អតិថិជន Smart ទូទាំងប្រទេសទទួលបានការប្រើប្រាស់សេវាការហៅចេញក្នុងប្រព័ន្ធរយៈពេល
៦០នាទីឥតគិតថ្លៃ រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី
១៥ ខែឧសភា ដោយគ្រាន់តែចុច *2021# ហើយបញ្ចូនម្ដងគត់។
អតិថិជន Smart ក្នុងតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ
ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ដែលមានផលលំបាកក្នុងការស្វែងរកកាតកោសសម្រាប់បញ្ចូលទឹកប្រាក់
ក្រុមហ៊ុន Smart ក៏បានពន្យាសុពលភាពប្រើប្រាស់លេខទូរស័ព្ទ ដែលកំពុងប្រើប្រាស់គម្រោងបង់មុន
ក្នុងតំបន់ទាំងអស់នោះ រហូតដល់ថ្ងៃទី១៥ ខែឧសភា។ បន្ថែមពីលើនេះ អតិថិជន Smart ដែលកំពុងរស់នៅក្នុង ឫនៅជិតតំបន់ក្រហម អាចទទួលបានទិន្នន័យអិុនធីណិត
60MB រៀងរាល់ថ្ងៃឥតគិតថ្លៃ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ដោយគ្រាន់តែចុច
*2021*1# ហើយបញ្ចូនម្ដងគត់។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការស្នាក់នៅក្នុងផ្ទះគឺជាការចាំចាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយនៅក្រុមហ៊ុន Smart យើងតែងតែយកចិត្តទុកដាក់ចំពោះ ប្រទេសកម្ពុជា ហើយយើងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយពលរដ្ឋកម្ពុជា អំឡុងពេលនៃ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នេះ។»
លោក Thomas បានបន្ថែមទៀតថា៖ «តាមរយៈការជួយអតិថិជនរបស់យើងរក្សាទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ជាមួយការផ្ដល់ជូន ការហៅចេញឥតគិតថ្លៃ ទិន្នន័យអិុនធឺណិតឥតគិតថ្លៃ និងការពន្យាសុពលភាពប្រើប្រាស់ យើងជឿជាក់ថា យើងអាចជួយពួកគេឆ្លងកាត់គ្រាលំបាកនេះ ដែលពួកគេកំពុងជួបប្រទះ។ អតិថិជនមិនចាំបាច់ព្រួយបារម្ភ អំពីការបាត់បង់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេឡើយ។»
ក្រុមហ៊ុន Smart ក៏ផ្តល់នូវសេវាកម្មផ្សេងៗ ដែលអាចជួយដល់អតិថិជនក្នុងគ្រាលំបាកនេះនៃការរាតត្បាតជាសកលនៃជំងឺ កូវីដ-១៩ នេះ។ កម្មវិធី Share2Talk អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ទេទឹកប្រាក់ទៅកាន់លេខទូរស័ព្ទដ៏ទៃទៀត ជាហេតុដែល អិតិថិជនអាចគាំទ្រក្រុមគ្រួសារ និងមិត្តភក្តិក្នុងតំបន់ក្រហម។ ក្រុមហ៊ុន Smart ពង្រីកលក្ខខណ្ឌនៃលក្ខណៈវិនិច្ឆយសម្រាប់ សេវាកម្ចីប្រាក់ SmartLoan (Loan service) ដើម្បីធ្វើឲ្យងាយស្រួល និង មានតំលៃកាន់តែសមរម្យសម្រាប់អតិថិជន។

អតិថិជនក្រុមហ៊ុន Smart អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីទូរស័ព្ទរបស់ពួកគេតាមប្រព័ន្ធអេឡិចត្រូនិច (e-top) ប្រកប ដោយសុវត្ថិភាព និងងាយស្រួលតាមរយៈ SmartNas និង Smart website Smart Zero Balance Portal ឫលើកម្មវិធី ទូទាត់ប្រាក់ដូចជា ABA Mobile និង Pi Pay។ អតិថិជនដែលបញ្ចូលទឹកប្រាក់យ៉ាងតិច ១.២៥ ដុល្លារ នឹងទទួលបាន ទិន្នន័យអិុនធឺណិត 1GB ឥតគិតថ្លៃផងដែរ។
អត្ថប្រយោជន៍សម្រាប់អតិថិជន Smart ទាំងអស់នេះបានមកពីការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នៃគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន Smart ដែលមានគោលដៅ ដើម្បីគាំទ្រប្រទេសកម្ពុជា រាជរដ្ឋាភិបាល និងពលរដ្ឋ ទាំងអស់អំឡុងគ្រាលំបាលនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀត តាមរយៈមូលនិធិទឹកប្រាក់ ១ លានដុល្លារដើម្បីប្រឆាំងជំងឺកូវីដ-១៩ ក្រុមហ៊ុន Smart បានផ្ដល់ថវិកាចំនួន ៧៨៥,០០០ ដុល្លារ ដល់គម្រោងឯកជន ដែលផ្ដោតលើការផ្ដល់ដំណោះស្រាយដល់ ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាននេះ។ ថ្មីៗនេះ ក្រុមហ៊ុន Smart បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់សាលារាជធានីភ្នំពេញ ក្នុងការរៀបចំ និងតំឡើងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៨ កន្លែងជំុវិញរាជធានី។
បន្ថែមលើការផ្ដល់ជូនដល់អតិថិជននូវ ការហៅចេញ និងទិន្នន័យអិុនធឺណិតឥតគិតថ្លៃ ដើម្បីធានាឲ្យបានថាពួកគេរក្សាបាន នូវការទំនាក់ទំនង ក្រុមហ៊ុន Smart បានប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីគាំទ្រយុទ្ធនាការលើកកម្ពស់ ការយល់ដឹងអំពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលជាមួយសារអេឡិចត្រូនិចស្វ័យប្រវតិ្ត ដែលឮនៅពេលហៅចេញ និងផ្ញើសារជាអក្សរ ដែលបានផ្ញើទៅកាន់អតិថិជន ៨ លាននាក់របស់ខ្លួននៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្ត ដល់ការប្រកាន់ខ្ជាប់នូវគោលការណ៍សុខភាពសាធារណៈ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។