
ការបង្ហាញវត្ដមានរបស់ បុរី ប៊ុនលី ក្នុងរយៈពេលត្រឹមតែជិតមួយឆ្នាំប៉ុណ្ណោះ ទទួលបានជោគជ័យខ្ពស់គួរអោយកក់សម្គាល់ ដោយផ្ទះល្វែងសម្រាប់ការិយាល័យ និងអាជីវកម្ម (Town-House) ត្រូវបានអតិថិជនជាវទាំង ១០០%តែម្តងសម្រាប់ដំណាក់កាលទី១ ហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន បុរី ប៊ុនលី សម្រេចបើកលក់ផ្ទះល្វែងសម្រាប់ការិយាល័យ និងអាជីវកម្ម (Town-House) ប្លុកថ្មី ដំណាក់កាល២ ហើយផ្តល់ជូននូវគោលការណ៍បង់ថ្មី រឹតតែងាយស្រួល ក្លាយជា ម្ចាស់គេហដ្ឋានដ៏ទំនើបនេះភ្លាមៗតែម្ដង ។
បុរី ប៊ុន លី ក៏មានគម្រោងបើកលក់ប្រភេទផ្ទះ វីឡាកូន(Link House), វីឡាភ្លោះ (Twin Villa) និងប្រភេទវីឡាប្រណិតៗជាច្រើនបន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក គម្រោង បុរី ប៊ុន លី បច្ចុប្បន្នមានលក់ប្រភេទ ផ្ទះអាជីវកម្ម (Shop House), និងផ្ទះសម្រាប់ការិយាល័យនិងរស់នៅបែបទំនើប (Town-House) ដែលកំពុងទទួលបានការពេញនិយមនិងគាំទ្រពីសំណាក់ អតិថិជនគ្រប់លំដាប់។

គួរបញ្ជាក់ផងដែរថា បុរី ប៊ុនលី ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹង ការសាងសង់អគារលំនៅស្ថានតាមស្តង់ដា បច្ចេកទេសច្បាស់លាស់ ដែលមានការរចនាម៉ូតបែបខ្មែរ និង អឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ដែរមានទីតាំងនៅផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការប្រកបអាជីវកម្ម។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89 ៕ ហ្វេសប៊ុក: facebook.com/boreybunly។ អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

