អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន Vietjet បានក្លាយជាដៃគូផ្លូវការក្រុមហ៊ុនអាកាសចរណ៍សម្រាប់ព្រឹត្តិការណ៍ ASEAN United FC


ភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលឈ្នះពានរង្វាន់ ត្រូវបានក្លាយជាដៃគូផ្លូវការក្រុមហ៊ុនអាកាសចរណ៍សម្រាប់ព្រឹត្តិការណ៍ ASEAN United FC ចំនួនបួន រួមមាន ASEAN Hyundai Cup™, ASEAN Club Championship Shopee Cup™, ASEAN Women's MSIG Cup™ និង ASEAN U-23 Championship™។ ភាពជាដៃគូដើម្បីគាំទ្រដល់វិស័យកីឡានេះ ត្រូវបានសម្របសម្រួលដោយ SPORTFIVE ដែលជាដៃគូពាណិជ្ជកម្មផ្តាច់មុខរបស់សហព័ន្ធបាល់ទាត់អាស៊ាន (AFF)។
ក្រុមហ៊ុន Vietjet បានក្លាយជាដៃគូផ្លូវការក្រុមហ៊ុនអាកាសចរណ៍សម្រាប់ព្រឹត្តិការណ៍ ASEAN United FC
ដោយ
អំពី VietJet Air

ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីដែលបង្កើតឡើង ជាមួយនឹងបេសកកម្មដ៏ពិសេស គឺមនុស្សគ្រប់គ្នាអាចធ្វើដំណើរបានតាមផ្លូវអាកាស។ ចាប់តាំងពីការចាប់ផ្តើមហោះហើរលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Vietjet បានពង្រីកបណ្តាញរបស់ខ្លួនជាបន្តបន្ទាប់នៅទូទាំងប្រទេសវៀតណាម និងអន្តរជាតិជាមួយនឹងផ្លូវហោះហើរជាង ១៣៥ ដែលលាតសន្ធឹងលើតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី កាហ្សាក់ស្ថាន ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ជាមួយនឹងការពង្រីកបន្ថែមទៀតទៅកាន់ទ្វីបអឺរ៉ុប។ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ក្រុមហ៊ុន Vietjet ផ្តល់ជូននូវច្រកផ្លូវធ្វើដំណើរដ៏ងាយស្រួលទៅកាន់គោលដៅអន្តរជាតិជាច្រើនតាមរយៈសេវាកម្មហោះហើរត្រង់ពីសៀមរាប-ហាណូយរបស់ខ្លួន។​ ជាមួយនឹងយន្តហោះពណ៌ក្រហម និងលឿងដ៏ប្លែករបស់ខ្លួន ក្រុមហ៊ុន Vietjet បានក្លាយជាក្រុមហ៊ុនដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើរជុំវិញពិភពលោក ហើយបាននឹងកំពុងបម្រើជាស្ពានសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច វប្បធម៌ និងសង្គមរវាងប្រទេស និងសហគមន៍ជាច្រើន។

ក្នុងនាមជាដៃគូផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍នៃព្រឹត្តិការណ៍ ASEAN United FC ក្រុមហ៊ុន Vietjet នឹងភ្ជាប់អ្នកគាំទ្រ និងគោលដៅនានានៅទូទាំងអាស៊ីអាគ្នេយ៍តាមរយៈការប្រកួតបាល់ទាត់ឈានមុខគេក្នុងតំបន់ ដោយចាប់ផ្តើមជាមួយនឹងពានរង្វាន់ ASEAN Hyundai Cup™ 2026 ដែលជាការប្រកួតដ៏សំខាន់នៃបាល់ទាត់អាស៊ាន និងជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់តំបន់។

លោក To Viet Thang អនុប្រធានអចិន្ត្រៃយ៍របស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Vietjet តែងតែប្តេជ្ញាចិត្តគាំទ្រព្រឹត្តិការណ៍កីឡាដ៏មានអត្ថន័យនៅជុំវិញពិភពលោក ដោយមានគោលបំណងភ្ជាប់ទំនាក់ទំនងមនុស្ស និងបង្កើតតម្លៃវិជ្ជមានសម្រាប់សហគមន៍។ ភាពជាដៃគូរបស់យើងជាមួយការប្រកួត ASEAN United FC បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការតភ្ជាប់មិនត្រឹមតែគោលដៅធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រជាជន វប្បធម៌ និងតម្លៃរួមនៅទូទាំងសហគមន៍ផងដែរ។ តាមរយៈអាកាសចរណ៍ និងកីឡា ក្រុមហ៊ុន Vietjet មានគោលបំណងលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់ បង្ហាញអាស៊ីអាគ្នេយ៍ដល់ពិភពលោក និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន បានមានប្រសាសន៍ថា៖ «ក្នុងនាមសហព័ន្ធបាល់ទាត់អាស៊ាន ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុន Vietjet និង Vikki Digital Bank មកកាន់គ្រួសារបាល់ទាត់អាស៊ាន។ ក្នុងនាមជាម៉ាកយីហោឈានមុខគេ Vietjet និង Vikki Digital Bank ឈរលើជំនឿជាក់របស់យើងថា ឥទ្ធិពលនៃការរួបរួមសាមគ្គីពិតជាអាចជំរុញការប្រាស្រ័យទាក់ទងនិងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងសហគមន៍បានយ៉ាងល្អប្រសើរ។ ការបង្កើនការតភ្ជាប់ទំនាក់ទំនង គឺជាបេះដូងនៃអាជីវកម្មរបស់ខ្លួន Vietjet និង Vikki គឺជាដៃគូដ៏ប្រសើរសម្រាប់ព្រឹត្តិការណ៍ ASEAN United FC។ យើងទន្ទឹងរង់ចាំការចាប់ផ្តើមដំណើររួមគ្នាតែមួយ និងបន្តភាពរីកចម្រើនជាមួយគ្នា ដោយនាំសមាគមសមាជិក ក្លឹប អ្នកគាំទ្រ និងសហគមន៍នានាទូទាំងអាស៊ានឱ្យកាន់តែជិតស្និទ្ធ តាមរយៈឥទ្ធិពលនៃព្រឹត្តិការណ៍បាល់ទាត់»។




អត្ថបទបន្ទាប់


ជប៉ុន កំពុងរៀបចំបង្កើតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលថ្មី ដោយមានការគាំទ្រពី​សម្ពន្ធមិត្តលោកខាងលិច

ខណៈដែលស្ថានភាពនៃការប្រកួតប្រជែងខាងភូមិសាស្រ្តកាន់តែក្តៅគគុក ហើយជម្លោះ​ការទូតនិងនយោបាយជាមួយ​នឹងទីក្រុងប៉េកាំង កាន់តែស្រួចស្រាល់ មានសេចក្…

វៀតណាម នាំចូលពេជ្រជាង ១២០ លានដុល្លារ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ខណៈឥណ្ឌា ជាអ្នកផ្គត់ផ្គង់ធំបំផុត

ត្រឹមរយៈពេល ៦​ខែដើមឆ្នាំ២០២៦ នេះ​ ប្រទេសវៀតណាម បាននាំចូលត្បូងពេជ្រ​ក្នុងទំហំជាង ១២០ លានដុល្លារ ដោយជាងពាក់កណ្តាលនាំចូលពីប្រទេសឥណ្ឌា។ ទិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ