អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart Axiata លើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការចុះអត្តសញ្ញាណលេខទូរស័ព្ទ


ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានចាប់ផ្តើមនូវយុទ្ធនាការមួយ ដើម្បីលើកទឹកចិត្តអតិថិជនរបស់ខ្លួនឲ្យចុះអត្តសញ្ញាណលេខទូរស័ព្ទ ក៏ដូចជាលើកកម្ពស់ការយល់ដឹងដល់មជ្ឍជនទូទៅផងដែរ។យុទ្ធនាការមួយនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការចុះអត្តសញ្ញាណលេខទូរស័ព្ទ និងជម្រុញអតិថិជនរបស់ក្រុមហ៊ុនឲ្យចុះអត្តសញ្ញាណលេខទូរស័ព្ទប្រើប្រាស់របស់ពួកគេ ឬប្រសិនបើពួកគេមិនទាន់បានបំពេញទិន្ន័យព័ត៌មានផ្ទាល់ខ្លួនថ្មី ជាមួយនឹងការផ្តល់ជូនពិសេសផងដែរ។
Smart Axiata raises awareness of the benefits of phone number identification
ដោយ

ក្នុងពេលបច្ចុប្បន្ន ការចុះអត្តសញ្ញាណលេខទូរស័ព្ទពិតជាមានសារៈសំខាន់ខ្លាំង ដោយលេខទំនាក់ទំនងផ្ទាល់ខ្លួន​ ត្រូវបានប្រើប្រាស់សម្រាប់ឯកសារសំខាន់ៗ រួមមានកម្មវិធីធនាគារតាមទូរស័ព្ទដៃ​ បណ្តាញសង្គម និងផ្សេងៗទៀត។

ជាមួយនឹងការចុះអត្តសញ្ញាណលេខទូរស័ព្ទ ​អតិថិជនអាចការពារនូវកម្មសិទ្ធិលេខទូរស័ព្ទដែលខ្លួនកំពុងប្រើប្រាស់ និងមានភាពងាយស្រួលក្នុងការសុំបើកដំណើរការលេខទូរស័ព្ទឡើងវិញ​​ ប្រសិនជាមានការខូតខាត ឬបាត់បង់ដោយករណីណាមួយ។​ បន្ថែមពីនេះផងដែរ​ អ្នកប្រើប្រាស់ក៏អាចផ្ទេរកម្មសិទ្ធលេខទូរស័ព្ទដែលបានចុះអត្តសញ្ញាណរួចរាល់ហើយ ឲ្យទៅសមាជិកគ្រួសារ​ ឬបុគ្គលដែលទុកចិត្តបានដែរ។​

អ្នកស្រី Mila Kusheva Jivkova នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បន្តសង្កត់ធ្ងន់អំពីសារៈសំខាន់​នៃ​ ការចុះអត្តសញ្ញាណលេខទូរស័ព្ទ។​

អ្នកស្រីបានលើកឡើងថា «ក្រុមហ៊ុន Smart Axiata តែងតែផ្តោតអទិភាពលើតម្រូវការអតិថិជន​ ជាគោលការណ៍ចំបង នៃអាជីវកម្មរបស់យើង។ ពួកយើងតែងតែធ្វើការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់អតិថិជន ជាមួយនឹងការប្រើប្រាស់នូវរាល់ផលិតផល និងសេវាកម្មរបស់យើង រួមជាមួយនឹងការធានានូវសេវាកម្មដ៏រលូនបំផុត។ ពួកយើងពិតជាលើកទឹកចិត្តអតិថិជនរបស់យើងឲ្យចាប់ផ្តើមចុះអត្តសញ្ញាណលេខទូរសព្ទរបស់គេ​​ ដើម្បីការពារកម្មសិទ្ធិ ក៏ដូចជាការពារលេខទំនាក់ទំនង​​​ពី សកម្មភាពណាដែលមិនមានបំណងល្អ ឬខុសច្បាប់។»​

ដើម្បីកាន់តែលើកទឹកចិត្តអតិថិជន ក្រុមហ៊ុន​ Smart Axiata នឹងមានការផ្តល់ជូនពិសេសរហូតដល់ចុងខែ​ មិនា សម្រាប់ការចុះអត្តសញ្ញាណលេខទូរស័ព្ទ ដោយមានការផ្តល់ទិន្ន័យសម្រាប់លេងអុីនធើណែតដោយឥតគិតថ្លៃចំនួន ២ Gigabyte ដែលមានសុពលភាព ៧ ថ្ងបន្ទាប់ពីចុះឈ្មោះបានជោគជ័យ។​

ដើម្បីពិនិត្យមើលថាលេខទូរស័ព្ទរបស់អ្នកមានការចុះអត្តសញ្ញាណរួចរាល់ហើយឬនៅ អ្នកប្រើប្រាស់ Smart Axiata អាចធ្វើការហៅកាន់ទៅលេខ *1202# ហើយអាចបំពេញព័ត៌មានដែលនៅខ្វះខាតតាមរយៈកម្មវិធីទូរស័ព្ទដៃ SmartNas របស់ក្រុមហ៊ុន (https://www.smart.com.kh/get-smart/smartnas/) ឬតាមរយៈគេហទំព័រសម្រាប់ការចុះអត្តសញ្ញាណលេខទូរស័ព្ទ (https://simreg.smart.com.kh/) ឬក៏អាចទៅ Smart Shop មួយណាដែលមានទីតាំងជិតអ្នកជាងគេ។​

ក្នុងនាមជាក្រុមហ៊ុនគមនាគមន៍ឌីជីថលឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តែងតែស្វែងរកឱកាសដើម្បីផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៅលើរបៀបរស់ការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជន។ អតិថិជនដែលបានប្រើប្រាស់លេខដែលមិនទាន់បានចុះអត្តសញ្ញាណនូវការចាប់តាំងពីឆ្នាំ ២០១៧ មក Smart Axiata បានចាប់ផ្តើមធ្វើការចុះអត្តសញ្ញាណលេខទូរស័ព្ទរបស់អតិថិជន តាមរយ​​ប្រព័ន្ធអានរូបភាពអក្សរ​ ( Optical Character Recognition) ដែលអាចបម្លែងឯកសារជារូបភាពទៅជាអក្សរនៅលើកំព្យូទ័របាន ក៏ដូចជាការប្រមូលពត៌មានអត្តសញ្ញាណប័ណ្ណរបស់អ្នកប្រើប្រាស់ផងដែរ។​ ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ ក៏នៅតែបន្តការធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីការចុះអត្តសញ្ញាណ​​លេខទូរស័ព្ទ​ ក៏ដូចជាបង្កភាពងាយស្រួល ជូនដល់អតិថិជនដែលបានជាវលេខប្រើប្រាស់មុនឆ្នាំ ២០១៧ ផងដែរ។​




អត្ថបទបន្ទាប់


WHO ចេញរបាយការណ៍អាសន្នផ្នែកសុខាភិបាលនៅអ៊ុយក្រែន ខណៈរុស្ស៊ីតឹងសរសៃកដាក់អាមេរិកចាត់ទុករបាយការណ៍ថាជារឿងនយោបាយ

សហរដ្ឋអាមេរិក និងរុស្ស៊ីបានតម្លើងសរសៃកដាក់គ្នាសាជាថ្មីកាលពីចុងសប្តាហ៍មុន ជុំវិញរបាយការណ៍របស់អង្គការសុខភាពពិភពលោកស្តីពីវិបត្តិមនុស្សធម៌…

នាយករដ្ឋមន្ត្រីវៀតណាម ប្រាប់កុំឲ្យដំឡើងថ្លៃអគ្គិសនីខ្ពស់ខ្លាំងពេក ទោះរដ្ឋត្រូវប្រឈមនឹងការខាតបង់ច្រើនក្ដី

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានប្រាប់ឲ្យក្រសួងពាក់ព័ន្ធ កុំឲ្យមានការដំឡើងថ្លៃអគ្គិសនីខ្ពស់ខ្លាំងពេក ព្រោះវាអាចនឹងប៉ះពាល់ដល់ជីវភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ