កូវីដ-១៩ថៃ

ថៃព្រមានករណីឆ្លងអាចកើនដល់ ៣ម៉ឺននាក់ក្នុងមួយថ្ងៃ ប្រសិនបើពលរដ្ឋបន្ធូរដៃទប់ទល់នឹងកូវីដ-១៩


មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ថៃ (CCSA) បានព្រមានអំពីការកើនឡើងនៃការឆ្លងថ្មីៗនៃជំងឺកូវីដ-១៩នៅខែក្រោយ អាចឈានដល់ ៣ម៉ឺនករណី ក្នុងមួយថ្ងៃ ប្រសិនបើពលរដ្ឋបន្ធូរបន្ថយការការពារ ឬគម្លាតសង្គមរបស់ពួកគេ ដោយសារតែមើលឃើញចំនួនករណីឆ្លងថ្មីមានការធ្លាក់ចុះ និងវិធានការរឹតត្បិតផ្សេងទៀតត្រូវបានបន្ធូរបន្ថយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ដិ៍។
គ្រូពេទ្យថៃកំពុងយកសំណាកកូវីដ១៩ពីពលរដ្ឋ

បន្ទាប់​ពី​ថៃ​បាន​បិទ​ប្រទេស​អស់​រយៈពេល​ជាង​២​ស​ប្ដា​ហ៍ ពលរដ្ឋ​ថៃ​បាន​ចាប់ផ្ដើម​ត្រលប់​ទៅ​ដើរ​ផ្សារ​ទំនើប និង​ចូល​ភោជនីយដ្ឋាន​ជា​ហូរហែ​ឡើង​វិញ ចាប់តាំងពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន ពោល​គឺ​នៅ​ពេល​ដែល​វិធានការ​រឹតត្បិត​មួយ​ចំនួន​ត្រូវ​បាន​បន្ធូរបន្ថយ​ដោយ​រដ្ឋាភិបាល ។

ស្រប​ពេល​ដែល​វិធានការ​រឹតត្បិត​ត្រូវ​បាន​បន្ធូរបន្ថយ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដ​-១៩ នឹង​វាយតម្លៃ​ពី​ផល​ប៉ះពាល់​នៃ​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅ​ថ្ងៃ​សុក្រ ឬ ដើម​ស​ប្តា​ហ៍​ក្រោយ​។ យ៉ាងណា​ក៏​ដោយ​ចុះ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដ​-១៩ បាន​និយាយ​ថា ទីក្រុង​បាងកក​នៅ​តែ​នាំមុខ​សម្រាប់​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ដែល​បាន​រក​ឃើញ ពោល​គឺ​ចំនួន​ករណី​ថ្មី និង​អ្នក​ស្លាប់​ចំនួន​ជាង ៣​ពាន់​៦​រយ​នាក់​។ 

ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ សរុប​ប្រមាណ​ជិត ១​លាន ៣​សែន ករណី​ហើយ​។​គួរ​កត់​សម្គាល់ថា ចាប់ពី​ថ្ងៃ​ទី ១ ខែមេសា នៅ​ពេល​ដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វី​ដ ១៩ ចាប់ផ្តើម​វាយលុក​ខ្លាំង​ក្នុង​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ កើនឡើង​ខ្លាំង​ជា​បន្ដបន្ទាប់​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី​៦ ខែកញ្ញា ក្រសួងសុខាភិបាល​ថៃ​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ថ្មី​ចំនួន​ជិត ១​ម៉ឺន ៤​ពាន់ ករណី និង​មាន​អ្នក​ស្លាប់​ចំនួន ១៨៧ នាក់​បន្ថែម​ទៀត​៕

អត្ថបទ៖ ស៊ើង និមល់

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមបានបង្កើនការធ្វើតេស្តរកមេរោគកាន់តែខ្លាំង ក្រោយពេលកូវីដ-១៩បន្ដរាតត្បាតខ្លាំង

ព័ត៌មាន
ចាប់ពីដើមសប្ដាហ៍នេះទៅ ទីក្រុងហាណូយ ប្រទេសវៀតណាមបានបន្តវិធានការរឹតត្បិតលើកូវីដ-១៩ រយៈពេលពីរសប្តាហ៍បន្ថែមទៀត ខណៈដែលអាជ្ញាធរបានដាក់ចេ...

ចិនបង្កើនការពង្រឹងវិស័យអាកាសចរណ៍ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើអាមេរិក

ព័ត៌មាន
ចិនដាក់ផែនការពង្រឹងវិស័យឧស្សាហកម្មផ្លូវអាកាសដោយខ្លួនឯងត្រឹមឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការពឹងពាក់ពីអាមេរិកស្របពេលជម្លោះរវាងប្រទេសមហាយក្សទា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ