ការងារ​ក្នុងវិស័យ​កសិកម្ម

តើវិស័យកសិកម្មកម្ពុជា អាចនឹងស្រូបទាញកម្លាំងពលកម្មបានកម្រិតណានៅអំឡុងពេលកូវីដ-១៩នេះ?


នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចបានជាប់គាំង ខណៈដែលរោងចក្រសហគ្រាសក្នុងស្រុកជាច្រើន ពិសេសក្នុងវិស័យកាត់ដេរ និងទេសចរណ៍ កំពុងស្ថិតនៅក្នុងស្ថានភាពយ៉ាប់យឺន ដោយមានមួយចំនួនបានផ្អាកប្រតិបត្តិការ និងបានប៉ះពាល់ដល់ការងារកម្មករនិយោជិតរាប់ម៉ឺននាក់។ មន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច បានអះអាងថា ការបង្កើតការងារជូនពលរដ្ឋនៅអំឡុងពេលនេះ គឺជាបញ្ហាធំមួយ ដែលរាជរដ្ឋាភិបាលត្រូវតែដោះស្រាយ ហើយរាជរដ្ឋាភិបាលក៏កំពុងតែដុតដៃដុតជើងក្នុងការធ្វើការងារទាំងនេះផងដែរ។
តើវិស័យកសិកម្មកម្ពុជាឆ្នាំ២០២២ មានការប្រែប្រួល និងប្រឈមយ៉ាងណា?
ដោយ

ស្របពេលដែល ​វិស័យទេសចរណ៍ និងឧស្សាហកម្ម​កាត់ដេរ កំពុង​ប្រឈមនឹង​បញ្ហា​ខ្លាំងជាងគេ​ ដោយសារតែ​កូវីដ-១៩ គេសង្កេតឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុងជំរុញ​ខ្លាំង​ទៅលើ​ការអភិវឌ្ឍ​វិស័យកសិកម្ម​ដោយជំរុញ​ឲ្យពលរដ្ឋ​ងាកមកធ្វើការដាំដុះ និង​ចិញ្ចឹមសត្វ ដើម្បីបង្កើតការងារ និងទទួល​បាន​ប្រាក់ចំណូល។

តើវិស័យ​កសិកម្ម​កម្ពុជា​ អាចនឹងជួយស្រូបទាញ​កម្លាំងពលកម្ម​ ឬបង្កើតការងារ​ជូនពលរដ្ឋ​បាន​កម្រិតណាដែរ? ហើយរាជរដ្ឋាភិបាល​កម្ពុជា មានយុទ្ធសាស្ត្រ​បែបណាខ្លះ ដើម្បី បង្កើតការងារ​ជូនពលរដ្ឋ​នៅក្នុង​បរិការណ៍វិបត្តិកូវីដ-១៩នេះ?

ទាក់ទង​សំណួរទាំងនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បាន​អះអាង​នៅក្នុងសន្និសីទព័ត៌មាន​មួយ នាពេលថ្មីៗនេះវថា ការបង្កើតការងារ​ជូនដល់​ពលរដ្ឋ​ដែលបាន​ប៉ះពាល់ការងារ​នៅអំឡុងពេល​វិបត្តិ​កូវីដ-១៩នេះ​គឺជាបញ្ហាធំមួយ ហើយបើ​រាជរដ្ឋាភិបាល​ធ្វើបាន នោះរដ្ឋ​នឹងលែងចាំបាច់ត្រូវ​ការចំណាយ​ជួយឧបត្ថម្ភ​ទៅកាន់ពួកគាត់​​តាមរយៈ​កម្មវិធីជំនួយ​សង្គមទៀត​នោះឡើយ។ ក្នុងនោះដែរ វិស័យកសិកម្ម គឺបាននិងកំពុង​ដើរតួនាទីសំខាន់​ក្នុងការស្រូវទាញ​កម្លាំង​ពលកម្ម​នៅអំឡុងពេល​ដ៏លំបាកនេះ។ 

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា «រឿងបង្កើត​ការងារនេះ ជាបញ្ហធំណាស់! បើយើងបង្កើត​ការងារបាន​ រដ្ឋអត់ត្រូវចិញ្ចឹម [ពលរដ្ឋ] ទេ ក្នុងបរិការណ៍​បច្ចុប្បន្ននេះ! តែបើអត់ទេ រដ្ឋត្រូវចិញ្ចឹមហើយ [តាមរយៈ] កម្មវិធីជំនួយ​សង្គមយើង​មិនអញ្ចឹង? តើយើង​បង្កើតការងារ​តាមយៈអី? អ្វីដែល​មាន​និរន្តរភាពជាងគេ គឺការបង្កើត​ធុរកិច្ចនេះឯង! ធ្វើឲ្យសេដ្ឋកិច្ច​ក្នុងស្រុកវាដើរ​ វាវិល​ប្រព័ន្ធសេដ្ឋកិច្ច​ក្នុងស្រុកហ្នឹង! តែមាន​ប្រព័ន្ធសេដ្ឋកិច្ចវាដើរ​ហើយ ប្រព័ន្ធធុរកិច្ច​ក៏វាដើរ​តាមហ្នឹងដែរ។»

បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ចរូបនេះ បាន​បន្ថែមថា មាន​អ្នកបាត់បង់​ការងារ​នៅភ្នំពេញ​មួយចំនួន​បាន​ត្រឡប់​ទៅស្រុកកំណើត​នៅស្រុក​ស្រែចម្ការវិញ ដោយអ្នកខ្លះ​បាន​ទៅធ្វើការងារ​នៅតាម​​ចម្ការធំៗ និងខ្លះទៀត​មកជួយធ្វើស្រែចម្ការ​ឪពុកម្ដាយវិញ ហើយ​បើទោះបីជា​វាមិនមែន​ជា​ការ​ងារ​ផ្លូវការ តែក៏ជា​ការបង្កើត​មួយផ្នែកដែរ។ បន្ថែមពីនេះ អ្នកដែលបាត់បង់ការងារ​ក្នុងវិស័យ​កាត់ដេរខ្លះទៀត ក៏បាន​រក​ការងារធ្វើ​នៅតាម​ក្រុមហ៊ុន​ឬ​សហគ្រាស​ដែលបើកថ្មីៗ​ផងដែរ។

រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ចរូបនេះ បាន​គូសបញ្ជាក់ថា ជាគោលការណ៍របស់​រាជរដ្ឋាភិបាល​ ការបង្កើតការងារ​ គឺធ្វើឡើង​តាមរយៈ​គម្រោងវិនិយោគ គម្រោងរដ្ឋ និងការ​បង្កើតមុខរបរ​ រួមទាំងការ​បង្កើត​នូវបរិយាកាស​ធុរកិច្ច​ផ្សេងៗជាច្រើនទៀត។ ​

ឯកឧត្តម វង្សី វិស្សុត ក៏បាន​បន្ថែមទៀតថា ទោះបីជា​នៅក្នុងអំឡុងពេល​កូវីដ-១៩ នេះ រាជរដ្ឋាភិបាល​មានការកាត់​បន្ថយ​លើការចំណាយ​មិនចាំបាច់ជាច្រើនក៏ពិតមែន ប៉ុន្ដែ សម្រាប់​ការ​វិនិយោគ​នៅតាម​ទីជនបទ ពិសេស​បម្រើ​ដល់វិស័យ​កសិកម្ម​ គឺនៅតែបន្ដ និងពង្រីកកាន់តែ​ធំថែមទៀត ក្នុងទិសដៅ​ជួយបង្កើត​ការងារក្នុងស្រុកផង និងជំរុញ​ការផលិតកសិកម្ម​ផ្គត់ផ្គង់ទីផ្សារ និងការនាំចេញផង។ 

ឯកឧត្តម មានប្រសាសន៍បន្តថា «កសិកម្មយើង​ចាប់ផ្ដើម​ចាយ​លុយទៅលើ​តាមផ្នែក​ Products (ផលិតផល) ហើយ​! ត្រីឥឡូវយើង​គាំទ្រណាស់​ឲ្យប្រមាណ ជាង​២ពាន់លាន [រៀល] ​គាំទ្រ​ជួយ​អ្នករកស៊ី​ចិញ្ចឹមត្រី។ ឥឡូវ កំពុងគិតស្វាយ​ដែលអាច​នាំចេញបាន​ ថាត្រូវឲ្យលុយប៉ុន្មាន​ទៅក្រសួង​កសិកម្ម​ ដើម្បី​ជួយ​អ្នកនាំចេញ​ស្វាយ»។

គួរបញ្ជាក់ថា បើតាម​ការអះអាង​របស់​ឯកឧត្តម វង្សី វិស្សុត នៅអំឡុងពេល​នៃវិបត្តិកូវីដ-១៩នេះ រាជរដ្ឋាភិបាល​បាននិងកំពុងចាយ​ថវិកាជាតិ​ជាង​១ពាន់១រយ លាន​ដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ច និងដោះស្រាយ​បញ្ហាកូវីដ-១៩។ ដោយក្នុងនោះ ការចំណាយ​ជួយឧបត្ថម្ភ​លើកម្មកដែលត្រូវរព្យួរការងារ​មានប្រមាណ ១០០លាន​ដុល្លារអាមេរិក និងការ​ចំណាយ​ជួយឧបត្ថម្ភ​សម្រាប់​ជនក្រីក្រ​ងាយរងគ្រោះ​ដោយសារបញ្ហាកូវីដ-១៩ ប្រមាណ២៥លាន​ដុល្លារ​ក្នុងមួយខែ ខណៈកញ្ចប់ថវិកានេះមាន ២០០លាន​ដុល្លារអាមេរិក។

បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការងារ​កាលពីពេល​ថ្មីៗនេះ បានឲ្យដឹងថា នៅរយៈពេល ៦ខែ នៃឆ្នាំ២០២០នេះ ចំនួន​រោងចក្រ​កាត់ដេរផ្អាក​​ប្រតិបត្តិការបាន​កើនឡើងដល់​ជាង​៤៥០ រោងចក្រហើយ និងរោងចក្រ​បិទទ្វារ​មានជាង​៨៣រោងចក្រ ហើយវា​បាន​ប៉ះពាល់ដល់ការងារ​កម្មករនិយោជាង​១៣ម៉ឺននាក់៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ឌិត យ៉ង សាំងកុមារ៖ កសិដ្ឋានជាសាលា សត្វបន្លែបង្ការជាគ្រូ ទោះគ្មានជំនាញ ឲ្យតែមានចំណង់

ព័ត៌មាន
«កសិដ្ឋាន ជាសាលា សត្វបន្លែបង្ការជាគ្រូ ទោះគ្មានជំនាញ ឲ្យតែមានចំណង់» ជាប្រសាសន៍ដ៏មានអត្ថន័យរបស់បណ្ឌិតផ្នែកកសិកម្ម គឺលោក យ៉ង សាំងកុមារ។ កា…

នារីរកស៊ីផ្លូវភេទនៅអាល្លឺម៉ង់ទាមទារ​ឲ្យរដ្ឋាភិបាល​បើក​បនពេស្យា​ឡើងវិញ

ព័ត៌មាន
នារីរកស៊ីផ្លូវភេទ​នៅក្នុង​​ប្រទេស​អាល្លឺម៉ង់​បានកើតទុក្ខ​មិនសុខចិត្តចំពោះ​បំរាម​លើ​មុខរបរ​របស់ពួកគេ និង​បាន​នាំគ្នា​តវ៉ា​ទាមទារ​សិទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ