ជម្លោះពាណិជ្ជកម្មចិន-អាមេរិក

ជម្លោះពាណិជ្ជកម្មចិន-អាមេរិកជាប់គាំង នៅតែមិនទាន់រកច្រកចេញឃើញ?


គេសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិកនៅតែជាបញ្ហាក្ដៅ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ ទោះយ៉ាងណា ប្រទេសមហាអំណាចទាំងពីរនេះ នៅតែបន្ដកិច្ចខិតខំប្រឹងប្រែងជំរុញការងារដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មរវាងគ្នាដែលកំពុងជាប់គាំង។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជជែកគ្នាតាមទូរស័ព្ទជាលើកទី ២ អស់រយៈពេល១ម៉ោងកន្លះឯណោះ ដើម្បីជជែកពិភាក្សាគ្នា ក្នុងការបញ្ចៀសកុំឲ្យ ការប្រកួតប្រជែងរវាងប្រទេសទាំង ២ ក្លាយទៅជា ជម្លោះរីករាលដាលកាន់តែធំៗទៅ។
ដោយ

ជាក់ស្ដែង កាលពី​ស​ប្ដា​ហ៍​មុ​នេះ មេដឹកនាំ​កំពូល​របស់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អា​មេ​រិ​ក និង ចិន គឺ ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន និង ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជា​លើក​ទី ២ អស់​រយៈពេល​១​ម៉ោង​កន្លះ​ឯណោះ ដើម្បី​ជជែក​ពិភាក្សា​គ្នា ក្នុង​ការ​បញ្ចៀស​កុំ​ឲ្យ ការ​ប្រកួតប្រជែង​រវាង​ប្រទេស​ទាំង ២ ក្លាយទៅជា ជម្លោះ​រីក​រាលដាល​កាន់តែ​ធំ​ៗ​ទៅ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Reuters កាលពី​ពេល​ថ្មី​ៗ​នេះ​។

ភាគី​អា​មេ​រិ​ក បាន​លើក​ឡើង​ថា ភ័ស្តុតាង​គឺជា​ការ​សាកល្បង​ជាក់ស្តែង ថា​តើ ភាព​ជាប់​គាំង​នូវ​ទំនាក់ទំនង​រវាង ប្រទេស​ទាំង ២ អាច​នឹង​ត្រូវ​បាន​បំបែក​ដែរ​ឬទេ ខណៈ​ពេល​នេះ ទំនាក់ទំនង​របស់​ពួក​គេ កំពុង​អន់​ថយ មក​នៅ​ចំណុច​ទាប​បំផុត មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកនេះ​។

សេចក្តីថ្លែងការណ៍​របស់ សេត​វិមាន​អា​មេ​រិ​ក បាន​លើក​ឡើង​ថា ការ​ជជែក​គ្នា​រវាង​ថ្នាក់ដឹកនាំ​កំពូល​ទាំង ២ គឺជា​ការ​ពិភាក្សា​ជា​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​មួយ ដែល​ពាក់ព័ន្ធ​នឹង ផលប្រយោជន៍ គុណ​តម្លៃ​នៃ ភាព​រួម​បញ្ចូល​គ្នា និង​ភាព​ខុស​គ្នា​។ មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ថា កិច្ច​សន្ទនា​នេះ ផ្តោត​ទៅ​លើ បញ្ហា​សេដ្ឋកិច្ច បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​មេរោគ​កូ​វី​ដ​១៩​។

សេចក្តីថ្លែងការណ៍​នេះ បាន​បង្ហាញ​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន សង្កត់ធ្ងន់​ទៅ​លើ ជំហរ​ដ៏​ជាក់លាក់​របស់​អា​មេ​រិ​ក នៅ​ក្នុង​ការ​រក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅ​ក្នុង​សកលលោក ហើយ​ភាគី​អា​មេ​រិ​ក និង​ចិន ក៏​បាន​ជជែក​អំពី ទំនួល​ខុស​ត្រូវ​ដែល​ប្រទេស​ទាំង ២ ត្រូវ​ធានា​ថា ការ​ប្រកួតប្រជែង មិន​ប្រែ​ក្លាយទៅជា ជម្លោះ​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ ចាប់តាំងពី​ថ្នាក់ដឹកនាំ​ទាំង ២ សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជា​លើក​ទី ១ ក្នុង​ខែកុម្ភៈ ដើមឆ្នាំ ២០២១​នេះ មក​ទល់​ពេល​នេះ គឺ​ភាគី​អា​មេ​រិ​ក និង​ចិន បាន​ឈ្លោះប្រកែក​គ្នា​ឥត​ឈប់​ឈរ ហើយ​មានការ​វាយប្រហារ​ពាក្យ​សម្ដី​គ្នា​ជា​សាធារណៈ ការ​ប្រើ​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​ទៅ​វិញ​ទៅ​មក និង​ការ​រិះគន់​ថា ភាគី​ម្ខាង​ទៀត មិន​គោរព​កាតព្វកិច្ច​អន្តរជាតិ​ជាដើម​។

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក ក៏​បាន​ប្រាប់​ដល់ អ្នក​សារព័ត៌មាន មុន​ពេល​មានការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជា​លើក​ទី ២​នេះ​ថា រដ្ឋាភិបាល​អា​មេ​រិ​ក ខកចិត្ត ដែល​មន្ត្រី​ចិន គ្រាន់តែ​បង្ហាញមុខ​ដើម្បី​អាន​ឯកសារ នៅ​ក្នុង​កិច្ច​ពិភាក្សា​កំពូល​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​ភាគី​អា​មេ​រិ​ក យល់​ឃើញ​ថា ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​ថ្នាក់ដឹកនាំ​កំពូល​ចិន គ្រាន់តែ​ចង់​ដឹង​ថា វា​អាច​បញ្ចប់​នូវ​ភាព​ជាប់​គាំង​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ដែរ​ឬទេ​។

ទោះ​យ៉ាងណា មន្ត្រី​រូប​នេះ បាន​ទទួលស្គាល់​ថា សមត្ថភាព​ក្នុង​ការ​កែប្រែ​ឥរិយា​បទ​ចិន គឺ​មាន​កម្រិត តែ​រដ្ឋាភិបាល​អា​មេ​រិ​ក អាច​នឹង​ផ្តោត​ទៅ​លើ ការ​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ប្រមូលផ្តុំ​ដៃគូ និង​សម្ព័ន្ធមិត្ត​។

ជា​ចុង​ក្រោយ រដ្ឋបាល​អា​មេ​រិ​ក បន្ត​តវ៉ា​ថា ភាគី​ចិន នឹង​ប្រើ​ការ​សន្ទនា​គ្មាន​ទី​បញ្ចប់ ជា​យុទ្ធសាស្ត្រ​ពន្យារពេល ដើម្បី​ឈាន​ទៅ​ដល់ ការ​បញ្ចប់​យន្តការ​សន្ទនា​ប្រចាំឆ្នាំ​រវាង អា​មេ​រិ​ក និង​ចិន ដែល​ធ្វើ​ឲ្យ​ភាគី​អា​មេ​រិ​ក ខកចិត្ត​ខ្លាំង​ជាមួយនឹង​យុទ្ធសាស្ត្រ​នេះ​។

សូម​បញ្ជាក់​ថា ក្រៅ​តែ​ពី​មាន​ភាព​រកាំរកូស​ដាក់​គ្នា​នៅ​លើ​ឆាក​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម អា​មេ​រិ​ក និង​ចិន ក៏​មើល​មុខ​គ្នា​មិន​ត្រង់​ទាក់ទង​នឹង​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​គ្នា​យ៉ាង​សម្បើម​ដែរ​។ ជាក់ស្ដែង គិត​មក​ទល់​ពេល​នេះ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​កោះ​តៃវ៉ាន់ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ចំណុច​ដ៏​រសើប​បំផុត​នៃ​ការ​ប្រជែង​ឥទ្ធិពល​ភូម​សាស្ត្រ​នយោបាយ​គ្នា​រវាង​មហាអំណាច​សេដ្ឋកិច្ច​អា​មេ​រិ​ក និង​ចិន​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍  

None



អត្ថបទបន្ទាប់


រកឯណាបាន! ទិញ​ភ្លាម ចំណេញ​ភ្លាម រហូត​ដល់ 4​ម៉ឺន​ដុល្លារ ពីគម្រោង​ស្ថិត​លើ​ដង​វិថី​ពាណិជ្ជកម្ម​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ1 របស់​បុរី ប៉េង ហួត

រកឯណាបាន! ទិញភ្លាម ចំណេញភ្លាម រហូតដល់ 4 ម៉ឺនដុល្លារ លើគម្រោងអភិវឌ្ឍលំនៅឋានបែបអាជីវកម្ម ដឹស្តាផ្លាទីនីម ខេភីថល វ័ន ដ៏លេចធ្លោរបស់ បុរី …

ចិនបញ្ចុះបញ្ចូលអូស្ត្រាលីឲ្យជួយគាំទ្រខ្លួនចូលក្នុងកិច្ចព្រៀងពាណិជ្ជកម្មតំបន់ CP TPP

បើទោះបីជា កំពុងស្ថិតនៅក្នុងជម្លោះពាក្យសម្ដីជាមួយគ្នាក្ដ៏ ប៉ុន្ដែថ្មីៗនេះ ប្រទេសចិនកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលអូស្ត្រាលីដើម្បីឲ្យជួយគាំទ្រខ្លួន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ