វិបត្តិជំនឿចិត្ត! ការលក់ដូរបោកបញ្ឆោតភូតកុហកអតិថិជនកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើសីលធម៌ និងទំនុកចិត្តសង្គម
មហាជនបានសម្តែងការខកចិត្ត និងហួសចិត្តយ៉ាងខ្លាំង ក្រោយហាងលក់ត្រីសាលម៉ុនដ៏ល្បីល្បាញមួយ ដែលបានឈរជើងលើទីផ្សារអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានរក…
កម្មពិធីត្រូវបានប្រារព្ធឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមានការចូលរួមផ្ទាល់ពីសំណាក់តំណាងដៃគូវិស័យឯកជនកម្ពុជាចំនួន ៣០ ក្រុមហ៊ុនផងដែរ ដោយក្នុងនោះក្រុមហ៊ុន វិរៈ ប៊ុនថាំ ជាក្រុមហ៊ុនដឹកជញ្ជូនទំនិញកសិផលខ្មែរតែមួយគត់ក្នុងការនាំចេញ។
សមិទ្ធផលថ្មីនេះ គឺជាការបើកច្រកថ្មី សម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦ មុខទៅកាន់ទីផ្សារចិន ដែលរួមមាន៖ ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។
នេះជាសញ្ញាណវិជ្ជមាន និងជាកាលានុវត្តភាពថ្មីស្រឡាងសម្រាប់បងប្អូនកសិករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ក្នុងការចាប់យកឱកាស និងពង្រីកសក្តានុពលកសិផលខ្មែរនៅលើទីផ្សារអន្តរជាតិ៕