ការវិនិយោគផ្សារមូលបត្រ

គណៈកម្មការមូលបត្រកម្ពុជា ផ្ដល់អត្តសញ្ញាណវិនិយោគិន កើនឡើងជាង ៣៣ភាគរយនៅត្រីមាសទី៣


គណៈកម្មការមូលបត្រកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះទីផ្សារមូលបត្រកម្ពុជាចាប់ផ្តើមមានភាពសកម្មខ្លាំង និងរីកចម្រើនជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនចុះបញ្ជីក៏បានកើនឡើងគួរឲ្យគត់សម្គាល់ដែរ។ ជាក់ស្តែងគិតមកដល់ចុងត្រីមាសទី៣ ឆ្នាំ២០២០ នេះអតិថិជនសរុបដែលទទួលបានលេខអត្តសញ្ញាណវិនិយោគិនពីគណៈកម្មការមូលបត្រកម្ពុជាមានចំនួនកើនដល់ជាងជិត ២ម៉ឺន៦ពាន់នាក់ហើយ ខណៈវិនិយោគិនដែលមានការជួញដូរក៏មានការកើនឡើងផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (រូបភាព៖ ខេមបូណូមីស)
ដោយ

ព្រឹតិបត្តិ​ស្តីពីវិនិយោគិន និងការវិនិយោគ​របស់គណៈកម្មការ​មូលបត្រ​កម្ពុជា​ដែលបានចេញ​ផ្សាយថ្មីៗនេះ បានគូស​បញ្ជាក់ថា គ្រាន់តែក្នុង​ត្រីមាសទី៣ ឆ្នាំ២០២០ នេះវិនិយោគិន​ដែលទទួល​បាន​អត្តសញ្ញាណ​វិនិយោគ​មាន​ចំនួនជាង ១ពាន់វិនិយោគិន​ដែលមាន​ការកើន​ឡើងជាង ៣៣ភាគរយ ធៀបនឹង​ត្រីមាសទី២ ឆ្នាំ២០២០។

ទោះយ៉ាងណា បើតាមអ្នកជំនាញ​នៅក្នុងទីផ្សារ​មូលបត្រ​អះអាងថា បើទោះបីជា​នៅឆ្នាំ២០២០ នេះមាន​ក្រុមហ៊ុន​ជាច្រើន​មកប្រកាស​ចុះបញ្ជីនៅ​ក្នុង​ផ្សារមូលបត្រ​កម្ពុជា​ក៏ដោយ តែការជួញដូរ​ភាគហ៊ុន​មានការធ្លាក់​ពីទំហំ​ជួញដូរ​ជាមធ្យម​ខ្ទង់​១៥ម៉ឺនដុល្លារ មកនៅ​ត្រឹម​១៣ ម៉ឺនដុល្លារ ក្នុង​មួយថ្ងៃ។

បើតាមព្រឹតិបត្តិ​ស្តីពី វិនិយោគិន និងការវិនិយោគ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​បង្ហាញថា នៅត្រីមាស​ទី៣ ឆ្នាំ២០២០នេះ មាន​វិនិយោគិន​មកបើក​គណនីយជួញដូរ​នៅតាម​បណ្តា​ក្រុមហ៊ុន​មូលបត្រ​ទាំងអស់​សរុបមាន​ជាង ១ពាន់គណនី​ជួញដូរ ធៀបនឹង​ត្រីមាសទី២ មានការ​ថយចុះ​ជាង​១០០ គណនី និងប្រតិបត្តិ​ទូទាត់​ថយ​ចុះ៣៧ភាគរយ។

ឯកឧត្តម ហុង សុហួរ អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា ធ្លាប់បាន​លើកឡើងថា ស្របពេលដែល​វិស័យ​ផ្សេងៗទៀត​នៅតែ​ដំណើរ​ទៅមុខ​ដោយរលូន ឯកឧត្តម នៅតែរំពឹង​ខ្ពស់ថា ទីផ្សារមូលបត្រ​កម្ពុជា​នៅតែ​បន្តការ​រីកចម្រើន​ទៅមុខ ដែលជាក់ស្តែង​ផ្សារភាគ​ហ៊ុន​កម្ពុជា​នៅតែ​មានក្រុមហ៊ុន​ថ្មីៗ​ចាប់អារម្មណ៍​មកចុះបញ្ជី  និងកំពុង​ធ្វើការងារ​ជាមួយគ្នា​ជាបន្តបន្ទាប់ ដោយ​គិតថា នៅដើម​ឆ្នាំ២០២១ នឹងមាន​ក្រុមហ៊ុនថ្មី​ចំនួន២ បន្ថែមទៀត​ចូលផ្សារ​ភាគហ៊ុន​កម្ពុជា៕

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃច្រានចោលព័ត៌មានថា មានគម្រោងខ្ចីបំណុល ១០០ពាន់លានដុល្លារនៅឆ្នាំ២០២១!

រាជរដ្ឋាភិបាលថៃ តាមរយៈការិយាល័យគ្រប់គ្រងបំណុលសាធារណៈ បានច្រាលចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់ថៃ ដែលថារាជ…

ជនជាតិវៀតណាមនៅក្រៅប្រទេស ផ្ញើប្រាក់មកស្រុកកំណើតជាង ៧១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ

នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយគិតចាប់ពីឆ្នាំ ២០១៥ មកដល់ឆ្នាំ ២០២០នេះ ប្រជាជនវៀតណាម ដែលរស់នៅ និងធ្វើការក្រៅប្រទេសបានកើនឡើងដល់ ៥លាន ៣សែនន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ