អាវុធកាំរស្មីឡាស៊ែរ

កូរ៉េខាងត្បូង គ្រោងដាក់ពង្រាយអាវុធកាំរស្មីឡាស៊ែរដ៏ទំនើប ដើម្បីប្រមាញ់ដ្រូនរបស់កូរ៉េខាងជើង


ទីភ្នាក់ងារទិញសព្វាវុធរបស់កូរ៉េខាងត្បូងបា នបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ថា ប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនជិត៥២លាននាក់នឹងដាក់ពង្រាយអាវុធកាំរស្មីឡាស៊ែរដ៏ធំនើបធុន StarWars ដើម្បីចាំបាញ់ទម្លាក់ដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់ប្រទេសកូរ៉េខាងជើង ដែលមានប្រជាជនជាង២៦លាននាក់នៅក្នុងឆ្នាំនេះ។
អាវុធកាំរស្មីឡាស៊ែរ
ដោយ

ផែនការនេះនឹងធ្វើឱ្យកូរ៉េខាងត្បូង ក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោក ដែលដាក់ពង្រាយ និងធ្វើប្រតិបត្តិការអាវុធកាំរស្មីឡាស៊ែរនៅក្នុងជួរយោធា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

រដ្ឋបាលកម្មវិធីទិញសព្វាវុធការពារជាតិ កូរ៉េខាងត្បួង (DAPA) បានចេញសេចក្តីថ្លែងការណ៍ថា អាវុធកាំរស្មីឡាស៊ែរដ៏ទំនើបដែលយោធាកូរ៉េខាងត្បូង បានផលិតឡើងជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង ហានវ៉ា អ៊ែរ៉ូស្ពេស (Hanwha Aerospace) នេះមានប្រសិទ្ធភាពខ្ពស់ណាស់ និងមានតម្លៃថោក ដោយបាញ់ចេញតម្រង់ទៅរកគោលដៅមួយចំណាយអស់ត្រឹមតែ១,៤ដុល្លារប៉ុណ្ណោះ។ អាវុធកាំរស្មីឡាស៊ែរនេះមានសំឡេងស្ងាត់ល្អ និងចេះបំបាំងកាយ។

គួររំឭកថា ដ្រូនរបស់កូរ៉េខាងជើង ចំនួន៥គ្រឿង បានហោះឆ្លងចូលក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង អំឡុងខែធ្នូ ចុងឆ្នាំ២០២៣ ដែលបណ្ដាឱ្យក្រុងសេអ៊ូស ប្រើយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារត្រៀមចាំបាញ់ទម្លាក់ដ្រូនទាំងនោះ។

សូមបញ្ជាក់ថា សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ បានបញ្ចប់ដោយកិច្ចព្រមព្រៀងបទឈប់បាញ់ទ្វេភាគី គឺមិនមែនបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពនោះទេ ជាហេតុបន្សល់ទុកនូវតំបន់សគ្មានយោធាខណ្ឌចែករវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងរហូតដល់សព្វថ្ងៃ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើការវិនិយោគក្នុងវិស័យសណ្ឌាគារនៅកម្ពុជា បានឈានចំណុចឆ្អែតមែនឬ?

អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានវាយតម្លៃការផ្គត់ផ្គង់សេវាស្នាក់នៅតាមសណ្ឋាគារ និងផ្ទះសំណាក់នៅកម្ពុជាបច្ចុប្បន្នហាក់មានចំនួនច្រើនលើកកម្រិតនៃតម្…

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Vietnam Airlines ហក់ឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើល ក្រោយខាត៤ឆ្នាំជាប់គ្នា

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានដំណើរការល្អជាងគេរបស់ពិភពលោកនៅឆ្នាំនេះ បន្ទាប់ពីប្រាក់ចំណេញរបស់ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ