សិង្ហបុរីបិទជើងហោះហើរពីប្រទេសនៅទ្វីបអាហ្វ្រិច

សិង្ហបុរីបិទជើងហោះហើរពីប្រទេសនៅទ្វីបអាហ្វ្រិចចំនួន៧ ដោយបារម្ភពីការឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី


ក្រឡេកមកមើលប្រទេសសឹង្ហបុរីឯណេះវិញ !! ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃសុក្រទី២៦វិច្ឆិកា បានប្រកាសរិតត្បិតជើងហោះហើរពីប្រទេសនៅតំបន់អាហ្វ្រិក សរុបចំនួន៧ប្រទេស ក្រោយបានទទួលដំណឹងថា ប្រទេសអាហ្វ្រិកខាងត្បូង បានរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីមួយប្រភេទទៀតដែលមានអត្រាគ្រោះថ្នាក់ខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានសិង្ហបុរី Channel News Asia។
សិង្ហបុរីបិទជើងហោះហើរពីប្រទេសនៅទ្វីបអាហ្វ្រិចចំនួន៧

សម្រាប់ប្រទេសនៅអាហ្រ្វិកទាំង៧ដែលសិង្ហបុរីនឹងធ្វើការហាមឃាត់រួមមាន ប្រទេសប៊ូស្វាណា អេសស្វាទីនី ឡេសសូតូ ម៉ូហ្សំប៊ិច ណាមីប៊ី ហ្សេមបាវ៉េ និង អាហ្វ្រិចខាងត្បូងផ្ទាល់តែម្តង។

បម្រាមនេះ នឹងឈានទៅហាមឃាត់អ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ ឬចេញចូល ប្រទេសទាំង៧ខាងលើ មិនឲ្យចូលទឹកដីសិង្ហបុរីនោះឡើយ។ ការរិតត្បិតនេះ ត្រូវអនុវត្តចាប់ពីម៉ោង ១២រំលងអាធ្រាត្រថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ ម៉ោងនៅសិង្ហបុរី។

ដោយឡែក សម្រាប់ប្រជាជនសិង្ហបុរី​ និងអ្នកដែលមិនមែនប្រជាជនសិង្ហបុរីតែបានរស់នៅក្នុងប្រទេសជាអចិន្ត្រៃយ៍ ហើយបានចេញចូលប្រទេសទាំង៧ខាងលើ តម្រូវឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១០ថ្ងៃ។

គួរកត់សម្គាល់ថា អាហ្វ្រិកខាងត្បូង បានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មីមួយប្រភេទទៀត កាលពីថ្ងៃទី២៥ វិច្ឆិកានេះ ដែលមានឈ្មោះកាត់ហៅថា B.1.1.529  ហើយវាត្រូវបានគេដាក់ការព្រួយបារម្ភថា ទំនងជាអាចឈានទៅកាត់ផ្ដាច់ប្រព័ន្ធការពារ របស់វ៉ាក់សាំងដែលពិភពលោកកំពុងប្រើប្រាស់សព្វថ្ងៃនេះ។

យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រអាហ្វ្រិចខាងត្បូង និងនៅទូទាំងពិភពលោក កំពុងបន្តស្វែងរកព័ត៌មានបន្ថែមទៀតនៃមេរោគថ្មីនេះ ថាតើ­វាមានគ្រោះថ្នាក់ខ្លាំងកម្រិតណា។

សូមជម្រាថា សិង្ហបុរីជាប្រទេសដំបូងគេហើយ ដែលបានចាត់វិធានការឆ្លើយតបនឹងការរកឃើញមេរោគកូវីដបំប្លែងថ្មីនេះ ខណៈបម្រាមដែលគេបានដាក់ នឹងមានប្រសិទ្ធិភាពរហូតដល់៤សប្តាហ៍ឯណោះ ខណៈដែលបន្ទាប់ពីនោះ ក្រសួងសុខាភិបាលសិង្ហបុរី នឹងធ្វើការសម្រេចម្តងទៀត៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុនអាស៊ី និងតម្លៃប្រេងរង្គោះរង្គើ ដោយសារតែក្ដីបារម្ភពីមេរោគកូវីដ-១៩ បំប្លែងថ្មី

ព័ត៌មាន
ទីផ្សារភាគហ៊ុននៅអាស៊ី និងតម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ដោយសារតែកើតមាននូវក្ដីបារម្ភចំពោះមេរោគបំប្លែងខ្លួនថ្មី ដែលទើបតែត្រូវបានរកឃើ…

តើមហាយក្សចិនបង្ហាញពីគោលជំហរអ្វីខ្លះ ក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅឆ្នាំនេះ?

ព័ត៌មាន
នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាំង កាលពីថ្ងៃព្រហ្បតិ៍ទី២៥វិច្ឆិកា បានអំពាវនាវឲ្យប្រទេសនៅតំបន់អាស៊ី និងទ្វីបអឺរ៉ុបទាំងអស់ រួបរូមគ្នា មានស្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ