អាកាសចរណ៍សិង្ហបុរី

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី លក់មូលបត្រជាង ១០ពាន់លានដុល្លារ ដើម្បីស្រោចស្រង់ស្ថានការណ៍ដ៏លំបាក


ក្រោយពេលដែល រដ្ឋាភិបាលសិង្ហបុរី ចេញវិធានការរឹតបន្តឹងលើ ការធ្វើដំណើរឆ្លងកាត់ប្រទេសសិង្ហបុរី រួចមក ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានសម្រេចកាត់បន្ថយសមត្ថភាពជើងហោះ ហើរជាង ៩៦% រហូតដល់ដំណាច់ខែមេសា ខាងមុខ ដែលធ្វើឲ្យក្រុមហ៊ុនប្រឈមមុខនឹង បញ្ហាហិរញ្ញវត្ថុខាងខ្លាំង។ យ៉ាងណាមិញ ក្រុមហ៊ុនបានសម្រេចលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ដែលសរុបជាទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារអាមេរិក ដើម្បីជាការស្រោចស្រង់ដល់ ស្ថានការណ៍ដ៏លំបាក នៅពេលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Channel News Asia។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី លក់មូលបត្រជាង ១០ពាន់លានដុល្លារ ដើម្បីស្រោចស្រង់ស្ថានការណ៍ដ៏លំបាក (រូបភាព Channel news asia)

ការ​ប្រមូល​ថវិកា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ ក្រុមហ៊ុនមេ Temasek Holdings ដែល​ជា​វិនិយោគិន​ធំ​បំផុត​របស់ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី ដែល​កាន់​ចំណែក ៥៥% របស់​ក្រុមហ៊ុន​។

លោក Peter Seah ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី បាន​គូសបញ្ជាក់​ថា តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន បាន​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាព​ជាប់​គាំង​មួយ ទាប​បំផុត​ក្នុង​រយៈពេល ២២​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ វិនិយោគ​ជា​ច្រើន ភ័យ​ខ្លាច​ថា មេរោគ​កូ​វី​ដ​១៩ អាច​ជះ​ឥទ្ធិពល​អាក្រក់​បំផុត​ដល់ ក្រុមហ៊ុន​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​សិង្ហ​បុរី ចាប់ផ្តើម​វិធានការ​ផ្អាក​ជើងហោះហើរ​ឆ្លងកាត់ សិង្ហ​បុរី រួច​មក​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី បាន​គូសបញ្ជាក់​ថា នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត ដែល​ពួក​គេ​មិន​ដែល​បាន​ជួប​ប្រទះ​ពី​មុន​មក ក្នុង​នោះ​យន្តហោះ​ទំនើប SIA និង SilkAir ចំនួន ១៣៨​គ្រឿង ក្នុង​ចំណោម​យន្តហោះ​សរុប ១៤៧​គ្រឿង នឹង​ត្រូវ​ដាក់​សំចត​ចោល ហើយ​ក្រុមហ៊ុន​ក៏​កាត់​បន្ថយ​ចំណាយ ដែល​ប៉ះពាល់​ដល់​បុគ្គល​ជាង ១​ម៉ឺន​នាក់​។

ទោះ​យ៉ាងណា ក្រុមហ៊ុន នៅ​មិន​ទាន់​ប្រាកដ​ថា ពេល​ណា​អាច​ចាប់ផ្តើម​ដំណើរការ​ជា​ធម្មតា វិញ​នោះ​ទេ រហូត​ដល់​ពេល ការ​រឹត​បន្តឹង​ព្រំដែន ត្រូវ​បាន​លើកលែង​។

គួរ​ជម្រាប​ដែរ​ថា ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី ក៏​គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​ថ្មី ជាង ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត និង​ប្រើប្រាស់​កម្ចី​រយៈពេល​ខ្លី​ពី ធនាគារ ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​តម្រូវការ​សាច់ប្រាក់​រយៈពេល​ខ្លី​របស់​ក្រុមហ៊ុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​បិទ​"ឆ្នោត" បណ្ដោះអាសន្ន ដើម្បីកាត់បន្ថយ​ហានិភ័យ​ឆ្លង​កូវីដ១៩

ព័ត៌មាន
សារព័ត៌មាន​អនឡាញរបស់វៀតណាម បានផ្សាយថា រដ្ឋាភិបាល​វៀតណាម​នឹង​បិទ​ជាបណ្ដោះអាសន្ន នូវ​អាជីវកម្ម​ឆ្នោត​គ្រប់​ប្រភេទ រយៈពេល ១៥ថ្ងៃ គិតចាប់…

Covid-19 អាចនឹងធ្វើឲ្យវិស័យវាយនភណ្ឌវៀតណាម បាត់ចំណូល ៤៧០ លានដុល្លារ និងបាត់បង់ការងារកម្មករ រាប់លាននាក់

ព័ត៌មាន
ការីករាលដាលនៃមេរោគ Covid-19 អាចនឹងធ្វើឲ្យវិស័យឧស្សាហកម្មវាយនភណ្ឌវៀតណាម ត្រូវបាត់បង់ចំណូលយ៉ាងហោចណស់ ៤៧៣ លានដុល្លារអាមេរិក និងមានកម្មក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ