Advertisement
Advertisement
Advertisement
កសិករកង្វះដើមទុនចិញ្ចឹមសត្វ

សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជាង៣០០គ្រួសារត្រូវការដើមទុនពង្រីកការចិញ្ចឹមសត្វបន្ថែម


សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងថា សមាជិករបស់ខ្លួន ប្រមាណជាង ៣០០ គ្រួសារ ក៏ដូចជាកសិដ្ឋានបានធ្វើការត្អូញត្អែរអំពាវនាវទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាត្រួតពិនិត្យ និង ជួយដោះស្រាយភាពខ្វះ ខាត ជូនប្រជាកសិករអ្នកចិញ្ចឹមសត្វ ឲ្យទទួលបានប្រាក់កម្ចីពីធនាគារនេះ ឲ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
ការចិញ្ចឹមជ្រូកនៅកម្ពុជា (រូបភាព CLRA)
Advertisement

ការ​ស្រែក​អំពាវនាវ​ត្អូញត្អែរ ស្វែងរក​កម្ចី​នេះ  គឺ​ដើម្បី​ពង្រីក​ការ​ចិញ្ចឹមសត្វ​បន្ថែម ក៏​ដូច​បង្កើត​ជា​កសិក​ដ្ឋា​ន​ថ្មី ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​ត្រៀម​របស់​រាជរដ្ឋាភិបាល​ដែរ​ថា នៅ​ឆ្នាំ​២០២០​នេះ នឹង​មាន​បញ្ហា​ខ្វះ​ស្បៀង​។

លោក​ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​អះអាង​ថា ក្នុង​ចំណោម​សមាជិកសមាគម​ដែល​គិត​ទាំង​ប្រជា​កសិករ​មាន​ប្រមាណ​ជាង ១​ម៉ឺន​គ្រួសារ និង កសិដ្ឋាន ក្នុង​នោះ​មាន​សមាជិក​ប្រមាណ​ជាង​៣០០​គ្រួសារ​និង​កសិដ្ឋាន ត្រូវ​បាន​សមាគម​រាយការណ៍​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ថា ពួក​គេ​កំពុង​ស្វែងរក​ការ​ខ្ចីប្រាក់​ដែល​ជា​កញ្ចប់​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​យក​មក​ប្រើប្រាស់​អភិវឌ្ឍន៍​កសិកម្ម​របស់​ខ្លួន ស្រប​តាម​ការ​ចង់បាន​របស់​រាជរដ្ឋាភិបាល​។

លោក​ស្រ៊ុ​ន ពៅ បាន​បញ្ជាក់​ថា គោលបំណង​របស់​សមាជិកសមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា គឺ​ដើរ​ស្រប​ទៅ​នឹង​គោលបំណង​របស់​រាជរដ្ឋាភិបាល ដែល​បាន​នឹង​កំពុង​ជំរុញ​ឲ្យ​ធនាគារ​បញ្ចេញ​ប្រាក់​ប្រមាណ​៥០​លាន​ដុល្លារ​នេះ​ទៅ​ដល់​ដៃ​ប្រជា​កសិករ​ឲ្យ​បាន​ឆាប់​ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​អភិវឌ្ឍ​ការ​ចិញ្ចឹមសត្វ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ចំណាកស្រុក ក្នុង​ន័យ​នេះ​គឺ​ដើម្បី ជំរុញ​ឲ្យ​កសិករ​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន​។ 

លោក​បន្ត​ថា ប្រភេទ​នៃ​ទំហំ​ប្រាក់​កម្ចី​នេះ​គឺ​សម្រាប់​តែ​ប្រជា​កសិករ​ខ្នាត​មធ្យម​ប៉ុណ្ណោះ​ដែល​ពួក​គាត់​ម្នាក់​ៗ​អាច​ខ្ចី​បាន​ចំនួន​ចាប់ពី ១​ពាន់​ដុល្លារ ដល់​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ទឹកប្រាក់​ចំនួន ៥០ លាន​ដុល្លារ ជា​គម្រោង​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​វិស័យ​កសិកម្ម គឺជា​ចំនួន​មួយ​នៅ​តិចតួច​ខ្លាំង​ណាស់ គ្រាន់តែ​អាច​ជួយ​សម្រាល និង​ជម្រុញ​ដល់​ការ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​បាន​មួយ​ចំនួន​តូច បើ​ធៀប​ទៅ​នឹង​ការ​នាំ​ចូល​សត្វ​ជ្រូក​ក្នុង​មួយ​ថ្ងៃ​ពី​៣​ពាន់​ទៅ​៤​ពាន់​ក្បាល ដែល​ធានា​រយៈពេល​នៃ​ការ​នាំ​ចូល​បាន​ត្រឹមតែ​២​ខែ​ប៉ុណ្ណោះ​។

បើ​តាម​លោក​ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ដដែល​រូប​នោះ​បន្ត​ថា បច្ចុប្បន្ន​បញ្ហា​កូ​វី​ដ ១៩ បាន​ធ្វើ​ឲ្យ​អាហារ​ដ្ឋា​ន​ភាគច្រើន​បាន​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន ប៉ុន្តែ​បើ​ស្ថានភាព​វា​ប្រសើរ​ឡើង​វិញ ហើយ​ការ​បើក​អាជីវកម្ម​អាច​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នោះ ពិត​ណាស់​កម្ពុជា​នឹង​មាន​បញ្ហា​កង្វះ​សាច់​កាន់តែ​ច្រើន​ជាង​នេះ​។

លោក​ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា

លោក​បាន​បញ្ជាក់​ថា ដើម្បី​រក្សា​ការ​ផ្គត់ផ្គង់​សាច់​គ្រប់​ចំនួន រដ្ឋាភិបាល​មាន​ភាព​វៃឆ្លាត​ដោយ​សម្រេច​បញ្ចេញ​កញ្ចប់​ប្រាក់​កម្ចី​ទាន់​ពេលវេលា​សម្រាប់​ជំរុញ​វិស័យ​ចិញ្ចឹមសត្វ​ឲ្យ​មានការ​កើនឡើង ដែល​នេះ​ជា​ការ​ត្រៀម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ខ្វះ​ស្បៀង​នៅ​ឆ្នាំ​២០២០​នេះ​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា លោក​ស្រ៊ុ​ន ពៅ នៅ​តែ​បញ្ជាក់​ថា បច្ចុប្បន្ន​ការ​ផ្គត់ផ្គង់​សាច់​ក្នុងស្រុក​បើ​និយាយ​ពី​សាច់​មាន់​វិញ គឺ​ការ​ផ្គត់ផ្គង់​នៅ​សល់ ក៏​ប៉ុន្តែ​សម្រាប់​សាច់​ត្រី និង សាច់​ជ្រូក គឺ​កំពុង​មានការ​ខ្វះខាត​ជា​ច្រើន​៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការងារ៖ ការព្យួររោងចក្រ កើនដល់ជាង ១៣០ រោងចក្រ ខណៈកម្មករនិយោជិត ១០ម៉ឺននាក់ប៉ះពាល់ការងារ

ព័ត៌មាន
គិតមកទល់ពេលនេះ យ៉ាងហោចណាស់ មានរោងចក្របានដាក់ពាក្យស្នើព្យួរប្រតិបត្តិការផលិត របស់ខ្លួនជាង ១៣០ រោងចក្រហើយ ខណៈដែលកម្មករនិយោជិតប្រមាណ ១០...

ពលរដ្ឋអាមេរិកជាង ២៦លាននាក់ បាត់បង់ការងារ ដោយសារតែមេរោគកូវីដ១៩

ព័ត៌មាន
ក្នុងរយៈពេលត្រឹមតែ ៥សប្តាហ៍ប៉ុណ្ណោះ ប្រជាពលរដ្ឋអាមេរិក ជាង២៦លាននាក់ បានបំពេញឯកសារបញ្ជាក់ថា បានបាត់បង់ការងារ អំឡុងពេលមានវិបត្តិមេរោ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ