កិច្ចព្រមព្រៀង RCEP

ប្រទេសនៅអាស៊ានមួយចំនួនរួមទាំងកម្ពុជា គាំទ្រឱ្យហុងកុងចូលរួមក្នុងកិច្ចព្រមព្រៀង RCEP


លោក ចន លី (John Lee) មេដឹកនាំក្រុងហុងកុង បានអះអាងថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនបានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងហុងកុង ក្នុងការចូលរួមឱ្យបានឆាប់រហ័សក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងធំជាងគេនៅលើពិភពលោក ដែលមានចិនជាសមាជិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
កិច្ចព្រមព្រៀង RCEP
ដោយ

ក្រោយពីបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម កម្ពុជា និងឡាវ លោក ចន លី មេដឹកនាំក្រុងហុងកុង បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសទាំង៣នេះ បានគាំទ្រក្រុងហុងកុង ក្នុងការចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកតិកាសញ្ញាពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោក ដែលមានប្រទេសចំនួន១៥ជាសមាជិក។

លោក លី ក៏បានប្រើទស្សនកិច្ចរបស់លោក ដែលបានបិទបញ្ចប់នៅទីក្រុងហូជីមិញ ដើម្បីជំរុញគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ទីក្រុងប៉េកាំង ពិភាក្សាអំពីការពង្រីកទិដ្ឋាការ និងការិយាល័យពាណិជ្ជកម្មនៅក្នុងតំបន់ និងជំរុញវិស័យថ្មីៗមួយចំនួនដូចជាវិស័យបច្ចេកវិទ្យាផងដែរ។

បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ ក្រុងហុងកុង បានទទួលការចង្អុលបង្ហាញយ៉ាងច្បាស់ម្តងទៀតអំពីការគាំទ្រពីរដ្ឋាភិបាលទាំង៣នេះ សម្រាប់ការចូលរួមជាមួយនឹងកិច្ចព្រមព្រៀង RCEP ឱ្យបានឆាប់រហ័ស។

ទោះបីជាទីក្រុងប៉េកាំង កំពុងបង្កើនការគ្រប់គ្រងរបស់ខ្លួនទៅលើទីក្រុងហុងកុង យ៉ាងណាក៏ដោយ ប៉ុន្តែក្រុងហុងកុង បានរក្សាស្វ័យភាពមួយចំនួនរួមទាំងគោលនយោបាយពាណិជ្ជកម្មផងដែរ។

គួរបញ្ជាក់ថា លោក លី គឺជាមេដឹកនាំលើកដំបូងរបស់ទីក្រុងហុងកុង ដែលបានធ្វើទស្សនកិច្ចនៅប្រទេសទាំង៣ខាងលើ ខណៈទីក្រុងហុងកុង បានបន្តស្វែងរកប្រជាប្រិយភាពនៅបរទេសបន្ទាប់ពីមុខមាត់របស់ទីក្រុងនេះ បានស្រអាប់ដោយសារការបិទខ្ទប់ជំងឺកូវីដ និងច្បាប់សន្តិសុខឆ្នាំ២០២០ របស់ក្រុងប៉េកាំង បន្ទាប់ពីមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចអាម៉េរិកបច្ចុប្បន្ន បន្តសិ្ថតនៅក្នុងមាត់ជ្រោះនៃវិបត្តិឬយ៉ាងណា?

អ្នកសេដ្ឋកិច្ចវិទូនៅអាម៉េរិក នៅតែបន្តបង្ហាញនូវសូចនាករនៃការភ័យខ្លាច ស្របពេលដែលបញ្ហានៃវិបត្តិការងារបាន និងកំពុងតែអង្រួននៅក្នុងប្រទេសមហាអំណ…

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ប្ដឹងទាមទារលុយ៦ពាន់លានដុល្លារពីអតីតស្ថាបនិក និងអតីតនាយកប្រតិបត្តិកំពូលៗរបស់ខ្លួន

ក្រុមហ៊ុនយក្សចិន Evergrande ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ធំបំផុត និងដែលជាចំណុលស្នូល នៃការផ្ទុះវិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ