អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata និង Pleng ឧបត្ថម្ភផលិតបទចម្រៀង «Rise Up» ដើម្បីអបអរសាទរការបញ្ចប់ព្រឹត្តការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី ១២


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងកម្មវិធីតន្រ្តី Pleng បានចូលរួមគាំទ្រឧបត្ថម្ភផ្តាច់មុខក្នុងការផលិតបទចម្រៀង «Rise Up» ជាមួយក្រុមតារាសិល្បៈ D-Man ដើម្បីអបអរសាទរដល់ការបញ្ចប់ព្រឹត្តការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដោយជោគជ័យ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក៏ដូចជាការសង្ខេបសកម្មភាពនៃការខិតខំរបស់អត្តពលិកកម្ពុជាទាំងអស់ ដែលបានចូលរួមប្រកួតកន្លងមក។
ក្រុមហ៊ុន Smart Axiata និង Pleng ឧបត្ថម្ភផលិតបទចម្រៀង «Rise Up» ដើម្បីអបអរសាទរការបញ្ចប់ព្រឹត្តការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី ១២

បទចម្រៀង «Rise Up» ត្រូវបាននិពន្ធឡើងដោយក្រុមសិល្បករ D-Man ដែលមានសមាជិកប្រុសទាំង ៥ នាក់ រួមមានលោកឆន សុភារក្ស ឈឿន សុខម៉េង សុខ សម្បត្តិ ជា សុខពិទូរ្យ និងឈួន ពិសិដ្ឋ ។

ចម្រៀងដ៏មានអត្ថន័យមួយបទនេះ រៀបរាប់អំពីការផ្ដល់កម្លាំងចិត្តដល់អត្ដពលិកកម្ពុជា តាមរយៈការលើកកម្ពស់ ស្មារតីរូបរួមគ្នាយ៉ាងមុតមាំ មិនរារែកក្នុងការធ្វើដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដោយសាមគ្គីភាពជាមួួយគ្នា ដើម្បីឈានទៅដល់គោលដៅក្នុងប្រកួតដណ្ដើមជ័យលាភីលើកមុខមាត់ប្រទេសជាតិ។ បទចម្រៀងមួយបទនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីយុទ្ធនាការ #BeyondTheGames គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា (National Olympic Committee of Cambodia) ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាផងដែរ។

លោកស្រី Mila Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានសម្តែងពីសេចក្តី សោមនស្សរីករាយ ដែលក្រុមហ៊ុន Smart អាចចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា តាមរយៈ កិច្ចសហការរួមគ្នាជាមួយសិល្បៈករ និងកម្មវិធីតន្រ្តី Pleng ផងដែរ។

«សម្រាប់ក្រុមហ៊ុន Smart Axiata ពួុកយើងតែងតែមានភាពរីករាយ និងមោទនភាពជានិច្ច ដែលអាចចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ហើយការគាំទ្រការនិពន្ធ និងផលិតបទចម្រៀង «Rise Up» គឺជាឱកាសដ៏កម្រមួយសម្រាប់ពួកយើងក្នុងការគាំទ្រអត្តពលិកទាំងអស់នៅក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃបរិយាបន្ន និងសាមគ្គីភាព នៅក្នុងសង្គមកម្ពុជាផងដែរ។»

សូមបញ្ជាក់ផងដែរ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ តែងចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យកីឡានៅកម្ពុជា ជាពិសេសតាមរយៈការចូលរួមជាម្ចាស់ជំនួយមួយរូបក្នុងយុទ្ធនាការ #BeyondTheGames និងតាមរយៈការគាំទ្រព្រឹត្តិការណ៍កីឡាជាតិ ៣ ឆ្នាំជាប់ៗគ្នាផងដែរ ហើយសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏បានចូលរួមសហការជាមួយ Pleng និងសិល្បករក្នុងស្រុកដើម្បីផលិតនិពន្ធ ក៏ដូចជាសម្តែងនូវបទចម្រៀង «វីរភាពកីឡា» ផងដែរ។

ក្រុមហ៊ុន Smart នៅតែបន្តស្មារតីគាំទ្រលើវិស័យកីឡា និងព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ដែលកម្ពុជាមានឱកាសរៀបចំឡើង ដើម្បីលើកកម្ពស់កិត្យានុភាពប្រទេសនៅលើឆាកអន្តរជាតិ។ សាធារណជនអាចស្តាប់បទចម្រៀង «Rise Up» នេះមុនគេនៅក្នុង Pleng app មុនគេតាមរយៈតំណរភ្ជាប់នេះផងដែរ៖ https://pleng.smart.com.kh/song/rise-up/103399760/play/

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។

ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១,០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!




អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ មេហ្គាវើល បោះទុនជាង ៦ពាន់លានដុល្លារលើគម្រោងអចលនទ្រព្យនៅហ្វីលីពិន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅហ្វីលីពីន គឺក្រុមហ៊ុនមេហ្គាវើល ( Megaworld ) បានប្រកាសថា ខ្លួននឹងវិនិយោគតម្លៃជិត ៦ ៣០០ លានដុល្លារដើម្ប…

អាមេរិកអនុម័តឱ្យប្រើប្រាស់សាច់មាន់ដែលកើតពីកោសិកាចិញ្ចឹមក្នុងមន្ទីរពិសោធន៍ដំបូងបង្អស់

នាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ភ្លើងខៀវឱ្យក្រុមហ៊ុន Upside Foods និងក្រុមហ៊ុន Good Meat ដែលកំពុងប្រកួតប្រជែងដើម្បីក្លាយជាក្រុមហ៊ុនដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ