ការងារ​នៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូងធ្វើវិសោធនកម្មច្បាប់ការងារថ្មី បន្ថយម៉ោងធ្វើការបុគ្គលិកមកនៅត្រឹម ៥២ ម៉ោងក្នុងមួយសប្ដាហ៍


បុគ្គលិកដែលបម្រើការនៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលការសម្រួលម៉ោងធ្វើការកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យមានតុល្យភាពពេលវេលាជីវិតរស់នៅ និងការធ្វើការងារ បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះ បានធ្វើវិសោធនកម្មច្បាប់ការងារ ដោយកាត់បន្ថយម៉ោងធ្វើការអតិបរមាមកនៅ ត្រឹម៥២ ម៉ោងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍ ខណៈដែលពីមុន ម៉ោងធ្វើការមានរហូតដល់ ៦៨ ម៉ោង ក្នុងមួយសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន CCTV ។
កូរ៉េខាងត្បូងធ្វើវិសោធនកម្មច្បាប់ការងារថ្មី បន្ថយម៉ោងធ្វើការបុគ្គលិកមកនៅត្រឹម ៥២ ម៉ោងក្នុងមួយសប្ដាហ៍ (https://www.theverge.com)
ដោយ

ម៉ោងធ្វើការ​ដែលត្រូវបាន​កំណត់ថ្មី ៥២ ម៉ោង​ក្នុង ១សប្ដាហ៍នេះ  គឺមាន​ ៤០ម៉ោង​ ជាម៉ោងធ្វើការ​ធម្មតា និង​ ១២ម៉ោងទៀត ជាការងារធ្វើថែមម៉ោង។
បុគ្គលិក​ក្នុងប្រទេសកូរ៉េខ្លះនិយាយថា ពីមុន​ពួកគេ​មិនដែល​ចេញពីធ្វើការ​នៅ​មុនម៉ោង ៥កន្លះល្ងាចនោះទេ រៀងរាល់ថ្ងៃធ្វើការ។ ប៉ុន្ដែ ឥឡូវនេះ ពួកគេ មានពេលវេលា​ច្រើនជាងមុន ដើម្បី​​ជួប និងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ។

ជាមួយគ្នានេះដែរ ដើម្បី ធ្វើឲ្យ​បុគ្គលិកធ្វើការ​ងារ​កាន់តែមានប្រសិទ្ធភាព ស្របទៅតាម​ច្បាប់​ការងារថ្មីនេះដែរ ក្រុមហ៊ុនជាច្រើន បានផ្ដល់នូវភាព​បន់បែន​បានសម្រាប់បុគ្គលិកខ្លួន ដោយ​អនុញ្ញាត​ឲ្យបគ្គលិក​ធ្វើការ​បាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដូចជា​ការ​ធ្វើការ​នៅក្នុង​ការិយាល័យ​បែបចែករំលែកគ្នា ឬហៅថា Shared Office ជាដើម។

តាមរបាយការណ៍ បង្ហាញថា បុគ្គលិកបម្រើការនៅកូរ៉េខាងត្បូង ចំណាយពេលវេលា​ប្រមាណជាង ២៦០ ម៉ោង​ក្នុងមួយឆ្នាំជាមួយការធ្វើការងារ លើសពីមធ្យមភាគ​របស់ប្រទេស​ជា​​​សមាជិក​ដទៃទៀត នៃអង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD)។

ការខិតខំធ្វើការ​ថែមម៉ោង​ច្រើនពេក បានធ្វើ​ពលរដ្ឋ​កូរ៉េ​ត្រូវ​ទទួលរង​សម្ពាធ​ក្នុងជីវិត​កាន់តែខ្លាំង ខណៈដែលប្រទេសនេះ ក៏ទទួលរង​បញ្ហាសង្គម​មួយចំនួន ដូចជា​អត្រាអ្នកស្លាប់ដោយសារការ​ធ្វើការងារច្រើន និងអត្រា​អ្នកសម្លាប់ខ្លួន កើនឡើងខ្ពស់ និង​ការបន្តពូជ​​មានការ​ធ្លាក់ចុះទាប ដូច្នេះហើយ វាបានបង្កឲ្យមាន​បន្ទុក​ហិរញ្ញវត្ថុ​កាន់តែធ្វើធ្ងរ ​ទៅលើការ​មើលថែទាំសុខភាព​របស់ពលរដ្ឋ។ 

នៅឆ្នាំ ២០១៨ រដ្ឋាភិបាលកូរ៉េ បាន​ណែនាំ​ឲ្យច្បាប់ការងារថ្មី ដោយតម្រូវ​ឲ្យបុគ្គលិក​ធ្វើការតែ​៥២ម៉ោង​ប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍ ដើម្បី​​ជំរុញឲ្យមាន​តុល្យភាព​ពេលវេលា​រវាងជីវិតរស់នៅ និងការងារ។ ហើយ បើមានម្ចាស់អាជីវកម្មណាមួយ មិនគោរពតាមការណែនាំនេះ នឹងត្រូវរងពីន័យ ២០លានវុន ឬស្មើនឹងប្រមាណ ជាង ១ម៉ឺន ៧ពាន់​ដុល្លារអាមេរិក ឬត្រូវជាប់ពន្ធធនាគារចាប់ពី ២ឆ្នាំឡើងទៅ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនច្រានចោលថា មិនមានក្រុមហ៊ុនចិនច្រើនផ្លាស់ប្តូរចង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសរបស់ខ្លួនទេ

ព័ត៌មាន
សាធារណជនទូទៅបានយល់ឃើញថា ក្រុមហ៊ុនចិនជាច្រើន បានរត់ចេញទៅធ្វើអាជីវកម្មនៅក្រៅប្រទេសវិញក្នុងការផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លូន ដើម្បី…

ក្រុមហ៊ុនអចលនទ្រព្យកើតឡើងច្រើន បិទវិញក៏ច្រើន ខណៈវិស័យដីធ្លីរឹងមាំ

ព័ត៌មាន
មន្ត្រីជំនាញក្នុងវិស័យអចលនទ្រព្យបានធ្វើការអះអាងថា ការកើនឡើងនូវក្រុមហ៊ុនបំរើសេវាកម្មអចលនទ្រព្យ បានដើរទន្ទឹមទៅនឹងការរីកចម្រើននៅក្នុងវិស័យសំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ