នាយករដ្ឋមន្រ្តីសិង្ហបុរី

នាយករដ្ឋមន្រ្តីសិង្ហបុរី សម្រេចចាក់វ៉ាក់សាំងដូសជំរុញ និងណែនាំពលរដ្ឋវ័យចំណាស់ឲ្យចាក់តាមដែរ


នៅថ្ងៃទី ១៧ ខែកញ្ញានេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣ ដែលជាដូសជម្រុញរួចហើយ ដោយមានគម្លាតពីការចាក់ដូសទី ២ ប្រមាណ ៨ខែ ហើយលោក ក៏បានណែនាំដល់ ពលរដ្ឋរបស់ខ្លួន ឱ្យទទួលការចាក់ដូសទី ៣នេះដែរ។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មាន Channel News Asia នៅថ្ងៃនេះ។
នាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី ៣
ដោយ

នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ លោក លី ស៊ានឡុង ដែលមានវ័យ ៦៩ឆ្នាំ បានលើកទឹកចិត្តឲ្យ ពលរដ្ឋ ទទួលយកវ៉ាក់សាំងដូសជម្រុញ បើសិនជាពួកគេមានឱកាស ព្រោះវានឹងកាត់បន្ថយឱកាសដែលពួកគេអាចឈឺធ្ងន់ធ្ងរ ឬត្រូវការសង្រ្គោះបន្ទាន់នោះ។

លោក បន្តថា ករណីឆ្លងមេរោគកូវីដ កំពុងបន្តកើនឡើង ដូច្នេះហើយដូសជម្រុញ នឹងពង្រឹងការការពាររបស់អ្នកប្រឆាំងនឹង មេរោគកូវីដ១៩។

កាលពីដើមខែកញ្ញានេះ រដ្ឋាភិបាលសិង្ហបុរី បានប្រកាសថា នឹងចាប់ផ្តើមផ្តល់ដូសជម្រុញ ទៅដល់ប្រជាពលរដ្ឋដែលមានប្រព័ន្ធភាពស៊ាំកម្រិតមធ្យម និងកម្រិតធ្ងន់ធ្ងរ, ពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នករស់នៅកន្លែងថែទាំមនុស្សចាស់។

គណៈកម្មការជំនាញស្តីពីការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ បានផ្តល់ជាយោបល់ថា ពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង គួរទទួលវ៉ាក់សាំងប្រភេទ mRNA ក្នុងរយៈពេល ៦ ទៅ ៩ខែ បន្ទាប់ពីបានបញ្ចប់របបចាក់វ៉ាក់សាំង ២ដូសរួច។

ក្រសួងសុខាភិបាលសិង្ហបុរី ពន្យល់ថា មនុស្សចាស់ មានហានិភ័យឈឺធ្ងន់ធ្ងរដោយសារកូវីដ ហើយការចាក់វ៉ាក់សាំង ២ដូស គឺអាចបង្កើតប្រព័ន្ធភាពស៊ាំទាបជាងមនុស្សធម្មតា ជាពិសេសប្រព័ន្ធភាពស៊ាំនេះ ថយចុះជាបន្តបន្ទាប់។

សូមជម្រាបដែរថា ប្រទេសសិង្ហបុរី ក៏កំពុងសិក្សាពីលទ្ធភាពប្រើប្រាស់វ៉ាក់សាំងប្រភេទមិនមែន mRNA ធ្វើជាដូសជម្រុញ និងកំពុងជជែកជាមួយអ្នកផ្គត់ផ្គង់ ដើម្បីទទួលបានវ៉ាក់សាំងនេះ៕

អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍ 

_



អត្ថបទបន្ទាប់


សាលារាជធានីភ្នំពេញចេញសេចក្ដីណែនាំការគ្រប់គ្រងសម្រាមឲ្យបានត្រឹមត្រូវ

សាលារាជធានីភ្នំពេញ បានដាក់សេចនូវសេចក្ដីណែនាំ អំពីការញែកសំរាមទៅតាមប្រភេទនីមួយៗឲ្យមានប្រសិទ្ធភាព ឲ្យបានត្រឹមត្រូវនិងមានសណ្តាប់ជាងមុន។ នេ…

កុមារឆ្លងកូវីដ-១៩ កើនឡើង ចំពេលវត្តមានកូវីដ-១៩បំប្លែងថ្មី ឌែលតា បន្ដការរាតត្បាតខ្លាំង

ករណីឆ្លងកូវីដ១៩ ចំពោះកុមារកំពុងកើនឡើងនៅទូទាំងពិភពលោក ចំពេលដែលមានការផ្ទុះឡើងនៃមេរោគកូវីដ១៩បំប្លែងខ្លួនឌែលតា ដែលកំពុងចរាចរណ៍យ៉ាងសក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ