ក្រសួងសាធារណការ

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការអះអាងថា ការអភិវឌ្ឍផ្លូវដែកល្បឿនលឿនអាចត្រូវការថវិកាច្រើន និងពុំសូវមានក្រុមហ៊ុនវិនិយោគ


រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាគម្រោងកែលម្អផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញ កាត់បន្ថយការកកស្ទះចរាចរណ៍ សំដៅរួមចំណែកចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការបានអះអាងប្រាប់ខេមបូណូមីសថា គម្រោងអភិវឌ្ឍផ្លូវដែកល្បឿនលឿននេះ នឹងត្រូវការថវិកាច្រើន ហើយបច្ចុប្បន្នក្រុមហ៊ុនដែលវិនិយោគលើការសាងសង់នេះ ក៏មិនសូវមានច្រើនដែរ។ ដូច្នេះ ខាងក្រសួងមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើគម្រោងនេះ អាចនឹងចាប់ផ្ដើមឡើងនៅពេលណានោះទេ។
អ្នកជំនាញផ្លូវដែករបស់ក្រុមហ៊ុនកំពុងពន្លឿនការងារតភ្ជាប់ផ្លូវរថភ្លើងទៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ
ដោយ

សេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានគូសបញ្ជាក់ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ,ទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញជាដើម។ លើសពីនេះ រាជរដ្ឋាភិបាលក៏មានគម្រោងតភ្ជាប់ខ្សែរថភ្លើងពីរាជធានីភ្នំពេញ ទៅក្រុងបាវិតព្រំដែនប្រទេសវៀតណាមផងដែរ។  គម្រោងកែលម្អខ្សែរថភ្លើងដែលមានស្រាប់ក្នុងស្រុកនេះ គឺដើម្បីសមត្ថភាពដឹកជញ្ជូនទំនិញ កាត់បន្ថយការកកស្ទះចរាចរណ៍ សំដៅរួមចំណែកចូលរួមអភិវឌ្ឃសេដ្ឋកិច្ច និងសង្គមកម្ពុជា 

លោក លី បូរិទ្ធ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា គម្រោងកែលម្អផ្លូវដែកខាងលើនេះ ទាមទារឱ្យមានការសិក្សាលម្អិត និងត្រូវចំណាយថវិកាច្រើន ហើយក្រុមហ៊ុនវិនិយោគគម្រោងនេះក៏មិនសូវមានច្រើនដែរ ដូច្នេះ លោកមិនអាចបញ្ជាក់បានទេថា គម្រោងនេះនឹងត្រូវចាប់ផ្ដើមនៅពេលណា។ អនុរដ្ឋលេខាធិការរូបនេះ បន្តថា វិស័យផ្លូវដែកបច្ចុប្បន្ន កំពុងមានការប្រកួតប្រជែងខ្លាំង បើប្រៀបនឹងប្រទេសជិតខាង ដោយរាជរដ្ឋាភិបាលមើលឃើញពីឱកាសនៃវិស័យដឹកជញ្ជូនតាមផ្លូវដែក ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចពិនិត្យលទ្ធភាពអភិវឌ្ឍផ្លូវដែក ដែលមានស្រាប់នៅកម្ពុជា ឡើងវិញ។

 បើតាមលោក លី បូរិទ្ធ ការស្ដារវិស័យដឹកជញ្ជូនផ្លូវដែក ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាដឹកជញ្ជូននៅកម្ពុជា។ 

ទោះបីជា វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាកាន់តែមានការរីកចម្រើន តែបញ្ហាដឹកជញ្ជូនទំនិញ នៅតែជាឧបសគ្គក្នុងវិស័យដឹកជញ្ជូន ដូចជា ត្រូវចំណាយពេលយូរ,ថ្លៃដឹកជញ្ជូនខ្ពស់ និងខ្វះមធ្យោបាយដឹកជញ្ជូន ជាដើម។ ដើម្បីសម្រួលលើដំណើរការដឹកជញ្ជូនទំនិញរបស់កម្ពុជា បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ស្ពាន និងផ្លូវល្បឿនលឿនផងដែរ៕ 

None



អត្ថបទបន្ទាប់


អ្នកជំនាញ រំពឹងទីផ្សារអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រ អាចនឹងរីកចម្រើនលឿន

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យសង្កេតឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាបើកប្រទេសលើគ្រប់វិស័យឡើងវិញ ចរន្តទិញលក់ និងការសំឡឹងមើលឱកាសវិនិយោគលើវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ