ប្រាក់ក្នុងតំបន់អាស៊ីធ្លាក់ចុះបង្កក្តីបារម្ភក្នុងទីផ្សារហិរញ្ញវត្ថុសកល!

ទីផ្សារហិរញ្ញវត្ថុសកលកំពុងរង្គោះរង្គើយ៉ាងណាខ្លះ ខណៈលុយដុល្លារឡើងថ្លៃ ប៉ុន្ដែលុយនៅតំបន់ផ្សេងទៀតបន្ដធ្លាក់ចុះជាបន្ដបន្ទាប់?


ការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយបណ្ណនានានៅអាស៊ីបានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោកជុំវិញការកើនឡើងបន្ទុកបំណុលក្នុងចំណោមរដ្ឋាភិបាលក្នុងតំបន់ និងអ្នកខ្ចីឯកជន។ ប្រទេសនៅតំបន់អាស៊ីកំពុងបង្កើនអត្រាគោលនយោបាយក្នុងល្បឿនយឺតជាងធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ទីផ្សារហិរញ្ញវត្ថុសកលកំពុងរង្គោះរង្គើយ៉ាងណាខ្លះ ខណៈលុយដុល្លារឡើងថ្លៃ ប៉ុន្ដែលុយនៅតំបន់ផ្សេងទៀតបន្ដធ្លាក់ចុះជាបន្ដបន្ទាប់?

ការណ៍ដែលអត្រាការប្រាក់នៅអាមេរិកកើនខ្ពស់និងលឿនរហ័សបែបនេះ ធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃកាន់តែខ្ពស់ ជាហេតុការធ្វើឱ្យខាតបង់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មរបស់តំបន់អាស៊ី។

រូបិយបណ្ណអាស៊ីមួយចំនួនបានធ្លាក់ចុះតម្លៃអស់១០% ឬច្រើនជាងនេះ ធៀបនឹងប្រាក់ដុល្លារចាប់តាំងពីចុងខែមីនាមក។

ជាក់ស្តែង ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ១៧% បើធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេល៧ខែឆ្នាំ២០២២។ ប្រាក់ប៉េសូរបស់ហ្វីលីពីន បានធ្លាក់ចុះ១២% ប្រាក់រូពីរបស់ប្រទេសឥណ្ឌាធ្លាបានក់ចុះ១០% ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុត ដូចទៅនឹងវិបត្តិរូបិយបណ្ណអាស៊ីឆ្នាំ១៩៩៧។

ក្រៅពីនោះ ក្នុងប្រទេសវៀតណាម ធនាគារកណ្តាលនៃប្រទេសក្បែរខាងកម្ពុជាមួយនេះទំនងជាប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើងក្នុងការការពាររូបិយបណ្ណជាតិរបស់ខ្លួន នៅពេលដែលប្រាក់ដុង ធ្លាក់ចុះក្រោមកម្រិតវិបត្តិរូបិយបណ្ណកំណត់ទៅទៀត ធ្វើឲ្យធនាគាររដ្ឋវៀតណាមបានពង្រីកការជួញដូរអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ពួកគេផងដែរ។

រដ្ឋាភិបាល និងមុខជំនួញនៅក្នុងទីផ្សារប្រទេសកំពុងរីកចម្រើន ជារឿយៗតែងជាប់ជំពាក់បំណុលគេជាប្រាក់ដុល្លារ ឬរូបិយបណ្ណបរទេសផ្សេងទៀត ក្រៅពីរូបិយបណ្ណរបស់ខ្លួន។ យោងតាមស្ថិតិពីធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បំណុលសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូង ឥណ្ឌា និងថៃគឺមាន ៧០%ជារូបិយបណ្ណបរទេស ហើយនៅប្រទេសហ្វីលីពីនវិញគឺមានដល់ទៅ៩៧%។

បំណុលជាប្រាក់ដុល្លារច្រើនជាងរូបិយបណ្ណក្នុងស្រុកដូចនេះ ក៏ដោយសារតែបំណុលជារូបិយបណ្ណបរទេសជាទីពេញនិយមរបស់អ្នកខ្ចីច្រើនជាងបំណុលរូបិយបណ្ណក្នុងស្រុក ព្រោះជាធម្មតាអត្រាការប្រាក់មានទាបជាង កម្ចីជាប្រាក់ក្នុងស្រុក។ លើសពីនេះ បំណុលជារូបិយបណ្ណបរទេស គឺជាឱកាសល្អ ក្នុងការទាក់ទាញអ្នកវិនិយោគ ដោយសារតែ អ្នកវិនិយោគពុំចាំបាច់ផ្លាស់ប្តូររូបិយបណ្ណច្រើននោះឡើយ។ ឱកាសល្អសម្រាប់អ្នកវិនិយោគក៏ពិតមែន ប៉ុន្តែសម្រាប់រដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន គឺត្រូវចំណាយប្រាក់ច្រើនជាងមុននៅពេលសងបំណុល ព្រោះគេត្រូវប្តូររូបិយបណ្ណរបស់ពួកគេ ទៅជាលុយដុល្លារ ឬលុយផ្សេងទៀត ខណៈអត្រាប្តូរប្រាក់រូបិយបណ្ណរបស់ខ្លួន គឺមានទាបជាង។

នៅចំពេលដែល កាតព្វកិច្ចត្រូវសងបំណុលប៉ោងឡើងកាន់តែខ្លាំង នោះអត្រានៃការបរាជ័យលើការបង់សងប្រាក់កម្ចី ក៏មានការកើនឡើងខ្លាំងដែរ ហើយបញ្ហាទាំងនេះ ត្រូវបានគេចាត់ទុកថា ជាឧបករណ៍សម្រាប់វាស់ស្ទង់ អំពីក្ដីបារម្ភដែលកើតមានឡើងជុំវិញការខកខានលើការសងបំណុល។

ការចំណាយរបស់រដ្ឋាភិបាលលើការបរាជ័យបង់សងបំណុល សម្រាប់មូលបត្របំណុលរដ្ឋ សម្រាប់ពេល៥ឆ្នាំ បានកើនឡើង។ ជាក់ស្តែង អត្រានៃការបរាជ័យលើការបង់សងប្រាក់កម្ចីរបស់ហ្វីលីពីនបានកើនដល់ ១,៣% និងនៅឥណ្ឌូនេស៊ីកើនឡើង ១,៤%។ អត្រានេះបានកើនឡើងពីរដង បើធៀបនឹងអត្រាដែលប្រទេសទាំងពីរ ធ្លាប់មានកាលពីខែមីនា ហើយក៏ជាអត្រាខ្ពស់បំផុតមួយមិនធ្លាប់មានក្នុងពេលជិត៣ឆ្នាំមកនេះ។ ដោយឡែក អត្រានៃការបរាជ័យលើការបង់សងប្រាក់កម្ចីរបស់កូរ៉េខាងត្បូងវិញ ឈានដល់អត្រា ០,៧% ផងដែរ ជាកម្រិតដែលគេធ្លាប់បានជួបចុងក្រោយបំផុតនៅខែវិច្ឆិកាឆ្នាំ២០១៧។

សូមជម្រាបថា មិនមែនតែសម្រាប់រដ្ឋនោះទេ ដែលអត្រានៃការបរាជ័យលើការបង់សងប្រាក់កម្ចីកើនឡើង សូម្បីតែសម្រាប់វិស័យឯកជនក៏ដូចគ្នាដែរ។ ជាក់ស្តែងក្រុមហ៊ុនធំៗនៅតំបន់អាស៊ីជាង ៤០ ដែលមិនរាប់បញ្ចូលក្រុមហ៊ុនក្នុងប្រទេសជប៉ុន គឺមានអត្រានៃការបរាជ័យលើការបង់សងប្រាក់កម្ចីកើនដល់ ២,៣% ជាចំនួនខ្ពស់បំផុតនៅ១១ឆ្នាំចុងក្រោយនេះ៕




អត្ថបទបន្ទាប់


តើវិស័យឯកជនគួរចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល យ៉ាងដូចម្តេចខ្លះ?

ព័ត៌មាន
ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងការដឹកជញ្ជូន អ្នកជំនាញសង្កេតឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងជំរុញឲ្យការ…

កិច្ចប្រជុំកំពូលៗចំនួន៣ នឹងត្រូវរៀបចំនៅក្នុងតំបន់អាស៊ាន រួមទាំងទាំងកម្ពុជា នៅខែវិច្ឆិកានេះ

ព័ត៌មាន
ស្របពេលដែលស្ថិរភាពសន្តិសុខសកលត្រូវរង្គោះរង្គើ សេដ្ឋកិច្ចមិនប្រាកដប្រជា តំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន ដែលគ្រប់គ្នាមើលឃើញថា ជាតំបន់ភ្លឺស្វាងជាងគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ