កូរ៉េខាងត្បូង-ជប៉ុន

កូរ៉េខាងត្បូង និងជប៉ុនព្រមព្រៀងគ្នាចាប់ផ្ដើម «បើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី»


មេដឹកនាំនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានសន្យានឹងគ្នានៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃទី ១៦មីនាថា នឹងចាប់ផ្ដើមទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី ក្រោយពីប្រទេសជិតខាងគ្នាទាំងពីរនេះធ្លាប់មានស្លាកស្នាមប្រវត្តិសាស្ត្រមិនល្អនឹងគ្នាជាច្រើនឆ្នាំមកហើយ។ ក្នុងន័យនេះ គឺប្រទេសទាំងពីរនឹងបំភ្លេចចោលនូវស្លាកស្នាមដ៏ជូរចត់ជាប្រវត្តិសាស្រ្ត ដែលមានកាលពីអតីតកាល ហើយថែមទាំងសន្យាដែរថា នឹងធ្វើការរួមគ្នាដើម្បីទប់ទល់នឹងបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗ។
កូរ៉េខាងត្បូង និងជប៉ុនព្រមព្រៀងគ្នាចាប់ផ្ដើម «បើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី»
ដោយ

ជំនួបកំពូលរវាងលោក យុន ស៊ុក យុល របស់កូរ៉េខាងត្បូង និងលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុងតូក្យូ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងទៅប្រទេសជប៉ុនក្នុងរយៈពេល ១២ ឆ្នាំមកនេះ បានគូសបញ្ជាក់ពីរបៀបដែល សម្ព័ន្ធមិត្តរបស់អាមេរិកទាំង២នេះត្រូវរ៉ូវគ្នានេះ គឺដោយសារតែការបាញ់មីស៊ីលជារឿយៗរបស់កូរ៉េខាងជើង និងក្ដីកង្វល់កាន់តែខ្លាំងឡើង ចំពោះការដំឡើងសាច់ដុំរបស់ប្រទេសចិនកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសាទរចំពោះកិច្ចប្រជុំកំពូលនេះដោយហៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងថាជា«សម្ព័ន្ធមិត្តដែលមិនអាចខ្វះបាន»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា ទំនាក់ទំនងកាន់តែប្រសើរឡើងរវាងទីក្រុងសេអ៊ូល និងតូក្យូនេះនឹងជួយឱ្យអាមេរិកចាប់យកឱកាសត្រីភាគីដើម្បីជំរុញអាទិភាពក្នុងតំបន់ និងអន្តរជាតិរួមរបស់ពួកគេរួមទាំងចក្ខុវិស័យរួមគ្នា សម្រាប់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ។
ភាពតានតឹងនៃទីក្រុងសេអ៊ូល និងក្រុងតូក្យូ ត្រូវបានកាត់បន្ថយ ដោយមានកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកជាយូរមកហើយ ក្នុងការបង្ហាញរណសិរ្សរួបរួមគ្នាប្រឆាំងប្រទេសចិន និងកូរ៉េខាងជើង។
លោក ហ៊ីដេគី អូគូហ្សូណូ (Hideki Okuzono) សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ ស៊ីហ្សូអូកា (Shizuoka) បាននិយាយថា ការពិតដែលថា លោក Yoon បានសម្រេចចិត្តទៅទស្សនកិច្ចប្រទេសជប៉ុនផ្ទាល់សម្រាប់ជំនួបទ្វេភាគីដោយមិនធ្វើបែបនេះនៅខាងក្រៅកិច្ចប្រជុំអន្តរជាតិណាមួយនោះ គឺពិតជាគួរឱ្យសរសើរនិងចាត់ថាជា«ចំណុចរបត់មួយ»ដែលអាចធ្វើទៅបាន៕




អត្ថបទបន្ទាប់


អង់គ្លេស និងនូវែលសេឡង់សម្រេចហាមឃាត់ការប្រើប្រាស់ TikTok លើឧបករណ៍រដ្ឋាភិបាល

រដ្ឋាភិបាលប្រទេសនូវែលសេឡង់បាននិយាយនៅថ្ងៃសុក្រ ទី ១៧ មីនា ថា ខ្លួននឹងហាមប្រាមការប្រើប្រាស់កម្មវិធីសង្គម TikTok នៅលើឧបករណ៍ ដែលមានបណ្តាញភ្ជ…

អគ្គនាយកបុរី មេគង្គ លែន សូមសម្តែងនូវការអបអរសាទរ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានឡើងឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍

លោកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ អគ្គនាយកបុរី មេគង្គ លែន សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ