វិស័យបរិស្ថាន

សិង្ហបុរី និងឥណ្ឌូនេស៊ី រួមគ្នាបង្ក្រាមក្រុមហ៊ុនបង្កឱ្យមានផ្សែងអ័ព្ទពុលឆ្លងដែន ក្រោយពាក់មុខយក្សដាក់គ្នាអស់មួយរយៈ


បន្ទាប់ពីមានភាពតានតឹងផ្នែកការទូតលើបញ្ហាវិបត្តិផ្សែងអ័ព្ទពុល និងវិស័យថាមពលជាមួយគ្នានៅមួយរយៈចុងក្រោយ នៅពេលនេះប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី បានផ្លាស់ប្តូរឥរិយាបទមកចាប់ដៃគ្នាជាថ្មីយ៉ាងស្អិតល្មួត។ យោងតាមការចុះផ្សាយសារព័ត៌មាន Business Times មហាអំណាចសេដ្ឋកិច្ចនៅតំបន់អាស៊ានទាំងពីរនេះ បានព្រមព្រៀងគ្នាបង្កើតក្រុមការងារចម្រុះមួយ ដើម្បីចាត់វិធានការច្បាប់លើក្រុមហ៊ុនទាំងឡាយណា ដែលនៅពីក្រោយខ្នងនៃវិបត្តិភ្លើងឆេះព្រៃ និងការបង្ហុយផ្សែងពុលឆ្លងដែនក្នុងតំបន់។
សិង្ហបុរី_និងឥណ្ឌូនេស៊ីរួមគ្នាបង្ក្រាមក្រុម
ដោយ

ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី បានព្រមព្រៀងគ្នាបង្កើតក្រុមការងារចម្រុះមួយ ដើម្បីបើកប្រតិបត្តិការស៊ើបអង្កេតនិងចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុននានាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពដុតព្រៃ ដែលបង្កឱ្យជាផ្សែងអ័ព្ទពុលឆ្លងដែន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មានចរន្តហិរញ្ញវត្ថុ ការប្រមូលភស្តុតាងឆ្លងព្រំដែន និងការស្វែងរកច្រកផ្លូវច្បាប់ ដើម្បីរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនល្មើស ប្រសិនបើចាំបាច់។ ការចាត់វិធានការបែបនេះ ធ្វើឡើងក្នុងគោលបំណងបង្ខំឱ្យក្រុមហ៊ុនអាជីវកម្មទាំងអស់ទទួលខុសត្រូវចំពោះមុខច្បាប់ ជុំវិញវិបត្តិផ្សែងអ័ព្ទពុលដែលបានរំខានដល់ការរស់នៅរបស់ប្រជាជន នៃប្រទេសទាំងពីរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងហ្សាការតា កាលពីថ្ងៃទី២៧ ខែតុលា លោក អាម៉ានណាថា គ្រីស្ទៀវាន់ ណាសៀរ (Arrmanatha Christiawan Nasir) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្រុមការងារពិសេសនេះនឹងសម្របសម្រួលលើការចែករំលែកព័ត៌មានសម្ងាត់ និងការស៊ើបអង្កេតស៊ីជម្រៅលើក្រុមហ៊ុន ដែលបង្កឱ្យមានការឆេះព្រៃ។

ដោយឡែក លោក វីវៀន បាឡាគ្រីស្នេន (Vivian Balakrishnan) រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានគូសបញ្ជាក់ថា សិង្ហបុរី ត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសប្រើប្រាស់អំណាចផ្លូវច្បាប់ និងបទប្បញ្ញត្តិសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ប្រឆាំងនឹងក្រុមហ៊ុនទាំងឡាយណាដែលបង្កវិបត្តិផ្សែងអ័ព្ទ។ លោកបានសង្កត់ធ្ងន់បិទបញ្ចប់ថា សិង្ហបុរីនឹងប្រើគ្រប់យន្តការផ្លូវច្បាប់ បទប្បញ្ញត្តិ និងវិធានការសេដ្ឋកិច្ចឱ្យអស់លទ្ធភាព ដើម្បីដាក់ទោសទណ្ឌ និងទប់ស្កាត់កុំឱ្យក្រុមហ៊ុនទាំងនោះហ៊ានប្រព្រឹត្តល្មើសជាថ្មីទៀតនៅពេលអនាគត៕




អត្ថបទបន្ទាប់


អាម៉េរិក ត្រៀមចំណាយជាង១ទ្រីលានដុល្លារ ដើម្បីទប់ចិន ខណៈបញ្ហាកោះតៃវ៉ាន់ បច្ចេកវិទ្យា និងសមុទ្រចិនខាងត្បូង ជាសមរភូមិក្តៅ

អាម៉េរិក កំពុងជំរុញសេចក្តីព្រាងច្បាប់ការពារជាតិ ឆ្នាំ២០២៧ ដោយគ្រោងចំណាយរហួតដល់ទៅជាង១ទ្រីលានដុល្លារ ហើយបានដាក់ការប្រកួតប្រជែងជាមួយចិនជ…

រដ្ឋសភាថៃនឹងបើកការដេញដោល និងបោះឆ្នោតដកការទុកចិត្តលើរដ្ឋមន្ត្រី១៨រូបនៅដើមខែក្រោយ

ព្យុះនយោបាយនៅក្នុងប្រទេសថៃ កំពុងឡើងកម្តៅខ្លាំង ដោយយុទ្ធនាការដេញដោល និងបោះឆ្នោត ដកសេចក្តីទុកចិត្តលើរដ្ឋមន្ត្រីក្រោមរដ្ឋបាលរបស់លោក អានុទីន ឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ