កិច្ចព្រមព្រៀងភាពជាដៃគូថ្មីមួយនេះ បានពង្រឹងនូវទំនាក់ទំនងសហការដ៏រឹងមាំមួយរវាងក្រុមហ៊ុន Smart Axiata និងរោងភាពយន្ត Major Cineplex ដែលនឹងបន្តមានវត្តមានហួសពីរាជធានីភ្នំពេញ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ក្រុមហ៊ុន Smart Axiata និងរោងភាពយន្ត Major Cineplex គឺសុទ្ធតែមានគោលបំណងដូចគ្នា។ ពួកយើងតែងតែព្យាយាមនាំមកនូវបទពិសោធន៍ជិវិតថ្មីៗសម្រាប់អតិថិជនរបស់យើង តាមរយះផលិតផល និងសេវាកម្មរបស់ពួកយើង។ ខ្ញុំយល់ឃើញថា កិច្ចសហការនេះពិតជាទទួលបានការជោគជ័យខ្ពស់ ដោយសារតែមានអតិថិជនរបស់យើង កំពុងតែប្រើប្រាស់ ក៏ដូចជាទទួលបាននូវការផ្តល់ជូនពិសេស។ ពួកយើងពិតជារំភើបក្នុងការបន្តនូវភាពជាដៃគូមួយនេះ និងបន្តក្លាយខ្លួនជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនបន្ថែម និងបទពិសោធន៍ភាពយន្តដ៏ពិសេស សម្រាប់អតិថិជនជាទីស្រលាញ់របស់យើង។
លោក ឈី សិលា នាយកក្រុមហ៊ុន Major Cineplex បានចាត់ទុកការបន្តភាពជាដៃគូនេះ គឺជា ការវិវត្តដ៏គួរឲ្យរំភើបមួយ ហើយលោកក៏បានបង្ហាញពីភាពរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីពង្រឹងគុណភាពការរស់នៅដោយទាន់សម័យសម្រាប់ប្រជាជនកម្ពុជា តាមរយះបទពិសោធន៍ ភាពយន្ត និងការកម្សាន្តនានា ដែលប្រកបដោយគុណភាពខ្ពស់។
“Smart គឺជាក្រុមហ៊ុនសម្រាប់ការរស់នៅតាមប្រព័ន្ធឌីជីថល ដែលតែងតែបំផុសគំនិតច្នៃប្រឌិត ភាពច្នៃប្រឌិត បទពិសោធន៍កម្សាន្ត និងថាមពលដ៏រស់រវើកដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្រាប់យុវវ័យ។ ក្រុមហ៊ុន Smart Axiata គឺជាដៃគូពិតប្រាកដមួយដែលយើងកំពុងស្វែងរក ដើម្បីចូលរួមជាមួយរោងភាពយន្ត Major Cineplex ក្នុងការនាំមកនូវ និងចែករំលែកក្តីសុបិនកម្សាន្តដ៏ល្អបំផុតលើពិភពលោកជាមួយគ្នា»។
ទន្ទឹមនឹងការពង្រីកភាពជាដៃគូទៅកាន់សាខាថ្មី កិច្ចសហការនេះក៏នាំមកនូវកញ្ចប់ប្រូម៉ូស្សិនពិសេសចំនួនពីរបន្ថែមទៀត បន្ថែមពីលើអត្ថប្រយោជន៍ដែលមានស្រាប់សម្រាប់អតិថិជននៃក្រុមហ៊ុនទាំងពីរ។
លោកស្រី Mila Kushiva ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានណែនាំពីការផ្តល់ជូនបន្ថែមថ្មីតាមរយះកិច្ចព្រមព្រៀងថ្មីនេះផងដែរ «យើងពិតជាមានកិត្តិយស និងរីករាយក្នុងការបន្តគាំទ្រដល់វិស័យកម្សាន្ត និងឧសវិស័យភាពយន្តនៅកម្ពុជា។ តាមរយៈការសហការរបស់យើងជាមួយរោងភាពយន្ត Major Cineplex ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអ្នកនូវកញ្ចប់ប្រូម៉ូសិនដ៏គួរឱ្យរំភើបរបស់យើង»។
- កម្មវិធី “Smart Movie Day” មានសម្រាប់សមាជិក SmartVIP ក្នុងការទិញសំបុត្រទស្សនាភាពយន្ត 2D ក្នុងតម្លៃពិសេសត្រឹមតែ 1 ដុល្លារ និងសំបុត្រភាពយន្ត 3D ត្រឹមតែ 2 ដុល្លារប៉ុណ្ណោះ នៅគ្រប់រោងភាពយន្ត Major Cineplex ទាំងអស់ នៅរៀងរាល់ថ្ងៃពុធ។
- ឥឡូវនេះ សមាជិក SmartVIP អាចរីករាយជាមួយការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ទៅ 20% សម្រាប់ការចាក់បញ្ចាំង VIP Hall នៅថ្ងៃណាទាំងអស់មួយនៅក្នុងសប្តាហ៍ នៅគ្រប់សាខារោងភាពយន្តMajor Cineplex។
ដើម្បីអបអរសាទរសមិទ្ធិផលដ៏អស្ចារ្យនេះ សម្រាប់រយៈពេលបីថ្ងៃពីថ្ងៃទី 18 ខែវិច្ឆិកា ដល់ថ្ងៃទី 20 ខែវិច្ឆិកា សមាជិក SmartVIP អាចទទួលយកពោតលីងទំហំធម្មតាមួយ ដោយឥតគិតថ្លៃនៅគ្រប់សាខារោងភាពយន្ត Major Cineplex ។ សាខានីមួយៗ និងមានការរៀបចំពោតលីងចំនួន 100 ប្រអប់ សម្រាប់អតិថិជនដោយឥតគិតថ្លៃ។
ផ្តើមនៅឆ្នាំ 2017 កិច្ចសហការជាមួយរោងភាពយន្ត Major Cineplex គឺជាការប្តេជ្ញាចិត្តមួយក្នុងចំណោមការប្តេជ្ញាចិត្តជាច្រើនរបស់ក្រុមហ៊ុន Smart Axiata ចំពោះវិស័យកម្សាន្ត និងវិស័យភាពយន្តកម្ពុជា។ ក្នុងពេលបច្ចុប្បន្ន ភាពជាដៃគូមួយនេះ កំពុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនឲ្យអតិថិជនដូចដូចជា ជួរលក់សំបុត្រអាទិភាព ការបញ្ចុះតម្លៃសំបុត្រ ការផ្តល់ជូនសំបុត្រឥតគិតថ្លៃ ការអញ្ជើញឲ្យទស្សនាការបញ្ចាំងផ្តាច់មុខ និងការប្រើប្រាស់បន្ទប់សម្រាក VIP។ កិច្ចសហការមួយនេះ គឺស្ថិតក្នុងចំណោមកិច្ចព្រមព្រៀង និងការផ្តល់ជូនពិសេសផ្តាច់មុខជាច្រើននៅលើកម្មវិធី SmartVIP ដែលមានកិច្ចសហការជាមួយដៃគូជាង 7០ ក្រុមហ៊ុន នៅក្នុងវិស័យផលិតផល និងសេវាកម្ម 10 ប្រភេទ នៅក្នុងប្រទេសកម្ពុជា។
សម្រាប់ពត៌មានបន្ថែមអំពីក្រុមហ៊ុន Smart Axiata និងកិច្ចសហការផ្សេងៗ ចូលក្នុងគេហទំព័រ https://www.smart.com.kh/ ឬទំព័រហ្វេសបុកផ្លូវការ https://www.facebook.com/SmartAxiata/
សម្រាប់ពត៌មានបន្ថែមពីការចូលជាសមាជិកកម្មវិធី SmartVIP ចូលក្នុងគេហទំព័រhttps://www.smart.com.kh/get-smart/smartvip/