អត្ថបទពាណិជ្ជកម្ម

Smart Axiata ចេញផលិតផលថ្មី ’Smart Cybersecurity Add-On’ ដើម្បីពង្រឹងសុវត្ថិភាពលើអ៉ីនធឺណិតជូនអតិថិជន


ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រព័ន្ធអុីនធឺណិត។ ប្រព័ន្ធអុីនធឺណិតពិតជាបានផ្ដល់គុណប្រយោជន៍ជាច្រើននៅក្នុងសម័យឌីជីថល តែទន្ទឹមនឹងនេះ វាក៏អាចបង្កហានិភ័យនានាទៅកាន់អ្នកប្រើប្រាស់ផងដែរ។
Smart Axiata ចេញផលិតផលថ្មី ’Smart Cybersecurity Add-On’ ដើម្បីពង្រឹងសុវត្ថិភាពលើអ៉ីនធឺណិតជូនអតិថិជន
ដោយ
អំពី Smart Axiata

ដោយឃើញពីតម្រូវការដ៏សំខាន់នេះ ក្រុមហ៊ុន Smart ទើបនឹងបានដាក់ដំណើរការសេវាកម្មដ៏ថ្មីស្រឡាងមួយ គឺ “Smart Cybersecurity Add-On” ដែលជាសេវាកម្មថ្មីសម្រាប់ជាជំនួយក្នុង ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអុីនធឺណិត។​ អតិថិជន Smart ដែលភ្ជាប់គម្រោងនេះជាលើកដំបូង​ នឹងអាចទទួលបានការផ្ដល់ជូនសេវាកម្មនេះឥតគិតថ្លៃសម្រាប់រយៈពេល ៣០ថ្ងៃដំបូង។

សារៈសំខាន់នៃ Smart Cybersecurity Add-On

រាល់ការចុច (Click) ការស្វែងរក (Search) និងសកម្មភាពផ្សេងៗទៀតនៅលើប្រព័ន្ធអុីនធឺណិត គឺពិតជាអាចធ្វើឱ្យអ្នកប្រើប្រាស់ទូទៅអាចនឹងទទួលបានផលប៉ះពាល់ដោយមិនបានដឹង មិនថាតាមរយៈ តំណភ្ជាប់ (Link) ក្លែងបន្លំ តំណភ្ជាប់ដែលគ្មានសុវត្ថិភាព​ ការបំពានទិន្នន័យសំខាន់ៗមានដូចជាលេខទូរសព្ទ និងអុីម៉ែល និងមាតិកាអនឡាញមិនសមរម្យជាដើម។

ក្នុងនាមជាក្រុមហ៊ុនផ្តល់នូវសេវាទូរគមនាគមន៍ និងដំណោះស្រាយឌីជីថលមួយនៅកម្ពុជា ក្រុមហ៊ុន Smart បានទើបនឹងដាក់ឱ្យ អតិថិជនប្រើប្រាស់សេវាកម្មដ៏ថ្មីស្រឡាងគឺ សេវាកម្ម “Smart Cybersecurity Add-On ដើម្បីជំរុញនូវបទពិសោធសុវត្ថិភាពក្នុងការប្រើប្រាស់អុីនធឺណិតរបស់អតិថិជនអោយកាន់តែមានទំនុកចិត្ត មិនថាការប្រើប្រាស់អុីនធឺណិតសម្រាប់​ការងារ​ ឬ​ការ​កម្សាន្ត។

មុខងារពិសេសទាំង 3 របស់សេវាកម្ម “Smart Cybersecurity”

  1. មុខងារសុវត្ថិភាពតាមអុីនធឺណិត (Secure Browsing)៖ ជាមុខងារ ដែលជូនដំណឹងពេលលោកអ្នកចុចតំណភ្ជាប់ ឬហៅថា Link ណាមួយដែលគ្មានសុវត្ថិភាព​ សម្រាប់លេខទូរសព្ទចំនួន ១លេខ

2. ងារជូនដំណឹងអំពីការបំពានទិន្នន័យផ្ទាល់ខ្លួន (Data Breach Alert)៖ ជាមុខងារ ដែលជូនដំណឹងពេលព័ត៌មានផ្ទាល់ខ្លួនដែលសំខាន់ៗរបស់អ្នកដូចជា លេខទូរសព្ទ និងអុីម៉ែលត្រូវបានបែកធ្លាយ ឬលួចយកដោយក្រុម Hacker​ ទៅកាន់លេខទូរសព្ទចំនួន ១លេខ និងទៅកាន់អុីម៉ែលចំនួន ៩អុីម៉ែល

3. មុខងារកំណត់ប្រភេទមាតិកា (Content Filtering)៖ ជាមុខងារ ពិសេសក្នុងការកំណត់មាតិកាដែលអាចរារាំងការចូលប្រើប្រាស់គេហទំព័រឬកម្មវិធីមិនសមរម្យ ខុសច្បាប់ មាតិកាសម្រាប់មនុស្សពេញវ័យ អំពើហិង្សា ឬសម្ភារៈដែលអាចបង្កគ្រោះថ្នាក់ផ្សេងទៀង ដូចជា​ ការកម្សាន្ដ មាតិកាសម្រាប់យុវវ័យ ឧក្រិដ្ឋកម្ម មាតិកាដែលផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្ម​រំខាន ​​សម្រាប់លេខទូរសព្ទចំនួន ១លេខ

តម្លៃនៃសេវាកម្ម

សេវាកម្ម Smart Cybersecurity Add-On មានតម្លៃត្រឹម 30 សេនក្នុងមួយសប្តាហ៍ ឬ 60 សេនក្នុងមួយខែ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារទាំង 3 ខាងលើនេះ។

រាល់អតិថិជនរបស់ Smart អាចភ្ជាប់ សេវាកម្ម Smart Cybersecurity Add-On តាមរយៈស្មាតណាស់អេបឥឡូវនេះ។ ជ្រើសរើស Smart Cybersecurity ដើម្បីជាជំនួយដល់ការជូនដំណឹងសុវត្ថិភាពលោកអ្នក និងក្រុមគ្រួសារលោកអ្នកពីហានិភ័យលើប្រព័ន្ធអុីនធឺណិត។ បន្ថែមពីនេះ អតិថិជនដែលកំពុងភ្ជាប់នូវគម្រោង Smart ល្អ! ដាតា 10 នឹងទទួលបាននូវមុខងារ Cybersecurity បន្ថែមដោយឥតគិតថ្លៃផងដែរ។

ក្រុមហ៊ុន Smart បានបង្ហាញពីសមិទ្ធផល និងការយកចិត្តទុកដាក់របស់ខ្លួនលើទិន្នន័យនិងឯកជនភាពរបស់អតិថិជន និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាផលប្រយោជន៍ដល់សង្គមកម្ពុជាផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនបានទទួលនូវពានរង្វាន់ “Technology Leader Award” ពីកម្មវិធី ESG Contest and Awards Gala Dinner ពី EuroCham ដែលប្រព្រឹត្តឡើងក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លើសពីនេះទៅទៀត ក្រុមហ៊ុន Smart Axiata ក៏ទទួលបាននូវវិញ្ញាបនប័ត្រ ISO 27001 សម្រាប់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពព័ត៌មានរបស់ខ្លួន (ISMS) ដែលជាស្តង់ដារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ការការពារទិន្នន័យ និងសុវត្ថិភាពអនឡាញផងដែរ។




អត្ថបទបន្ទាប់


មន្ត្រីអាកាសចរណ៍ស៊ីវិលអះអាងថា ការផ្ទេរបុគ្គលិកពីព្រលានយន្តហោះភ្នំពេញចាស់ទៅព្រលានយន្តហោះថ្មីនឹងធ្វើឡើងនៅត្រីមាសទី២ឆ្នាំនេះ

បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបិទប្រតិបត្តិការនៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ សម្ពោធដាក់ឱ្យដំណើរការនៅអំឡុងខែក…

តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យពិភពលោកចាប់អារម្មណ៍ខ្លាំង និងស្ញើចសរសើរតំបន់អាស៊ាន មិនដាច់ពីមាត់?

សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលមានសមាជិក១០ប្រទេសកំពុងទាក់ទាញចំណាប់អារម្មណ៍ និងការស្ញើចសរសើរមិនដាច់ពីមាត់ពីថ្នាក់ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ