាពប្រជាជនខ្មែរបានមួយកម្រិតទៀត ព្រោះការចុះហត្ថលេខានេះ មិនត្រឹមតែ​ផ្តល់​ផល​ប្រយោជន៍ប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹង​ធ្វើឲ្យប្រជា​ជន​ខ្មែរយើងយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍សេវាធានារ៉ាប់រងអាយុជីវិត ដែលជាការការពារផ្នែកហិរញ្ញវត្ថុមួយសម្រាប់ក្រុមគ្រួសារក្នុងករណីមានគ្រោះអកុសលកើតឡើង” ។

គួរបញ្ជាក់ផងដែរថា ការចាប់ដៃគូរបស់ក្រុមហ៊ុនទាំងពីរនេះមិនត្រឹមតែធ្វើឡើងដើម្បីផ្តល់សេវាធានា​រ៉ាប់រងជូន​​អតិថិជនដោយឥតគិតថ្លៃប៉ុណ្ណោះទេ តែអតិថិជនរបស់ iCare Benefits ទាំងអស់ក៏នឹងទទួលបាន​អត្ថប្រ​យោជន៍​​​​ពិសេសបន្ថែមទៀតដែរ គឺទទួលបានការបង់រំលស់ដោយឥតការប្រាក់រហូតដល់៦ខែផងដែរ ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ជំនាញក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ មានអតិថិជនប្រមាណជាង ៦០០,០០០ នាក់ និងបានទូទាត់សំណងជូនអតិថិជនបានជាង ៥០,០០០ នាក់ ដែលគិតជាទឹកប្រាក់ប្រមាណជាង ២.៧លានដុល្លារ ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ មានផលិតផលធានារ៉ាប់រងលើអាយុជីវិត ដូចជា ការពារជីវិត ការសន្សំ និងការពារទៅលើការសិក្សាអប់រំ និងបណ្ណសន្យារ៉ាប់រងអាយុជីវិតជាក្រុម។

iCare Benefits គឺជាសហគ្រាសសង្គមផ្នែកបច្ចេកវិទ្យាលក់រាយដ៏ធំមួយ ដែលផ្តោតលើកម្មការនីរោងចក្រដែលមានចំណូលទាប និង មធ្យមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ សេវាកម្ម និងផលិតផល របស់ អាយឃែរ អាច​​ជួយផ្តល់លទ្ធភាពឱ្យអ្នកបម្រើការក្នុងរោងចក្រ ក្រុមហ៊ុន ធនាគារ និងកម្មកររោងចក្រ ដែលមានចំណូលចាប់ពី ១០០-៥០០ ដុល្លារក្នុងមួយខែ ដោយផ្តល់ឱ្យពួកគេនូវការចំណាយសរុបទាបបំផុត ប៉ុន្តែទទួលបានផលិតផលនិងសេវាកម្មប្រសើរឡើងសម្រាប់ជីវភាពប្រចាំថ្ងៃ ។




អត្ថបទបន្ទាប់


'The Closer' ឧបករណ៍សម្រាប់គាស់ដបរបស់ស្រាបៀរ Heineken® អាចធ្វើឲ្យកុំព្យូទ័ររបស់អ្នក Sleep នៅពេលអ្នកគាស់ស្រាបៀរ!

ព័ត៌មាន
នៅខែតុលានេះ ស្រាបៀរ Heineken® សូមណែនាំយុទ្ធនាការជាសកលថ្មីបំផុតរបស់ខ្លួនគឺ ‘The Closer’ ដែលរំលឹកអតិថិជនឱ្យថ្លឹងថ្លែងពេលវេលា សម្រាប់កា…

ចូលរួមជាមួយ អេ អឹម ខេ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិក ដែលធ្វើឲ្យគ្រឹះស្ថានទទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ