ស្ថិតិពលរដ្ឋសិង្ហបុរី

ប្រជាជនរស់នៅសិង្ហបុរីកើនឡើង៥ភាគរយ ក្រោយពលករបរទេសវិលត្រឡប់មកវិញ


ស្ថិតិពលរដ្ឋរស់នៅសិង្ហបុរីមានការកើនឡើង៥ភាគរយ ប៉ុន្តែមួយចំនួនមិនមែនជាប្រជាជនសិង្ហបុរីម្ចាស់ស្រុកនោះទេ ពោលគឺជាប្រជាពលរដ្ឋបរទេសដែលបានមកបំពេញការងារនៅក្នុងប្រជាជាតិមួយនេះ។ ស្ថិតិបានបង្ហាញថា ពលរដ្ឋបរទេសដែលមកតាំងទីលំនៅនៅសិង្ហបុរី មួយឆ្នាំមានចំនូនសរុបជាង១៦ម៉ឺននាក់។
ស្ថិតិពលរដ្ឋសិង្ហបុរី
ដោយ

កំណើនពលរដ្ឋសរុបរស់នៅប្រទេសសិង្ហបុរី មានការកើនឡើង៥ភាគរយ ក្រោយការវិលត្រឡប់មកវិញនៃពលករបរទេស ដែលទទួលបានការអនុញ្ញាតពីប្រទេសមួយនេះ បន្ទាប់ពីមានភាពធូរស្រាលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ បើតាមស្ថិតិ នៅក្នុងអំឡុងពេលពីខែមិថុនា ឆ្នាំ២០២២ ដល់ ខែមិថុនា ឆ្នាំ២០២៣ ពលករបរទេសដែលបានទទួលការអនុញ្ញាតឱ្យរស់នៅ និងបម្រើការងារនៅសិង្ហបុរីមានចំនួនសរុប១៦២,០០០នាក់។

យោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បានឲ្យដឹងថា ប្រទេសសិង្ហបុរី មានប្រជាជនសរុបចំនួន៥,៩លាននាក់ នៅក្នុងខែមិថុនា កើនឡើងពី៥,៦លាននាក់ បើគិតត្រឹមខែមិថុនា ឆ្នាំ២០​២២។ ស្ថិតិដដែលបានបង្ហាញថា ក្នុងចំណោមប្រជាជនទាំងនេះ ៦១ភាគរយជាជនជាតិសិង្ហបុរី ៩ភាគរយជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ និង៣០ភាគរយជាពលករបរទេសមកធ្វើការ ឬមកសិក្សាក្នុងប្រទេសមួយនេះ។

ស្ថាប័នគ្រប់គ្រងកិច្ចការប្រជាសាស្រ្តនៅក្នុងប្រទេសនេះ បានអះអាងថា ចំនួនប្រជាជនដែលមានការកើនឡើងខ្ពស់បំផុតត្រូវបានគេមើលឃើញថា ក្នុងចំណោមកម្មករសំណង់ កន្លែងផលិតកប៉ាល់សមុទ្រ និងការងារម៉ៅការ ដើម្បីបញ្ចប់គម្រោងដែលត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

ប្រភពដដែលបានបន្តថាទីផ្សារការងារនៅសិង្ហបុរីនៅតែបន្តស្ថិតនៅក្នុងស្ថានភាពតឹងតែងចាប់តាំងពីប្រទេសនេះបានទម្លាក់ការរឹតបន្តឹងជំងឺរាតត្បាត កាលពីខែមេសាឆ្នាំមុន ជាមួយនឹងការងារសរុបជិត៤ភាគរយលើសពីកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

ទាក់ទងនឹងស្ថានភាពនេះ រដ្ឋាភិបាលសិង្ហបុរី រំពឹងថា កំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះនៅឆ្នាំនេះ។ នៅក្នុងខែសីហា ស្ថាប័នជំនាញសិង្ហបុរី បានបង្រួមការព្យាករកំណើនផលិតផលក្នុងស្រុកសរុប របស់ខ្លួនមកនៅត្រឹមតែ០,៥ ភាគរយទៅ ១,៥ ភាគរយប៉ុណ្ណោះ សម្រាប់កំណើននៅឆ្នាំនេះ ខណៈដែលពីមុនគេព្យាករថា នឹងមានកំណើនពី០,៥ភាគរយទៅ២,៥ភាគរយ។

កាលពីឆ្នាំ២០២០ ចំនួនពលរដ្ឋដែលរស់នៅសិង្ហបុរី បានធ្លាក់ចុះ២ភាគរយ ដែលជាការធ្លាក់ចុះ ជាលើកទីមួយ ចាប់តាំងពីទសវត្សរ៍នៃឆ្នាំ១៩៧០មក ខណៈដែលជនបរទេសមានចំនួនរហូតដល់ទៅ៤ម៉ឺន៧ពាន់នាក់ បានសម្រុកចាកចេញចំពេលមានការបិទប្រទេសយ៉ាងតឹងរ៉ឹង ដោយសារតែកូវីដ-១៩។

បន្ទាប់មកនៅឆ្នាំ២០២១ ចំនួនពលរដ្ឋរស់នៅក្នុងប្រទេសនេះ បានបន្តធ្លាក់ចុះបន្ថែមទៀត ខណៈដែលពលករបរទេសចំនួន១៤៧,០០០នាក់ បានចាកចេញពីសិង្ហបុរី ដែលបណ្តាលឱ្យចំនួនប្រជាជនធ្លាក់ចុះមកត្រឹម ៥,៤៥ លាននាក់៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅអាស៊ាន រងឥទ្ធិពលពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន

ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅអាស៊ាន ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពិន សិង្ហបុរី និងថៃ សុទ្ធតែទទួលរងឥទ្ធិពលអវិជ្ជ…

ហេតុអ្វីពលរដ្ឋ និងម្ចាស់អាជីវកម្មគួរងាកមកប្រើប្រាស់ថាមពលសូឡា?

អ្នកជំនាញផ្នែកថាមពលអគ្គិសនី បានជំរុញឱ្យពលរដ្ឋគួរងាកមកប្រើប្រាស់ថាមពលសូឡា ឬថាមពល កកើតឡើងវិញឱ្យបានកាន់តែច្រើន ព្រោះវាអាចផ្ដល់ផលចំណេញផ្នែក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ